CAMBO REPORT

Popup Advertising5 seconds

Lexar ចេញអង្គផ្ទុកទិន្នន័យ​ចល័ត​ល្បឿន​លឿន និង​ទំហំ​តូច​អាច​យក​តាម​ខ្លួន​បាន​ស្រួល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកធ្វើការច្រើនទៅលើផ្នែក Media ឬផលិតករផ្នែក Content ក៏ដូចជាអ្នកថតរូបអាជីព ថតវីដេអូ ជាអាទិ៍ តែងតែមានកុំព្យូទ័រយួរ​ដៃ​តាម​ខ្លួន ហើយគ្រាន់តែកុំព្យូទ័រមួយគ្រឿងនៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីបំពេញ និងសម្រេច​បាន​ការងារទៅតាមគោល​ដៅដែល​កំណត់។ ជាក់ស្ដែង ហើយភាគច្រើនពួកគេ ត្រូវមានអង្គផ្ទុកទិន្នន័យដាច់ដោយឡែកផ្សេងទៀត សម្រាប់ជំនួយទៅលើការផ្ទេរ​ឯកសារ​សំខាន់ៗ ជាដើម ដែល​បច្ចុប្បន្ន​មានអង្គផ្ទុកទិន្នន័យប្រមាណប្រភេទប៉ុណ្ណោះ ដែលមានល្បឿនលឿន ងាយស្រួលទុកដាក់ និងយកតាម​ខ្លួន តែវាអាចនឹងមិនលឿន​ខ្លាំង​ដូច Lexar ដែលបានអះអាងថាផលិតផលខ្លួនមានល្បឿនលឿនជាងគេទេ។

ជួបជាមួយនឹង SSD របស់ Lexar ម៉ូឌែល SL100 Pro ថ្មី ដែលទើបតែប្រកាសចេញកាលពីសប្ដាហ៍នេះ ជាមួយនឹងទំហំតូច​ល្មម​ជាមួយ​នឹង​ទទឹង 55mm និងបណ្ដោយ 73.4mm អាចទុកដាក់យកតាមខ្លួនបានយ៉ាងងាយស្រួល។ តួខ្លួនរបស់ អង្គផ្ទុកទិន្នន័យ​ចល័ត​មួយនេះ ស្រោប និងការពារឡើងដោយលោហៈ មានរន្ធតំណរភ្ជាប់ 1 ជាប្រភេទ USB C ប្រភេទ USB 3.1 ជំនាន់ទី 2 មាន​ន័យ​ថា ម៉ាស៊ីន ដែលអាចទទួល​បាន​នូវ​អត្ថប្រយោជន៍នៃល្បឿនរបស់វានេះ គឺត្រូវមានរន្ធ USB 3.1 ជំនាន់ទី 2 ទើបអាចទទួលបាន​ល្បឿន Read ស្មើនឹង 950 MB/s និង​ល្បឿន Write 900MB/s។ ម្យ៉ាងជុំវិញប្រព័ន្ធសុវត្ថិភាពវិញ ម្ចាស់របស់អង្គផ្ទុកទិន្នន័យ​ចល័ត​ក៏​អាចធ្វើការ Encrypt នូវឯកសារសំខាន់ៗ​ដោយ​ប្រើ​មុខងារ 256-bit AES ដើម្បីធានាដល់ការការពារ Files។

SL100 Pro ក៏បានភ្ជាប់មកជាមួយនឹង USB បំបែកទៅកាន់ USB A ផងដែរ ដែលងាយស្រួលទៅដល់ការប្រើប្រាស់​ជាមួយនឹង​កុំព្យូទ័រ​​បាន​ច្រើន​ប្រភេទ​ទាំងស៊េរីចាស់ និងស៊េរីថ្មី មានជម្រើសចំនួន 3 ទំហំសម្រាប់ជ្រើសរើសដូចជា៖

 

•    250GB តម្លៃ USD 99.99

•    500GB តម្លៃ USD 149.99

•    1000GB តម្លៃ USD 279.99

 

ជាមួយនឹងទំហំ និងតម្លៃដែលបានដាក់លក់នេះ វារាងថ្លៃបន្តិចសម្រាប់ទីផ្សារស្រុកខ្មែរ តែសម្រាប់ទីផ្សារអន្តរជាតិវិញ សម្រាប់ទំហំ និង​តម្លៃ​​ខាង​លើ គឺអាចទទួលយកបាន ព្រោះថាវាមានល្បឿនផ្ទេរទិន្នន័យបានរហ័ស ចំនេញពេលវេលា ថែមទាំងផ្ដល់ភាព​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់ យក​តាម​ខ្លួនទៀតផង។

Lexar SL100 Pro ទាំង 3 ជម្រើសនេះនឹងចេញលក់នៅក្នុងខែមេសានេះហើយ ជាមួយនឹងការធានាពីក្រុមហ៊ុន 3 ឆ្នាំ ជាដៃគូ​ប្រកួត​ប្រជែង​ធំ​នៃ SSD របស់ Samsung ម៉ូឌែល T5។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC​ Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ