CAMBO REPORT

Popup Advertising5 seconds

Valve ត្រៀម​បញ្ចេញ​ឧបករណ៍ VR ស៊េរី​ថ្មី​របស់​ខ្លួន​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឧបករណ៍ VR នៅក្នុងពេលបច្ចុប្បន្ន មានមិនច្រើននោះទេ ហើយក្នុងចំនូនឧបករណ៍ VR ដែលមានវត្តមាន ក្នុងទីផ្សារទាំងនោះ មានឧបករណ៍ VR មួយចំនួនតូចប៉ុណ្ណោះ ដែលមានគុណភាពផលិតខ្ពស់ ក៏ដូចជាគុណភាព ផលិតវីដេអូកម្រិតខ្ពស់ដូចជា HTC Vive និង Oculus Rift ជាដើម តែតម្លៃក៏ថ្លៃមិន ធម្មតាដែរ។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Valve ទើបតែបានបង្ហាញឲ្យដឹងខ្លះៗ នូវព័ត៌មានបន្តិចបន្តួច ដែលនិយាយអំពីការមកដល់នៃ ឧបករណ៍ Virtual Reality របស់ខ្លួន ជាប្រភេទ VR មានរូបរាងរចនាបថប្លែក និងទំនើប។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឧបករណ៍ VR របស់ក្រុមហ៊ុន Valve មួយនេះ បានស្ថិតក្នុងការផលិត និងអភិវឌ្ឍន៍ ប៉ុន្មានឆ្នាំមកហើយ ហើយទើបតែទទួលបាន ជោគជ័យ ហើយសម្រេចបង្ហាញ ឲ្យពិភពលោកបានដឹងខ្លះៗ អំពីការមកដល់ឆាប់ៗរបស់វា។ Valve VR នេះ ត្រូវបានដឹងថាមាន ឈ្មោះហៅជាផ្លូវការ Valve Index ហើយសម្រាប់ការមកដល់ដំបូងនេះ បានឲ្យដឹងថា វាមានសមត្ថភាពបង្ហាញ រូបភាពបានកម្រិតមុំ 135 ឌឺក្រេ ជាមួយសមត្ថភាពបង្ហាញរូបភាព តាមកញ្ចក់កែវលែនកម្រិត 1440 x 1600p ធានាទៅដល់ភាពច្បាស់ និងពណ៌ដិត អំណោយផលល្អ សម្រាប់ការលេងហ្គេម អាចជាប្រភេទបន្ទះបង្ហាញ OLED។

ជាងនេះទៅទៀត Valve VR បង្ហាញខ្លួនក្នុងទីផ្សារលក់ហ្គេម Online ហៅថា Steam នេះ វានឹងភ្ជាប់មក ជាមួយនឹងដៃបញ្ជា (Controllers) ពិសេសមានការបន្ថែម ឬលក់ជាប្រភេទ Bundle មានន័យថា អ្នកទិញយកទៅលេង គឺអាចទទួលបានហ្គេម 1-3 ឥតគិតថ្លៃទៀតផង ដោយក្នុងនោះ ហ្គេម Half-Life ដែលត្រូវបានបង្កើតឡើង យ៉ាងពិសេសសម្រាប់ឧរកណ៍ VR អាចនឹងបន្ថែម មកជាមួយ VR ថ្មីមួយនេះ។ ទាំងនេះគឺជាដំណឹងដំបូង ដែលយើងទទួលបាន ខណៈលក្ខណៈសម្បត្តិផ្សេងៗទៀត នៅមិនទាន់លាតត្រដាង នៅឡើយទេ តែជិតដល់ពេល ប្រកាសចេញ យើងនឹងឃើញមានដំណឹងថ្មីៗ ចេញបន្ថែមទៀតជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ