CAMBO REPORT

Popup Advertising5 seconds

លេចេញដំណឹង​ខ្លះៗ​នៃ CPU Core i7-9750H ជំនាន់​ទី 9 សម្រាប់​ម៉ាស៊ីន Laptop ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំ 2019 នេះ សម្រាប់ទីផ្សារកុំព្យូទ័រយួរដៃ ក៏មានការបន្ថែមមកជាមួយនឹងផ្នែករឹងជំនាន់ថ្មីៗមកជាមួយដែរ ដោយក្នុងនោះ Intel បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកមកជាមួយនឹង CPU ជំនាន់ទី 9 ថ្មី ដើម្បីដេញស៊េរីជាមួយនឹងឈីបរបស់ Desktop។ បន្ទះ​ឈីប​ថ្មី ហើយយើងនឹងឃើញមានបំពាក់នៅលើកុំព្យូទ័រច្រើនប្រភេទ និងម៉ូឌែល ពិសេសម៉ាស៊ីនសម្រាប់យកទៅលេងហ្គេមនោះគឺ Core i7 ដែលចេញជំនួសមុខ Core i7-8750H កំពុងមានវត្តមានលក់យ៉ាងគគ្រឹកគគ្រែងក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

បន្ទះឈីបជំនាន់ថ្មីនេះ គឺជាការដេញស៊េរីមានលេខសម្គាល់ហៅថា Core i9-9750H ដែលក្រុមហ៊ុន Intel សហការណ៍​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិតម៉ាស៊ីនកុំព្យូទ័រជាដៃគូ ដែលត្រៀមនឹងបង្ហាញខ្លួននៅថ្ងៃទី 21 ខែមេសា ឆ្នាំ 2019 ខាងមុខនេះឯង នេះបើយោង​តាម​ប្រភពព័ត៌​មាន​ចេញ​ពី​ចិន​មក។ មិនតែប៉ុណ្ណោះ បើយោងទៅតាមរូបភាពបែកធ្លាយ សបង្ហាញឲ្យឃើញថា Intel បានអះអាងច្បាស់ៗ​ថា Intel Core i7-9750H នេះ គឺមានល្បឿនលឿនជាង Core i7-8750H ប្រមាណជា 28% ហើយបើប្រៀបធៀបជាមួយ CPU ជំនាន់ 7 វិញគឺ Core i7-7700HQ វិញ ឃើញថាវា មានល្បឿនលឿនជាងជិត 2 ដង (91%) ឯណោះ ដែលនេះនឹងធ្វើឲ្យបទ​ពិសោធន៍​របស់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន ពិសេសពេលលេងហ្គេមក្រាហ្វិចធំៗ ប្រើកម្មវិធីឌីហ្សាញ ឬ Render នានា ដែលតម្រូវឲ្យមានខួរក្បាលល្បឿនលឿន។

Intel Core i7-9750H បង្កើតឡើងក្នុងទំហំ 14nm ដដែល មានន័យថាវាអាចនឹងរងក្នុងកម្ដៅប្រហាក់ប្រហែលទៅនឹង Core i7-8750H ដែរ អាស្រ័យទៅលើបន្ទះបន្ថយកម្ដៅដូចគ្នា ខណៈពេលដែលការបង្កើតដោយប្រើប្រាស់ Architecture បែបណានោះ​នៅ​មិនទាន់បានលាតត្រដាងឲ្យបានដឹងនៅឡើយទេ សូម្បីតែល្បឿនរត់ ការបង្កើនល្បឿន ទំហំ Cache កម្រិតប្រើអគ្គិសនី ក៏ដូច​ជា​ចំនួន Core និង Threads ជាដើម។ ជុំវិញការលេចចេញដំណឹងខ្លះៗរបស់ CPU ហើយក៏មានមកជាមួយនឹង GPU ផងដែរ ដែល​នឹង​មក​ជាមួយគ្នាគឺ GTX 1650 មាន VRAM 4GB មានល្បឿនលឿនជាង GTX 1050 ប្រមាណជា 41% និងមានហាង​កុំព្យូទ័រ​មួយ​ចំនួន​តូចបង្ហោះលក់ព្រោងព្រាតទៅហើយ តែវាមកជាមួយ CPU ជំនាន់ទី 8 ភាគច្រើន។

អញ្ចឹងយ៉ាងយូរចុងខែមេសា ឬដើមខែឧសភា យើងនឹងឃើញមានកុំព្យូទ័រយួរដៃយ៉ាងច្រើនម៉ាក និងម៉ូឌែល បង្ហាញខ្លួនក្នុង​ទីផ្សារ​ជា​លើក​ដំបូងជាមួយនឹងការប្រើប្រាស់ CPU ជំនាន់ទី 9 ថ្មី អមមកជាមួយ GPU ជំនាន់ថ្មី ដែលនាំឲ្យការលេង​ហ្គេម​កាន់​តែ​ទទួល​បាន​ល្បឿន fps ច្រើនជាងជំនាន់មុន ដែលប្រិយមិត្តអាចជ្រើសរើសបានច្រើនម៉ាកដូចជា MSI, ASUS, Republic of Gamers, DELL, ALIENWARE, ACER, PREDATOR, HP ជាអាទិ៍។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF​ TECH Tag: កុំព្យូទ័រ