CAMBO REPORT

Popup Advertising5 seconds

Aorus ចេញ SSD ល្បឿនលឿន​មាន​ភ្លើង RGB សម្រា​ប់កុំព្យូទ័រ Desktop កម្រិត​ខ្ពស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Gigabyte ដែលជាម្ចាស់គ្រប់គ្រងម៉ាកផលិតផលសម្រាប់ទីផ្សារហ្គេម Aorus ទើបតែបង្ហោះចេញនូវ SSD ជំនាន់ថ្មីរបស់ខ្លួន ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់ម្ចាស់កុំព្យូទ័រ Desktop ដែលចង់បាន SSD មានល្បឿលឿនហួសនិស្ស័យ សម្រាប់​បំពេញ​កិច្ចការងារ​របស់ខ្លួន ដោយចំនាយពេលខ្លី និងឆាប់ទទួលបានលិទ្ធផលរហ័ស។ SSD ចេញថ្មីនេះ តាមការពិតទៅវាបានបង្ហាញខ្លួន​ម្ដងរួចទៅហើយកាលពីខែមករា ដើមឆ្នាំ 2019 នេះក្នុងព្រឹត្តិការណ៍ CES តែកាលនោះ វាមិនទាន់មានវត្តមានសម្រាប់ទីផ្សារនោះទេ ទើបតែដើមខែមេសានេះ Gigabyte ចាប់ផ្ដើមបញ្ចេញ SSD នេះជាផ្លូវការ។

ក្រោយពីចំនាយពេលជិត 4 ខែកន្លងផុតទៅទីបំផុត Aorus RGB AIC ជាប្រភេទ NVMe SSD បានបង្ហាញខ្លួន ត្រៀម​ចេញ​លក់​ក្នុងទីផ្សារហើយ ដែលវាគឺជាប្រភេទ SSD បច្ចេកវិទ្យា 3D TLC សម្រាប់ប្រើប្រាស់បន្ទះឈីបរបស់ Toshiba BiCS3 សម្រាប់​ម៉ាស៊ីន Desktop។ ដើម្បីឲ្យវាដំណើរការក៏ត្រូវមាន Motherboard ដែលមានរន្ធ PCI-Express 3.0 x 4 ចំនួន 1 ដោត​នៅ​ខាង​ក្រោម ឬលើក្រាហ្វិចកាត អាស្រ័យទៅលើប្រភេទ Motherboard នីមួយៗ ដែលអតិថិជនរបស់ Gigabyte អាចជ្រើស​រើស​បាន 2 ជម្រើសទៅតាមទំហំដែលខ្លួនចង់បាន ជាមួយនឹងល្បឿនដូចខាងក្រោម៖

 

Aorus RGB AIC ទំហំ 512GB

 

•    ល្បឿន Read = 3,480MB/s

•    ល្បឿន Write = 2,100Mb/s

•    ល្បឿន Read File កម្រិត 4K = 360,000 IOPS

•    ល្បឿន Write File កម្រិត 4K = 512,000 IOPs

 

Aorus RGB AIC ទំហំ 1000GB

 

•    ល្បឿន Read = 3,480MB/s

•    ល្បឿន Write = 3,080Mb/s

•    ល្បឿន Read File កម្រិត 4K = 610,000 IOPS

•    ល្បឿន Write File កម្រិត 4K = 530,000 IOPs

 

ដូចអ្វីដែលប្រិយមិត្តបានឃើញអញ្ចឹង SSD ល្បឿនលឿននេះ ក៏មានបំពាក់មកជាមួយនឹងភ្លើង RGB ផងដែរ អាចកំណត់ពណ៌​ទៅ​តាម​ការ​ចង់បាន និងពេញចិត្តបាន 16.8 លានពណ៌ ដោយពេលដំណើរការវាស៊ីភ្លើងចន្លោះ 5.9W ទៅ 6.2W ប៉ុណ្ណោះ អមជាមួយ​កម្ដៅ​ពី 0-70 អង្សា។ ជាងនេះទៅទៀត វាក៏អាចប្រើប្រាស់ជាមួយមុខងារ TRIM និង S.M.A.R.T ផងដែរ អមជាមួយនឹងមុខងារ​ការពារ​ឯកសារ AES 256-bit Hardware Encryption ដើម្បីធានាទៅដល់ការប្រើប្រាស់មានសុវត្ថិភាព អាចប្រើប្រាស់បានយូរ​ឆ្នាំ។ សម្រាប់ពេលនេះ Gigabyte នៅមិនទាន់ប្រាប់ឲ្យដឹងអំពីតម្លៃចេញលក់នៅក្នុងទីផ្សារនៅឡើយទេ ដោយវានឹងចេញលក់​ឆាប់ៗ​ខាង​មុខនេះហើយ ថែមទាំងមានការធានាដល់ទៅ 5 ឆ្នាំពីក្រុមហ៊ុន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Aorus Tag: កុំព្យូទ័រ