CAMBO REPORT

Popup Advertising5 seconds

Intel ទើប​តែ​បញ្ចេញ CPU ថ្មី ដែល​មាន 56 Cores និង 112 Threads សម្រាប់​ការងារ​ធ្ងន់ៗ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះក្រុមហ៊ុន Intel ទើបតែប្រកាសចេញជាផ្លូវការនូវ CPU ស៊េរីថ្មីមួយទៀត របស់ខ្លួន ដែលស្ថិតនៅក្នុង ខ្សែស្រឡាយ Xeon ជាប្រភេទខួរក្បាល សម្រាប់ធ្វើការធ្ងន់ៗ ដោយភាគច្រើន គេប្រើប្រាស់វា សម្រាប់តែម៉ាស៊ីន Server ម៉ាស៊ីន Workstation ឬ ក៏ Data Center ប៉ុណ្ណោះ តែក៏អាចយកមកប្រើប្រាស់ទូទៅ ឬលេងហ្គេមបានដែរ គ្រាន់តែវាមិនចំគោលដៅ ហើយវាក៏មាន តម្លៃថ្លៃទៀតផង។ Xeon ដែលប្រកាស ចេញម្សិលមិញនេះ ត្រូវបានបង្កើតឡើងចេញចេញជា 4 ជម្រើស រួមមានដូចជា៖

 

• Xeon Platinum 9282 មាន 56 Cores និង 112 Threads ល្បឿន 2.6GHz និងឡើងទៅ 3.8GHz អមជាមួយទំហំ Cache 77MB និងស៊ីភ្លើង 400W

• Xeon Platinum 9242 មាន 48 Cores និង 96 Threads ល្បឿន 2.3GHz និងឡើងទៅ 3.8GHz អមជាមួយទំហំ Cache 71.5MB និងស៊ីភ្លើង 350W

• Xeon Platinum 9222 មាន 32 Cores និង 64 Threads ល្បឿន 2.3GHz និងឡើងទៅ 3.7GHz អមជាមួយទំហំ Cache 71.5MB និងស៊ីភ្លើង 250W

• Xeon Platinum 9221 មាន 32 Cores និង 64 Threads ល្បឿន 2.1GHz និងឡើងទៅ 3.7GHz អមជាមួយទំហំ Cache 71.5MB និងស៊ីភ្លើង 250W

 

CPU ស្ថិតក្នុងខ្សែស្រឡាយ Xeon និងមានឈ្មោះថ្មី Platinum នេះ គឺប្រើប្រាស់ Architecture បង្កើតឡើងដូចទៅនឹង CPU ពពួក Cascade Lake ដែរ ជាមួយនឹងសន្ទុះខ្លាំង កម្លាំងរហ័ស តែស៊ីភ្លើង មិនធម្មតានោះទេ ដោយ Intel បានប្រាប់ឲ្យដឹងថា CPU ទាំងនោះ គឺសម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីនគ្រប់គ្រង ទិន្នន័យធំៗ (Data Centre) ប៉ុណ្ណោះ មិនមែនសម្រាប់ទីផ្សារ អ្នកប្រើប្រាស់ទូទៅ ឬសម្រាប់លេងហ្គេមនោះឡើយ។ មិនតែប៉ុណ្ណោះ CPU ប្រភេទនេះ អាចប្រើប្រាស់ជាមួយនឹង RAM DDR4 ជាប្រភេទ ECC Memory បានដល់ទៅ 12 Channel ឬស្មើនឹង 256GB ទៅតាមតម្រូវការ សម្រាប់ក្រុមហ៊ុន ឬសហគ្រាសធំៗ ដែលមានតម្រូវការ ម៉ាស៊ីនផ្ទុកទិន្នន័យកម្រិតខ្ពស់។ 

នេះគឺជាដំណឹងដំបូង ដែលក្រុមហ៊ុន Intel ប្រកាសប្រាប់ កាលពីម្សិលមិញនេះ ដោយវានឹងមិន ចេញលក់សម្រាប់ទីផ្សារឡើយ តែវាគឺជាកិច្ចសហការ លក់ផ្ទាល់ទៅកាន់ស្ថាប័ន ឬសហគ្រាសធំៗ ប៉ុណ្ណោះ ដោយតម្លៃត្រូវបាន លាក់ការ ពុំបញ្ចេញឲ្យដឹងឡើយ តែយើងអាចសន្និដ្ឋានបានថា វាមិនថោកនោះឡើយខណៈដែល Intel Core i9-9980XE តម្លៃពាន់ដុល្លារទៅហើយ ដូច្នេះ Xeon Platinum ម៉ូឌែលកប់តារាង អាចនឹងមានតម្លៃចន្លោះពី USD 2,000 ទៅ USD 4,000 ក្នុងមួយគ្រាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កុំព្យូទ័រ