CAMBO REPORT

Popup Advertising5 seconds

នេះគឺជាពេលវេលាល្អ ដែល​អ្នក​អាច​ទិញ HomePod ក្នុង​តម្លៃ​ធូរថ្លៃ និង​ចំនេញ​ប្រាក់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឧបករណ៍ស្ដាប់តន្រ្តី (Speaker) របស់ក្រុមហ៊ុន Apple សម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋាន មានភាពវៃឆ្លាត មានឈ្មោះហៅថា HomePod មានវត្តមានក្នុងទីផ្សារ 1 ឆ្នាំជាងហើយ ដែលវាអាចផ្ដល់នូវបទពិសោធន៍ពិសេសសម្រាប់អ្នកគាំទ្រផលិតផល Apple ពិសេស​អ្នកនិយមប្រើប្រាស់ផលិតផលស្ថិតក្នុប្រព័ន្ធអេកូរបស់ Apple តែម្ដង។ កូនធុងបាស ដែលមានមុខងារ Siri អាច​បញ្ជា​ដោយ​សម្លេងនេះ មិនមែនជា Speaker ចល័តទេ វាត្រូវដោតឌុយភ្លើង ដើម្បីដំណើរការ ហើយបើចង់ឲ្យវាមានភាពវៃឆ្លាត ប្រើប្រាស់​បាន​ពេញ​មុ​ខងារនោះ គឺត្រូវមានសេវាអ៊ិនធឺណិតថែមទៀត។

HomePod បើនិយាយទៅ វាអាចជំនួសដៃជើង មានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានលក់នៅក្នុងស្រុកខ្មែរយើង តែតម្លៃវា​ក៏​មិនថោកនោះដែរ ដោយអ្នកត្រូវចំនាយប្រាក់ច្រើនជាង USD 350 ឡើងទៅដើម្បីបានមួយមកប្រើប្រាស់។ យ៉ាងណាក៏ដោយ សម្រាប់​ទីផ្សារអន្តរជាតិឯណោះវិញ HomePod ត្រូវបានលក់បញ្ចុះតម្លៃដល់ទៅ USD 50 ពីក្រុមហ៊ុន Apple ដោយអតិថិជនទាំ​ង​អស់​អាច​ជាវ HomePod យកទៅប្រើប្រាស់បានក្នុងតម្លៃត្រឹមតែ USD 299 ប៉ុណ្ណោះ។ នេះគឺជាឱកាសល្អមួយ ដែលអ្នក​អាច​ពិចារណា​បាន ហើយបើអ្នកមានបងប្អូននៅបរទេស អាចផ្ញើពួកគេឲ្យជួយទិញ ឬទិញតាមសេវាកម្មអនឡាញបាន ជាមួយ​នឹង​តម្លៃ​ធូរថ្លៃ​ជាង​មុន ជាមួយជម្រើសពណ៌ពីរគឺ ស និងខ្មៅ។

យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្ត ដែលមិនសូវនៅផ្ទះ ហើយមិនមានតម្រូវការច្រើនទៅលើកូនបាសវៃឆ្លាត ដែលមិន​អាច​យក​តាម​ខ្លួន​ដូច Speaker របស់ JBL, Beats, Bose ជាដើម នោះពុំចាំបាច់ទិញវាយកមកប្រើប្រាស់ក៏បាន តែបើអ្នកចូលចិត្តស្ដាប់តន្ត្រី មានហាង ឬផ្ទះអាជីវកម្ម ក៏ដូចជាហាងតូចមួយ ត្រូវឲ្យមានឧបករណ៍សម្រាប់ចាក់តន្ត្រី មានគុណភាពសម្លេងល្អ ជាមួយនឹងសមត្ថភាព Stream តន្ត្រីជាច្រើន នេះគឺជាពេលវេលាល្អ ដែលអ្នកអាចទិញយកមកប្រើប្រាស់មួយបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ