CAMBO REPORT

Popup Advertising5 seconds

ដោះ​មើល​គ្រឿង​ក្នុង AirPods 2 ជាមួយ​ប្រអប់​របស់​វា បង្ហាញ​ថា​ពិបាក​ដោះ​មែនទែន ដោយ​បើ​ខូច​មាន​តែ​ត្រៀម​លុយ​ទិញ​ថ្មី​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្តាហ៍មុននេះ យើងបានចុះផ្សាយនូវព័ត៌មានមួយ ដែលក្រុមដៃឆៅ IFIXIT បានធ្វើការដោះគ្រឿងក្នុង លើកាសឥតខ្សែជំនាន់ថ្មី Galaxy Buds ដើម្បីដាក់ពិន្ទុ ក៏ដូចជាបង្ហាញពីផ្នែករឹង មានទាំងកាស និងប្រអប់ ដើម្បីចង់ដឹងថា វាពិបាកដោះ/ដាក់ចូល ឬងាយស្រួល នៅពេលជួសជុល។ ជុំវិញការដាក់ពិន្ទុ ខាងក្រុមការងាររបស់ IFIXIT បានធ្វើការដាក់ពិន្ទុអោយ Galaxy Buds ចំនួន 6/10។

ដោយឡែក សម្រាប់កាស AirPods 2 របស់ក្រុមហ៊ុន Apple ដែលទើបនឹងចេញលក់ជាផ្លូវការ កាលពីពេលថ្មីៗនេះ និងមាន YouTuber មួយចំនួន រួមទាំងបង ចន សី (ខេមបូ រីផត) បានធ្វើការចេញវីដេអូ Review ដោយបានបញ្ចេញមតិយោបល់ អំពីវារួចទៅហើយដែរ។ 

ក្នុងនោះ វាក៏បានចូលទៅដល់ដៃអ្នកដោះម៉ាស៊ីន IFIXIT ដែលបានចាប់ផ្ដើមដោះមើលគ្រឿង ខាងក្នុង លើកាសឥតខ្សែ AirPods ជំនាន់ទី 2  និងប្រអប់កាស បង្ហាញអំពីផ្នែករឹង ដូចវីដេអូខាងក្រោម៖ 

 

 

ដូចបានឃើញវីដេអូដោះម៉ាស៊ីនខាងលើនេះ ក្រុម IFIXIT ក៏បានរកឃើញ របស់សំខាន់ៗដូចជា បន្ទះស្រូបសម្រាប់សាកថ្ម បានដោយឥតខ្សែ ក្នុងប្រអប់ និងឈីប H1 ក្នុងកាស ជាដើម។ ជាចុងក្រោយ ជុំវិញការដាក់ពិន្ទុ ទៅលើផលវិបាកនៃការជួសជុល ពីក្រុមការងារ IFIXIT បានដាក់ពិន្ទុអោយ AirPods 2 ចំនួន 0/10 មានន័យថា វាមានភាពពិបាកក្នុងការដោះជួសជុល ទាំងប្រអប់កាស ជាពិសេស គឺកាសហ្នឹងតែម្តង ព្រោះថាបើដោះបាន ភាគរយនៃការខូចខាត គឺមានមានអត្រាខ្ពស់ ដោយ Apple បានធ្វើមាំ ហាប់ណែន មិនងាយដោះឡើយ។ ដូចនេះ យើងអាចធ្វើការកំណត់ ទៅលើអ្នកប្រើប្រាស់បានថា បើអ្នកគ្រោងនឹង ក្លាយជាម្ចាស់កាស AirPods 2 គួរតែគិតគូរអោយបានល្អ មុនសម្រេចចិត្តទិញ ព្រោះថាបើវាខូចនោះ មានតែត្រៀមលុយទិញថ្មី អោយហើយទៅ ទើបបាន។

 

ទស្សនាវីដេអូចំណាប់អារម្មណ៍ដំបូងរបស់ ចន សី ទៅលើ AirPods 2 នេះ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: IFIXIT Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ