CAMBO REPORT

Popup Advertising5 seconds

បន្តិចទៀតអ្នកអាចដក USB ចេញ​ពី​កុំព្យូទ័រ​នៅ​ពេល​ណា​ក៏​បាន ដោយ​ពុំ​ចាំ​បាច់​ចុច Eject

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាគច្រើនប្រាកដជាកំពុងប្រើប្រាស់កុំព្យូទ័រ ដែលដំណើរការដោយ Windows ជាក់ជាមិនខាន ហើយប្រិយមិត្តខ្លះគឺ​ពោពេញ​ទៅដោយបទពិសោធន៍ក្នុងការប្រើប្រាស់ចាប់តាំងពី Windows ស៊េរីចាស់ៗ ដេញរហូតឡើងស៊េរីដល់ Windows 10 សព្វ​ថ្ងៃ បាននឹងកំពុងទទួលបានការដុះខាត់ឥតល្ហែរពីក្រុមការងាររបស់ Microsoft ក្នុងគោលបំណងផ្ដល់នូវបទពិសោធន៍​ប្រើប្រាស់​កាន់​តែ​ប្រសើរ ពិសេសធានាទៅដល់សុវត្ថិភាព។ និយាយដល់សុវត្ថិភាពនេះ ប្រិយមិត្តប្រាកដជាបានដឹងហើយថា នៅពេលដោយឌុយ USB ដូចជា Flash ឬ External Hard Drive សូម្បីតែ Card Reader ជាដើម នៅពេលដែលលែងប្រើប្រាស់ ឬចង់ដកចេញ យើង​ត្រូវ​ចុច​ពាក្យថា Eject នៅលើ Task Bar ខាងស្ដាំទើបបាន តែឆាប់ៗខាងមុខនេះអ្នកមិនចាំបាច់ធ្វើអញ្ចឹងទៀតក៏បាន។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា កំណែ Update ថ្មីមួយទៀតរបស់ Windows នឹងបើកឲ្យ Update ឆាប់ៗ​ខាង​មុខនេះ សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រគ្រប់ប្រភេទ ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំងអស់ ដែល​អាច​ធ្វើ​ការ​ដកឌុយ  USB ចេញពីកុំព្យូទ័រកំពុងតែដំណើការនាពេលណាក៏បាន។ មូលហេតុ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ចុចពាក្យ Eject នៅលើ Task Bar នោះ គឺដើម្បីធានាទៅដល់សុវត្ថិភាពនៃការប្រើប្រាស់ ខណៈពេលដែល USB នោះកំពុងដំណើរការ ឧទាហរណ៍៖  Copy ឯកសារ ជាដើម ។ល។ ហេតុនេះ ការដកដោយពុំចុចពាក្យ Eject មុននឹងធ្វើឲ្យឯកសារខូចខាត ឬមានបញ្ហា តែក្រោយកំណែ Update 1809 ដាក់ឲ្យប្រើប្រាស់ហើយនោះ USB នោះអាចដកនៅពេលណាក៏បាន។

ជុំវិញការដក USB នៅពេលណាក៏បាននេះ មិនមែនមានន័យថា វានឹងមិនធ្វើឲ្យខូត File ឬឯកសារគំនូរជីវចល ឯកសារសត្វជប៉ុន របស់អ្នកប្រើប្រាស់នោះទេ មានន័យថាវានៅតែអាចខូចខាតអញ្ចឹង តែ Windows ផ្ដល់ជម្រើស 2 ប្រភេទសម្រាប់អ្នកប្រើប្រាស់គឺ៖

 

•    Better Performance ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ ដែលតម្រូវឲ្យចុច Eject ដើម្បីធានាដល់សុវត្ថិភាពឯកសារ

•    Quick Removal មុខងារថ្មី អនុញ្ញាតឲ្យដកឌុយ USB ចេញនៅពេលណាក៏បាន ទាំងពេលកំពុងប្រើ ឬមិនប្រើប្រាស់តែអាច​នឹងខូច File ក្នុងករណីប្រើប្រាស់មុខងារ CUT។

 

កំណែ Update ដែលផ្ដល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់អតិថិជន ប្រើប្រាស់ Windows 10 នេះ នឹងមកដល់​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កុំព្យូទ័រ