CAMBO REPORT

Popup Advertising5 seconds

អស់បញ្ហាហើយ ចង់​បាន AirPods និង​ប្រអប់​កាស​ពណ៌​អី​ក៏​បាន​ដែរ រើស​បាន​តាម​ចិត្ត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

AirPods ជំនាន់ទី 2 ជាកាសឥតខ្សែដែលគ្រប់គ្នា បានទន្ទឺងរង់ចាំអស់មករយៈពេលយ៉ាងយូរ ជាមួយការកែប្រែបានតិចតួចប៉ុណ្ណោះ ដូចជា ការបំពាក់បន្ទះឈីប វៃឆ្លាតជំនាន់ថ្មី H1, ថ្មរស់បានយូរជាងមុនដល់ទៅ 50% ទៅលើការនិយាយទូរសព្ទ, អាចបញ្ជាការហៅ Siri បាន, Case មានបំពាក់បច្ចេកវិទ្យាសាកឥតខ្សែបាន និងមានភ្លើងពណ៌បៃតង ដើម្បីបង្ហាញប្រាប់អំពី កម្លាំងថ្មនៅសល់ ថែម​ទាំង​អាច​ប្រើប្រាស់ជាមួយនឹង ដុំសាកឥតខ្សែ ពពួក Qi Charging បាន។ ចំពោះរូបរាងវិញ គឺពុំបានផ្លាស់ប្តូរអីឡើយ គឺវាដូចទៅនឹងកាស AirPods ជំនាន់ទី 1 អញ្ចឹងដែរ។

នៅមានចំនុចមួយទៀត ដែលគ្រប់គ្នា ជាពិសេសហ្វេន Apple បានរំពឹងទុក និងចង់បាននោះ គឺជម្រើសពណ៌ខ្មៅថ្មីមួយទៀត (យ៉ាងតិច​) បន្ថែមពីលើពណ៌ស ដែលមានលើ AirPods ជំនាន់ទី 1 តែគ្រប់យ៉ាងមិនបានដូចចិត្តប៉ងឡើយ។

 

យ៉ាងណា ពេលថ្មីៗនេះ ColorWare ដែលជាក្រុមហ៊ុនមានជំនាញមួយខាងចាក់ពណ៌ លើឧបករណ៍អេឡិចត្រូនិច បានផ្តល់សេរីភាព និងជម្រើសពណ៌ជាច្រើន ទៅលើកាស AirPods 2, ប្រអប់សាកថ្មឥតខ្សែ និងមានប្រើខ្សែបាន រួចចុចពាក្យ Create Your។ ពិត​មែន​ហើយ សម្រាប់ពណ៌ទាំងអស់នោះ គឺមានចំនួន 64 ពណ៌ផ្សេងៗគ្នា និងបែងចែកជា 2 ប្រភេទ រួមមាន ជម្រើសគ្រឿម និង​ជម្រើស​រលោង អាស្រ័យទៅតាមចំណង់ចំណូលចិត្ត របស់អ្នកកុម្ម៉ង់។ អ្នកទិញ អាចធ្វើការ Select ពណ៌ណាមួយ ដែលបង្ហាញលើតារាង​ស្រាប់ ដោយចង់ដាក់ពណ៌កាសឆ្វេងស្តាំ រួមទាំងប្រអប់កាស អោយខុសគ្នាក៏បានដែរ ដោយយើងនិងដាក់ តំណរភ្ជាប់នៅខាង​ក្រោមនេះ៖

 

 

ចំនុចចុងក្រោយនោះ គឺថាតម្លៃរបស់វា រាងថ្លៃជាងតម្លៃដើមបន្តិចហើយ ប៉ុន្តែវានឹងផ្តល់អោយអ្នកនូវភាពទាន់សម័យ ស៊ីវិល័យ​និយម​បាន ទៅតាមចំណង់ចំណូលចិត្ត ខ្លួនឯងផ្ទាល់។ វាចាប់ផ្តើមបើកដំណើរការហើយ ឯរាល់ការបង្កើត និងទិញ អ្នកត្រូវបំពេញគណនី​ដើម្បី​បង់​លុយ ហើយអាចត្រូវរង់ចាំលើចុងខែកក្កដា ទើបនាំចេញទៅតាមតំបន់ ដែលបានកុម្ម៉ង់ជម្រើសពណ៌។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: ColorWare Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ