CAMBO REPORT

Popup Advertising5 seconds

iPad Mini ស៊េរីថ្មីនៅតែអាច​ពត់​កោង ក៏​ប៉ុន្ដែ​​រឹង​មាំ​ជាង iPad Pro 2018!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ត្រឹមតែតម្លៃ $399 ដុល្លារសហរដ្ឋអាមេរិក ឬលើសនេះបន្ដិចប៉ុណ្ណោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា នឹងអាចធ្វើការរកទិញ iPad Mini ស៊េរីឆ្នាំ 2019 ពីក្រុមហ៊ុន Apple បានថែមទៀតផង ក៏ប៉ុន្ដែថេប្លេតថ្មីមួយនេះ គឺមានការឌីហ្សាញស្ទើរតែទាំងអស់ទៅហើយ ដែល​ដូចគ្នា​ទៅនឹង iPad Mini ចេញលក់កាលពីឆ្នាំ 2015 អញ្ចឹង។ ទោះបីជាការរូបរាងខាងក្រៅ របស់ថេប្លេត iPad Mini 2019 មិន​អាច​ប្រៀបធៀបជាមួយ iPad Pro (2018) យ៉ាងណាក៏ដោយ ប៉ុន្ដែបើនិយាយអំពីតួខ្លួន គឺមានភាពរឹងមាំជាងច្រើន បើយោង​ទៅ​តាម​វីដេអូធ្វើតេស្ដ នៅក្នុងឆានែល YouTube មួយនេះ។

ខណៈពេលដែល iPad Mini ស៊េរីថ្មី (6.1mm) ហាក់បីដូចជាមិនសូវ មានសភាពក្រាស់ជាង iPad Pro (5.9mm) ជំនាន់​ចុង​ក្រោយ​ប៉ុន្មាន​នោះឡើយ ក៏ប៉ុន្ដែដោយសារតែមានទំហំតូចជាង និងការរចនាបថរៀងសាមញ្ញបន្ដិច គឺបានធ្វើឲ្យមានតួខ្លួនថេប្លេត ទទួល​បានភាពរឹងមាំខ្លាំងជាងតែម្ដង។ យ៉ាងហោចណាស់ នេះគឺជាការយោងទៅតាម ឆានែលលើ YouTube ដ៏ល្បីល្បាញម្នាក់ ដែល​មានឈ្មោះថា Zack Nelson (JerryRigEverything) ដោយកាលពីមុនមក គាត់បានធ្វើការពត់ iPad Pro (2018) ឲ្យ​កោង​ដ​ល់ថ្នាក់បាក់ជាពីរ បានយ៉ាងងាយស្រួលផងដែរ។

 

ទោះបីជាយ៉ាងក៏ដោយ បើយើងចូលទៅទស្សនាវីដេអូ ដែលលោក Zack ទើបបានបង្ហោះថ្មីៗ (ក្នុងរយៈនាទី ទី 5:48) នោះយើង​នឹង​ឃើញ​ថា គាត់ត្រូវការប្រើប្រាស់កម្លាំង ខ្លាំងជាងលើកមុនបន្ដិច ដើម្បីធ្វើការពត់នូវ iPad Mini (2019) ឲ្យកោងបាន ក៏ប៉ុន្ដែហាក់បី​ដូច​ជា មិនកោងដល់កម្រិតបាក់ ដូចឃើញនៅលើ iPad Pro (2018) នោះឡើយ។ បន្ទាប់ពីលោក Zack បានខំប្រឹងធ្វើការពត់ ឲ្យ​កាន់​តែ​ខ្លាំង​យ៉ាងណាក៏ដោយ iPad Mini (2019) គឺនៅតែអាចទប់ទល់ កុំឲ្យបាក់បានឡើយ និងថែមទាំងនៅអាចបន្ដ ប្រើប្រាស់​បាន​ដូច​ដើមអញ្ចឹង ទោះបីជាតួខ្លួនថេប្លេត និងបន្ទះអេក្រង់ មានសភាពកោងក៏ដោយ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីការធ្វើតេស្ដពត់ iPad Mini (2019)៖

 

 

សរុបមក ពិតប្រាកដណាស់ ដូចបានដាក់បង្ហាញ នៅក្នុងវីដេអូអំពីការធ្វើតេស្ដពត់ iPad Mini (2019) ខាងលើនេះអញ្ចឹង ដោយ​ទោះ​បីជា ទទួលបានការឌីហ្សាញ ពីជំនាន់មុនយ៉ាងណាក៏ដោយ ប៉ុន្ដែថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន Apple មួយនេះ ហាក់បីដូចជាមាន តួ​ខ្លួន​រឹងមាំជាង iPad Pro (2018) ទៅទៀត និងធ្វើឲ្យអ្នកប្រើប្រាស់មានការ បារម្ភអំពីការកោងអ្វីនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​ Arena Tag: ថេប្លេត