CAMBO REPORT

Popup Advertising5 seconds

Netflix បាន​បញ្ជាក់​ថា​ មុខងារ AirPlay នឹង​ត្រូវ​ដក​ចេញ​ពី​កម្មវិធី​របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដោយគ្មានការព្រមាន ឬក៏ការពន្យល់តិចតួចអ្វីឡើយ ក្រុមហ៊ុន Netflix ដ៏ល្បីល្សាញក៏បានលុបចោលនូវ មុខងារ AirPlay ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ ចែករំលែកអេក្រង់ពីស្មាតហ្វូនមួយ ទៅស្មាតហ្វូនដទៃទៀតបាន នៅលើឧបករណ៍ iOS ទាំងអស់ពីកម្មវិធីរបស់ខ្លួន។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Netflix បានបញ្ជាក់ប្រាប់ទៅកាន់ សារពត៌មាន The Verge ថាក្រុមការងាររបស់ខ្លួន បានធ្វើការដក​មុខងារ AirPlay នេះចេញពីកម្មវិធី គឺដោយសារតែបញ្ហាទាក់ទងនឹង “ដែនកំណត់នៃបច្ចេកទេស” ថែមទៀតផង។

ចំណែកឯមូលហេតុចម្បង គឺអាចបណ្ដាលមកពី នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការសហការជាមួយនឹង ក្រុមហ៊ុនផលិត​ទូរទស្សន៍ល្បីៗជាច្រើន ដើម្បីអនុញ្ញាតឲ្យមុខងារ AirPlay 2 អាចធ្វើការដាក់បង្ហាញ ដោយផ្ទាល់ទៅលើទូរទស្សន៍ស៊េរីឆ្នាំ 2019 របស់​ក្រុមហ៊ុនទាំងអស់នោះ។ ទោះបីជាយ៉ាងអ្នកនាំពាក្យ របស់ក្រុមហ៊ុន Netflix បានប្រាប់ទៅសារពត៌មាន The Verge ថាមុខងារ AirPlay 2 គឺមិនអាចដាក់បង្ហាញ អត្តសញ្ញាណឌីជីថល ដើម្បីអនុញ្ញាតឲ្យកម្មវិធីរបស់ខ្លួន ដឹងថាទូរទស្សន៍ទាំងអស់នោះ ជាប្រភេទអ្វី​នោះ​ឡើយ។ ហេតុដូច្នេះហើយ ក្រុមហ៊ុន Netflix មិនអាចបញ្ជាក់បានថា អ្នកប្រើប្រាស់ទាំងអស់នោះ អាចទទួលបានបទពិសោធ ដ៏ល្អបំផុតពីកម្មវីធីរបស់ខ្លួននោះឡើយ។

 

ពិតប្រាកដណាស់ បញ្ហាថ្មីនេះគឺជារឿង ដ៏ចម្លែកបន្តិចដែរ និងមានលក្ខណៈខុសឆ្គងផង ដោយជាក់ស្ដែងលក្ខណៈនៃមុខងារថ្មីនេះ បានធ្វើការឲ្យក្រុមហ៊ុន Netflix មិនពេញនោះទេ ហើយនាពេលឥឡូវនេះ យើងក៏នៅមិនទាន់ដឹងថា ក្រុមហ៊ុន Apple ឬក៏​ក្រុមហ៊ុន​ផលិតទូរទស្សន៍ ដែលត្រូវរំខានក្នុងការ ជួសជុលនូវបញ្ហានេះ។

សរុបមក ទោះបីជាយ៉ាងណាក៏ដោយ ជាការពិតណាស់ដែល ទូរទស្សន៍ឆ្លាតវៃ (Smart TV) ភាគច្រើន គឺសុទ្ធតែត្រូវបានភ្ជាប់មក​ជាមួយ​នឹងកម្មវិធី Netflix រួចជាស្រេចទៅហើយ ដោយលើកលែងតែអ្នកប្រើប្រាស់ ផលិតផលពីក្រុមហ៊ុន Apple ប៉ុណ្ណោះ ហើយ​មក​ដល់​ពេលនេះ ជាអកុសលក៏ជួបនូវ បញ្ហាថ្មីនេះថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម