CAMBO REPORT

Popup Advertising5 seconds

nVIDIA អាច​នឹង​បញ្ចេញ GTX 1650 ថ្មី​មួយ​ទៀត​ក្នុង​ខែ​នេះ ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យុទ្ធសាស្ត្រទីផ្សារថ្មីរបស់ក្រុមហ៊ុនផលិតក្រាហ្វិចកាត nVIDIA នាចុងឆ្នាំ 2018 និងដើមឆ្នាំ 2019 នេះឃើញថា មានការកែប្រែច្រើន ហើយក៏បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអតិថិជនរបស់ខ្លួនមានភាពងឿយឆ្ងល់យ៉ាងខ្លាំងទៅលើការប្រកាសចេញនូវក្រាហ្វិចកាតស៊េរី GTX របស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ព្រោះបើធៀបទៅនឹងប៉ុន្មានឆ្នាំមុន គឺមិនរញ៉េរញ៉ៃដូចនេះទេ មានន័យថា ប្រកាស​ចេញ​តែ​ក្នុង​ព្រឹត្តិការណ៍​ធំម្ដង គឺរួចជាស្រេច ដោយអតិថិជនចាំតែទិញទៅគឺបានហើយ។

យ៉ាងណាមិញនៅពេលនេះ ទីផ្សារ nVIDIA បានកំពុងលេងក្បាច់ថ្មី ព្រោះដូចអ្វីដែលប្រិយមិត្តមួយចំនួនបានដឹងស្រាប់ ក្រាហ្វិច​ត្រកូល GTX ដែលពុំមាន Tensor Cores និង RT Cores ដែលមាននៅលើត្រកូល RTX ជាដើម បានប្រកាសចេញជាបន្តបន្ទាប់ ដូចជា GTX 1660 Ti បន្ទាប់មកក៏ចេញមួយទៀតគឺ GTX 1660 ហើយក្នុងខែនេះអាចនឹងចេញមួយផ្សេងទៀតគឺ GTX 1650។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា GTX 1650 គឺជាក្រាហ្វិចស្ថិតក្នុងតារាងក្រោមគេ ហើយទីផ្សារ​របស់​វា​គឺ​ដើម្បី​ផ្គត់ផ្គង់​ទៅ​ដល់​ទីផ្សារ​អ្នក​លេងហ្គេមកម្រិតថវិកាដូចទៅនឹង GTX 1660 ដែរ តែវារត់យឺតជាងបន្តិច ហើយក៏មានតម្លៃធូរថ្លៃផងដែរ។

ជុំវិញដំណឹងនេះ យើងក៏ទទួលបាននូវការបែកធ្លាយនូវលក្ខណសម្បត្តិខ្លះៗនៃ GTX 1650 ផងដែរ បើធៀបទៅនឹង​សិស្ស​ច្បង​ដូច​ខាង​ក្រោម៖

ដូចប្រិយមិត្តបានឃើញខាងលើ GTX 1650 ថ្មី អាចនឹងមានមេម៉ូរី VRAM ទំហំ 4GB ជាប្រភេទ GDDR5 ដែលមានមេម៉ូរី Interface 128-bit ល្បឿនបញ្ជូនទិន្នន័យ 8Gbps អមជាមួយល្បឿន Memory 2000MHz ធ្វើឲ្យវាមានល្បឿន  Bandwidth សរុប 128GB/s លឿនជាង GTX 1050 លោតអស់ត្រឹម 112GB/s។ មិនតែប៉ុណ្ណោះសម្រាប់ Clock Speed នៃ GPU ក៏គ្រាន់​បើ​ដែរ អាចនឹងរត់ក្នុងល្បឿន 1295MHz និងបង្កើនល្បឿនឡើងទៅ 1560MHz បាន ដែលផលិតឡើងក្រោម Chip TU117 ដែល​មិន​ធ្លាប់មានឃើញនៅលើ GPU ពីមុនមក ដែលនេះអាចជាការផលិតថ្មីរបស់ nVIDIA ដោយពុំប្រើប្រាស់ Chip TU116 ដូច GTX 1660/GTX 1660 Ti។

សម្រាប់កម្លាំងវិញ វាអាចប្រកួតប្រជែងជាមួយនឹង Radeon RX 570 បាន តែអាចរត់ខ្សោយជាង RX 580 បន្តិច ហើយក៏មិនទាន់​ស៊ីដាច់​កម្លាំង GTX 1060 3GB ដែរ ហើយបើវានឹងប្រកាសចេញមែននេះ ក្រាហ្វិចមួយនេះល្អបំផុតសម្រាប់ការលេងហ្គេមកម្រិត Full HD មិនអាចរត់ហ្គេមធំក្នុងកម្រិត 1440p ឬ 2K នោះទេ ព្រោះថាវាអាចនឹងមានតម្លៃប្រហាក់ប្រហែលក្រោម USD 200 ត្រៀម​ប្រកាសចេញជាផ្លូវការនៅថ្ងៃទី 22 ខែមេសា ឆ្នាំ2019 ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: កុំព្យូទ័រ