CAMBO REPORT

Popup Advertising5 seconds

Lumix G95 ទើប​ចេញ​ថ្មី ប្រើ​ប្រាស់​សេនស័រ Flagship នៅ​លើ​ម៉ាស៊ីន​កាមេរ៉ា​ធុន​កណ្ដាល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Panasonic កាលពីចុងសប្ដាហ៍ ដើមខែមេសា កន្លងទៅថ្មីៗនេះ ទើបតែបានប្រកាស ចេញជាផ្លូវការនូវ កាមេរ៉ាជំនាន់ថ្មីមួយផ្សេងទៀត មានឈ្មោះហៅជាផ្លូវការថា G95 ដែលចេញមុខជំនួស G85 ដែលមានវត្តមាន ក្នុងទីផ្សារមួយរយៈមកហើយ។ ការមកដល់នៃ G95 ដែលជាកាមេរ៉ាស្ថិត ក្នុងខ្សែស្រឡាយ Lumix មួយនេះ គឺជាការដុះខាត់បន្ថែម ក៏ដូចជាបញ្ចូលនូវ មុខងារសំខាន់ៗបន្ថែមទៀត ដែល Photographer និង Videographer ត្រូវការនៅលើម៉ាស៊ីន កម្រិតកណ្ដាល ដែលអាចផលិតនូវ រូបភាព ក៏ដូចជាវីដេអូ អាចទទួលយកបាន ដោយពុំចាំបាច់ ចំនាយសាច់ប្រាក់ច្រើនខ្លាំង។

Panasonic Lumix G95 ជាប្រភេទកាមេរ៉ាពពួក Hybrid ដែលអាចយក ទៅធ្វើការថតរូបក៏បាន និងវីដេអូក៏បាន ហើយលក្ខណៈពិសេស មួយរបស់កាមេរ៉ាមួយនេះ ស្ថិតនៅលើសេនស័រ ដែល Panasonic សម្រេច បំពាក់សេនស័រនៅ CMOS ដូចទៅនឹងសេនស័រ របស់ម៉ូឌែល Lumix G9 ដែរ ជាមួយនឹងសមត្ថភាពថតរូបក្នុងទំហំ 20.3 មេហ្គាភិចសែល។ ជាងនេះទៅទៀត G95 ប្រើប្រាស់ខួរក្បាល Venus Engine ធានាដល់ការផលិតរូបភាព ក្នុងកម្រិតមួយ អាចទទួលយកបាន ជាមួយនឹងសមត្ថភាព កំណត់កម្រិតពន្លឺ ISO ចាប់ពី 100-25600 អមជាមួយនឹងល្បឿន Shutter Speed 1/16000 និងអាចថតរូបសន្លឹកបាន 9fps។

ជុំវិញសមត្ថភាពថតវីដេអូវិញ ម្ចាស់របស់ម៉ាស៊ីននេះ អាចថតបានក្នុងកម្រិត 4K ល្បឿន 30fps ឬទម្លាក់ទៅ 1080p ល្បឿន 60fps / 120fps តាមការចង់បាន ថតជាប្រភេទ File MP4, H.264, ACC។ លក្ខណៈពិសេសរបស់ G95 នេះ ប្រើប្រាស់តួខ្លួន ដែលការពារឡើង ដោយសារធាតុ Magnesium Alloy  ធន់នឹងអាកាសធាតុ អាចយកទៅថតនៅទីកន្លែង ឬតំបន់ ដែលមានសំណើម តំបន់ក្ដៅខ្លាំង ឬតំបន់ត្រជាក់ខ្លាំងជាដើម។ នៅផ្នែកខាងក្រោយ ក៏បំពាក់មកជាមួយនឹងអេក្រង់ LCD ទំហំ 3 អ៊ីញ ប្រើប្រាស់ Touchscreen អាចកាច់បង្វិលចុះឡើង អំណោយផលដល់ការថតវីដេអូ ជាមួយកម្រិត 2360k Dot អមជាមួយនឹង Viewfinder OLED។ 

 

 

Lumix G95 នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនាខែឧសភា ឆ្នាំ2019 ខាងមុខនេះហើយ ជាមួយតម្លៃ USD 1,199.99 ដែលរាប់បញ្ចូលតួម៉ាស៊ីន (Body) និងកែវលែន ស៊េរី Lumix G ប្រវែង 12-60mm។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កាមេរ៉ា