CAMBO REPORT

Popup Advertising5 seconds

GTX 1660 Ti និង GTX 1650 នឹង​ចេញ​នៅ​លើ Laptop នា​ខែ​មេសា​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីផ្សារក្រាហ្វិចរបស់ក្រុមហ៊ុន nVIDIA បានធ្លាក់ចុះទៅវិញហើយនៅពេលនេះ បន្ទាប់ពីក្រុមហ៊ុនតៃវ៉ាន់ស្ដេចផលិតឈីប GPU មួយ​នេះ ប្រកាសចេញជាបន្តបន្ទាប់នូវត្រកូល RTX និង GTX រួចមក និងបន្តចេញនៅលើម៉ាស៊ីន Laptop ដូចរាល់ដង។ ជាក់ស្ដែង​សម្រាប់​ទីផ្សារ GTX ដែលចេញនៅឆ្នាំ 2019 នេះ ដែលរួមមានដូចជា GTX 1660 Ti, GTX 1660 និង GTX 1650 អាច​នឹង​ពុំមានចេញនៅលើម៉ាស៊ីន Laptop ឡើយ តែវាមិនត្រឹមត្រូវនោះទេ ដោយសារតែយើងទើបតែទទួលបានដំណឹងថា វានឹងមកដល់​ម៉ាស៊ីន Laptop ដូចគ្នា។

យោងតាមប្រភពព័ត៌មានចុងក្រោយបានចេញផ្សាយឲ្យដឹងថា nVIDIA  បានសម្រេចជាផ្លូវការហើយថា ក្រាហ្វិចស្ថិតក្នុងត្រកូល GTX 16 Series នឹងមានវត្តមានសម្រាប់ម៉ាស៊ីន Laptop ដែរ ជាមួយនឹងសមត្ថភាពប្រហាក់ប្រហែលគ្នាទៅនឹងក្រាហ្វិចកាតរបស់ Desktop មានន័យថា អ្នកដែលមិនខ្វល់អំពី TR Core ឬមុខងារ Ray Tracing ជាចំណាំងផ្លាតនៅពេលហ្គេម អាចជ្រើសរើស GTX ជំនួស RTX បាន ថែមទាំងចំនេញប្រាក់បានមួយចំនែកធំទៀតផង។ ក្នុងនោះក្រុមហ៊ុនផលិតកុំព្យូទ័រដំបូងគេ ដែលនឹងនាំយក GTX ស៊េរី 2019 មកកាន់ទីផ្សារគឺ Acer ដែលបានប្រកាសឲ្យដឹងថា Gaming Laptop ម៉ូឌែល AN515-54 និង AN517-51 ស្ថិតក្នុងខ្សែស្រឡាយ Nitro 5 មានទំហំអេក្រង់ 15.6 និង 17.3 អ៊ីញ នឹងត្រៀមប្រកាសចេញនាខែមេសានេះ។

Acer ទាំងពីរនេះ ក៏នឹងប្រើប្រាស់អេក្រង់ល្បឿនលឿន 144Hz អមមកជាមួយ CPU Intel ជំនាន់ទី 9 មកជាមួយគ្នាផងដែរ តែអ្វី​ដែល Acer ប្រាប់ឲ្យដឹងគឺមានតែ GTX ចំនួន 2 ជម្រើសប៉ុណ្ណោះរួមមានដូចជា GTX 1660 Ti និង GTX 1650 តែប៉ុណ្ណោះ ដែល​នឹង​មានវត្តមាននៅលើម៉ាស៊ីន Laptop ស៊េរីថ្មីរបស់ខ្លួន ដោយពុំមាន GTX 1660 ឡើយ។ ក្រៅពី Acer ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​សម្រាប់លេងហ្គេមផ្សេងទៀតដូចជា ASUS, MSI, Gigabyte បាននឹងកំពុងធ្វើការលើគម្រោងមួយនេះដូច Acer ផងដែរ រីឯតម្លៃវិញក៏ប្រហែលជាមិនធូរថ្លៃប៉ុន្មានដែរ ខណៈពេលដែល Laptop បច្ចុប្បន្នដែលប្រើប្រាស់ឈីប CPU ជំនាន់ 8 និងក្រាហ្វិច GTX 1050 និង 1050 Ti ខ្លះលោតដល់ខ្ទង់ពាន់ដុល្លារ ហើយការចេញ GTX 16 Series លើកនេះ វាលឿនជាងមែន តែអ្នក​ក៏​ត្រូវ​ចំនាយប្រាក់ច្រើនដែរ សម្រាប់ Gaming Laptop កម្រិតចាប់ផ្ដើមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF​ TECH Tag: កុំព្យូទ័រ