CAMBO REPORT

Popup Advertising5 seconds

Apple សម្រេច​លុប​ចោល​គម្រោង​ចេញ​លក់ AirPower ជា​ផ្លូវ​ការ​ហើយ! ឈប់​រង់ចាំ​ទៀត​ទៅ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាគច្រើនពិតជាបានស្គាល់ថា AirPower ហើយ ជាបន្ទះសាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple ដែលត្រូវបានប្រកាសចេញ កាលពីខែកញ្ញា ឆ្នាំ 2017 កន្លងទៅ ដោយលក្ខណៈសម្បត្តិរបស់វា គឺអាចសាកថ្ម ទៅកាន់ទូរសព្ទ iPhone ដែលទ្រទ្រង់ការសាកដោយ ឥតខ្សែបាននោះ។ មិនតែប៉ុណ្ណោះ វាក៏អាចសាកថ្ម សម្រាប់នាឡិកា Apple Watch និងកាសឥតខ្សែ AirPods បាននៅក្នុងពេល តែមួយផងដែរ ដោយមិនចាំបាច់ ប្រើឆ្នាំងសាក ដាច់ដោយឡែក ពីគ្នាឡើយ។

ចាប់តាំងពីថ្ងៃប្រកាសចេញមក បន្ទះសាកថ្មឥតខ្សែ AirPower នេះ មិនទាន់ត្រូវបាន ខាងក្រុមហ៊ុនផ្លែប៉ោម ដាក់លក់ជាផ្លូវការ នៅឡើយទេ ដោយនៅតែបន្តពន្យារចេញ ពេលរហូត ម្តងខែនេះ ម្តងខែនោះ ដែលបើគិតមក ដល់ឥលូវ វាមានរយៈពេល 18 ខែហើយ។ ជាចុងក្រោយនោះ គេបានរំពឹងថា បន្ទះសាកថ្មមួយនេះ ទំនងនឹងប្រកាស ដាក់លក់មែនទែន ក្នុងព្រឹត្តិការណ៍ It’s Show Time របស់ក្រុមហ៊ុន Apple កាលពីថ្ងៃទី 25 មីនា កន្លងទៅថ្មីៗនេះ ប៉ុន្តែជាលទ្ធផល គឺសូន្យ។ 

តើ Apple ប្រុងនឹងចេញលក់បន្ទះសាកថ្មឥតខ្សែ AirPower នេះក៏អត់ទេ? 

 

នៅថ្ងៃនេះ យើងបានទទួលចម្លើយផ្លូវការហើយ តាមរយៈការបញ្ជាក់ប្រាប់ពីលោក Dan Riccio ដែលជាអនុប្រធាន ជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែករឹង របស់ក្រុមហ៊ុន Apple បានអោយដឹងថា “ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់ពេលជាច្រើនមក យើងសូមបញ្ជាក់ថា បន្ទះសាកថ្មឥតខ្សែ AirPower នេះ គឺនៅមិនទាន់សម្រេចបាន ក្នុងលក្ខខណ្ឌស្តង់ដារខ្ពស់មួយ ដែលអាចបញ្ចេញបានទេ ហើយយើងក៏បានសម្រេចចិត្ត លុបចោលគម្រោងនេះ ផងដែរ។ យើងសូមធ្វើការអភ័យទោស ចំពោះអតិថិជនទាំងអស់ ដែលបានកំពុងរង់ចាំ បន្ទះសាកថ្មឥតខ្សែមួយនេះ ចាប់តាំងពីថ្ងៃប្រកាសចេញ មកដល់ពេលនេះ។ ទោះយ៉ាងណា យើងជឿជាក់ថា នៅពេលអនាគត យើងនឹងប្តេជ្ញាចិត្ត ជំរុញបទពិសោធន៍ ទៅលើការសាកថ្មដោយឥតខ្សែ សម្រាប់ឧបករណ៍របស់យើង អោយកាន់តែប្រសើរ ទៅមុខ។ 

 

សរុបមក ខាងក្រុមហ៊ុន Apple មិនបានបញ្ជាក់ទេថា វាបណ្តាលមកពីមូលហេតុអ្វីលើ បន្ទះសាកថ្មឥតខ្សែ AirPower នេះ ទើបមិនអាចចេញលក់បាន។ ត្រង់ចំនុចនេះ វាក៏ត្រូវបានអ្នក Review ល្បីៗជាច្រើន រួមទាំងប្រិយមិត្តជាច្រើន បានធ្វើការ Troll ជាមួយការសម្តែងភាពហួសចិត្ត ផងដែរ។ 

យ៉ាងណា បើ Apple អត់ចេញលក់ AirPower ក៏មិនថ្វីដែរ ព្រោះសព្វថ្ងៃនេះ មានផលិតផលបន្ទះសាកថ្មឥត ជាច្រើន កំពុងត្រូវបានដាក់លក់ នៅលើទីផ្សារ ជាមួយគុណភាពល្អ មានស្តង់ដារផងដែរ និងជាពិសេស តម្លៃរបស់វា ក៏សមរម្យថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ