CAMBO REPORT

Popup Advertising5 seconds

Galaxy Tab A 8.0 (2019) ទើបចេញ​ជា​ផ្លូវការ និង​អាច​ប្រើ​ជាមួយ S Pen បាន​ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Tab A 10.1 (2019) ជាថេប្លេតជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន Samsung ធ្វើការប្រកាសចេញជាផ្លូវការ កាលពីពាក់ កណ្តាល ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅ ចេញមកតំណាលគ្នាជាមួយ Galaxy Tab S5e។ ចំពោះរចនាបថ Galaxy Tab A 10.1 ស៊េរីឆ្នាំ 2019 នេះ គឺមានអេក្រង់លាតធំខាងមុខ ជាមួយការបន្ថយគែមអេក្រង់ អោយនៅសល់ទំហំប៉ុនគ្នា ឯទីតាំងកាមេរ៉ាខាង​ក្រោយ ស្ថិតនៅចំហៀង និងមានការកាត់ឆ្នូតចែកពណ៌ជាពីរ ខណ្ឌនៅត្រង់កន្លែងកាមេរ៉ា។

យ៉ាងណា នៅពេលថ្មីៗនេះ Samsung បានបញ្ចេញថេប្លេតស្ថិតក្នុងត្រកូល Tab A មួយម៉ូឌែលទៀតហើយ នោះគឺ Galaxy Tab A 8.0 (2019) ដោយយើងនឹងបង្ហាញពីលក្ខណៈសម្បត្តិរបស់វា អោយអ្នកទាំងអស់គ្នាបានដឹង ដូចតទៅ។ Galaxy Tab A 8.0 ថ្មីនេះ ត្រូវ​បានបំពាក់ជាមួយអេក្រង់ទំហំ 8 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាព បានក្នុងកម្រិត 1920 x 1200 ភិចសែល ហើយ​មិន​តែ​ប៉ុណ្ណោះ វាថែមទាំងអាចប្រើប្រាស់ជាមួយប៊ិច S Pen ដូចមាននៅលើ Galaxy Note 8 និងមានរន្ធសម្រាប់ដោតចូលតួខ្លួនបាន ដូច​គ្នា។ ថេប្លេតនេះ មានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល និងមានកាមេរ៉ាផ្នែកខាងក្រោយវិញ វាមានទំហំ 8 មេហ្គាភិចសែល ដូចទៅនឹង Galaxy Tab A 10.1 (2019) អ៊ីញ ដែរ។

ទៅលើផ្នែកកម្លាំងម៉ាស៊ីន វាបានបំពាក់មកជាមួយបន្ទះឈីប Exynos 7904, មាន CPU ចំនួន 8 គ្រាប់ ដោយ 2 គ្រាប់ អាចរត់​ក្នុង​ល្បឿន 1.8GHz និង 6 គ្រាប់ទៀត រត់ក្នុងល្បឿន 1.6GHz, មានអមដោយរ៉េមទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB ពីក្នុង​ប្រអប់​ស្រាប់ និងអាចបន្ថែមខាងក្រៅបានដល់ 512GB ថែមទៀតផង។ ចំពោះកម្លាំងថាមពលថ្ម វាមានទំហំ 4200mAh ដែលខាង​ក្រុមហ៊ុនអះអាងថា វាអាចប្រើបានរហូតដល់ទៅ 11 ម៉ោង ទៅលើការបើកកម្មវិធីអ៊ីនធើណេតផ្សេងៗ និងមានរន្ធដោតកាស 3.5mm ផង​ដែរ។

Galaxy Tab A 8.0 (2019) គឺមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ និងពណ៌ប្រផេះ។ ថេប្លេតជំនាន់ថ្មីនេះ នឹងត្រូវចេញលក់ នៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជា ចក្រភពអង់គ្លេស, ញ៉ូវហ្សែរលេន, កម្ពុជា, ថៃ, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន​, សាំងហ្គាពួរ និងវៀតណាម ហើយចំពោះតម្លៃវិញ យើងនៅមិនទាន់ដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ថេប្លេត