CAMBO REPORT

Popup Advertising5 seconds

ASUS ប្រកាស​ចេញ​ម៉ូនីទ័រ​ហ្គេម​ថ្មី ជាមួយ​អេក្រង់​លាតខ្លាំង ជាមួយ​ល្បឿន 120Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ASUS ទីបំផុតបានប្រកាសចេញនូវម៉ូនីទ័រសម្រាប់លេងហ្គេមជំនាន់ថ្មី មួយផ្សេងទៀតហើយ ដែលជាការដុះខាត់ បំពេញចន្លោះខ្វះខាត ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែម ទៅតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ជាមួយនឹងខ្សែស្រឡាយ ម៉ូនីទ័រប្រភេទ Republic of Gamer ដែលមានរចនាបថទាក់ទាញ ទាន់សម័យ ទំនើប ល្បឿនលឿន និងមានបច្ចេកវិទ្យា ដែល Gamer មិនអាចខ្វះបាន។ ជួបជាមួយនឹង PG349Q ជា Gaming Monitor ថ្មី ទើបតែប្រកាសចេញក្ដៅៗ កាលពីម្សិលមិញនេះទេ។

PG349Q គឺជាកំណែ Update បន្ថែម ផ្ដាច់ខ្លួនពីម៉ូឌែល PG348Q ជាមួយរូបរាង ប្រហាក់ប្រហែលគ្នា តែលើកនេះ វាមានអេក្រង់ ល្បឿនលឿនជាង លោតដល់ 120Hz ខណៈម៉ូឌែលចាស់ លោតអស់ត្រឹមតែ 100Hz ប៉ុណ្ណោះ តែបើយកទៅប្រើប្រាស់ ជាធម្មតា លើកិច្ចការងារទូទៅ PG239Q អាចរត់បាន ក្នុងល្បឿន 60Hz មានន័យថា ពេលលេងហ្គេម ម្ចាស់ម៉ូនីទ័រមួយនេះ អាចធ្វើការ Overclock ល្បឿនរបស់វាទៅកាន់ កម្រិតកំពូលបាន។ សម្រាប់ទំហំអេក្រង់វិញ វាមានផ្ទៃលាតសន្ធឹងសងខាង ដែលភាសាបច្ចេកទេស ហៅថា Ultra-wide គឺប្រៀបបានដូចទៅនឹងការ យកម៉ូនីទ័រប្រភេទ Wide-screen ពីរគ្រឿងផ្គុំចូលគ្នា តែមួយអញ្ចឹងដែរ ជាកម្រិត Ratio 21:9 អំណោយផល ទៅដល់ការលេងហ្គេម ហើយហ្គេមថ្មីៗភាគច្រើន គឺអាចលេងក្នុងកម្រិត Ultra-wide នេះបាន ធ្វើឲ្យការលេងហ្គេមរបស់អ្នក មានប្រៀប ជាងអ្នកលេងលើអេក្រង់ ទូទៅធម្មតា។

ASUS ROG SWIFT PG349Q ប្រើប្រាស់បន្ទះបង្ហាញ IPS ទំហំ 34 អ៊ីញ (កោង 1900R) ជាមួយនឹងកម្រិតបង្ហាញ រូបភាពកម្រិត 3440 x 1440p ឬស្មើនឹង 2K អមជាមួយនឹង កម្រិតពណ៌ sRGB 100% មានន័យថា វាមានសមត្ថភាពបង្ហាញពណ៌ បានច្បាស់អាចទទួលយកបាន តែនៅស្ទើរបន្តិច ទៅលើកម្រិតពន្លឺ ព្រោះវាអាចជះបានត្រឹម 300nit ប៉ុណ្ណោះ ហើយក៏ពុំមាន មុខងារ HDR សម្រាប់លេងហ្គេម ឬទស្សនាខ្សែភាពយន្តថ្មីៗដែរ រាងអន់ចិត្តបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ បើប្រិយមិត្តមាន គោលបំណងទិញម៉ូនីទ័រ យកមកលេងហ្គេម ហើយអត់ខ្វល់រឿង HDR សំខាន់អេក្រង់ច្បាស់ ល្បឿនលឿន ហើយលាតធំនោះ PG349Q គឺជាជម្រើសមួយ ដែលអ្នកគួរពិចារណា ព្រោះថា វាក៏មានបំពាក់មក ជាមួយនឹងមុខងារ G-Sync មករួចជាស្រេច ធ្វើឲ្យការលេងហ្គេម បែបប្រកួតប្រជែងកាន់តែមាន ភាពប្រសើរឡើង កាត់បន្ថយបញ្ហា Tearing បានប្រសើរ។

ក្រៅពីអេក្រង់ល្អ ល្បឿនលឿនម៉ូនីទ័រប្រភេទ Gaming នេះក៏ភ្ជាប់មកជាមួយប្រព័ន្ធភ្លើង RGB នៅផ្នែកខាងក្រោយរូបភ្នែក ដែលជាពាណិជ្ជសញ្ញារបស់ ROG ផ្ទាល់ អាចធ្វើការ Sync ជាមួយមុខងារភ្លើង RGB ជាមួយនឹងឧបករណ៍ ផ្សេងៗទៀតរបស់ ASUS បានឲ្យតែប្រើមុខងារ Aura Sync។ សម្រាប់រន្ធតំណរភ្ជាប់វិញ គឺនៅដដែលមិនខុសពី ម៉ូឌែលមុនទេ ដោយវារួមមាន៖

 

• រន្ធកាស 3.5mm

• HDMI 1.4 x 

• DisplayPort 1.2

• USB 3.0 x 2

 

សម្រាប់តម្លៃវិញនៅមិនទាន់បានលាទត្រដាងទេ ដោយ ASUS នឹងបញ្ចេញតម្លៃ នៅពេលក្រោយ ជិតពេលដែលម៉ូនីទ័រនេះ ចេញលក់ក្នុងទីផ្សារនាឆ្នាំនេះ ជាមួយនឹងការធានា 3 ឆ្នាំ ពីក្រុមហ៊ុនផ្ទាល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កុំព្យូទ័រ