CAMBO REPORT

Popup Advertising5 seconds

Microsoft បានបញ្ចេញ​ម៉ូឌែល Surface Book 2 ថ្មី ជាមួយ​ខួរ​ក្បាល​ប្រភេទ Quad-core ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមខែកុម្ភៈ ឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញនូវកុំព្យូរទ័រ Surface Book ជំនាន់ថ្មី របស់ខ្លួន នោះគឺ Surface Book 2 ជាមួយទំហំអេក្រង់ 13.5 អ៊ីញ និង 15 អ៊ីញ ដែលវាមានកម្លាំងខ្លាំងជាង Surface Book ជំនាន់​មុនៗ​ទាំងអស់។ លើសពីនេះ Microsoft បានអះអាងថា វាមានកម្លាំងខ្លាំងជាង MacBook Pro ដល់ទៅ 2 ដងឯណោះ ឯការរចនា​រូបរាង​វិញ នៅតែរក្សារូបរាងបែបប្រណិតដដែល ដោយយើងអាចបត់វាបាន 360 ដឺក្រេ និងអាចដោះវាមកប្រើប្រាស់ ជាថេប្លេតធម្មតាបាន ផងដែរ។

យ៉ាងណា នៅពេលថ្មីៗ និងស្ងាត់ៗនេះ ក្រុមហ៊ុន Microsoft ក៏បានបញ្ចេញកំណែអាប់ដេតបន្ថែមមួយជម្រើសទៀត លើកម្លាំង​ម៉ាស៊ីន Surface Book 2 ដែលមានទំហំអេក្រង់ 13.5 អ៊ីញ នោះ។ ពិតមែនហើយ សម្រាប់កុំព្យូទ័រ Surface Book 2 លើកនេះ ប្រើប្រាស់​ស៊ីភីយូ Quad-core i5-8350U ជំនាន់ទី 8 ចុងក្រោយគេបង្អស់របស់ Intel និងមានល្បឿនអតិបរមា 3.6 GHz។ ទៅលើ​លក្ខណៈ​សម្បត្តិ​ផ្សេងៗ មិនខុសពីជំនាន់មុនឡើយ ដោយអេក្រង់របស់ម៉ូឌែល 13.5 អ៊ីងនេះ មានកម្រិតបង្ហាញរូបភាព 3000 x 2000 ភិចសែល ប្រើប្រាស់បច្ចេកវិទ្យា PixelSense និងមានវិមាត្រ អេក្រង់ 3:2 Aspect Ratio។ អេក្រង់របស់វា អាចបង្ហាញ​រូបភាព​បាន ច្បាស់ម៉ត់ល្អមែនទែន និងកម្រិតពណ៌បានត្រឹមត្រូវបំផុត គឺល្អបំផុតសម្រាប់ អ្នកឌីហ្សាញ។ កុំព្យូទ័រនេះមានរ៉េមទំហំ 8GB ជាមួយ​អង្គផ្ទុក 256GB, ដំណើរការដោយ Windows 10 Pro 64-bit និងមានទំហំថ្មធំ អាចប្រើប្រាស់បាន ដល់ទៅ 17 ម៉ោង​ឯណោះ ទៅលើការ ចាក់វីឌីអូជាប់។ ចំណែកឯរន្ធដោតវិញ វាបានភ្ជាប់មកនូវ រន្ធដោតជំនាន់ចុងក្រោយ ទាំងអស់ រួមមាន៖ រន្ធ USB 3.1 ចំនួន 2, រន្ធ USB-C, រន្ធដោតកាស 3.5mm, រន្ធភ្ជាប់ ទៅកាន់ Display ខាងក្រៅចំនួន 2, និងរន្ធដាក់ SD ខ្នាតធំមួយ។

ជាចុងក្រោយ គឺថាសម្រាប់ Surface Book 2 ជាជំនាន់អាប់ដេត ដែលប្រើប្រាស់ស៊ីភីយូ Quad-core i5-8350U ជំនាន់ទី 8 ចុង​ក្រោយ​គេបង្អស់របស់ Intel នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ 1499 ដុល្លារ។ លើសពីនេះ វាក៏មានការលក់បញ្ចុះតម្លៃចំពោះ Surface Book 2 ប្រើប្រាស់ស៊ីភីយូ Dual-core ជំនាន់ទី 7 មកនៅត្រឹមតែ 1299 ដុល្លារប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ