CAMBO REPORT

Popup Advertising5 seconds

Apple បានធ្វើការសុំអភ័យទោស​ជា​ថ្មីម្តង​ទៀត ទៅលើកំហុស​នៃ​បញ្ហា​គាំង​ក្ដារ​ចុច​លើ MacBook Pro

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

The New MacBook ទំហំអេក្រង់ 12 អ៊ីញ ត្រូវបានក្រុមហ៊ុនផ្លែប៉ោម បញ្ចេញកាលពីអំឡុងឆ្នាំ 2015 ដែលវាមានកម្រាស់ស្ដើង នោះ​ក៏​ដោយសារតែ Apple បានកែប្រែក្ដារចុចរបស់ខ្លួន ប្ដូរទៅជា Butterfly Switch Keys ធ្វើអោយ Apple អាច​កាត់​បន្ថយ​កម្រាស់​ម៉ាស៊ីនកុំព្យូទ័រ បានកាន់តែស្ដើងជាងមុន ប៉ុន្តែនៅរក្សាបទពិសោធន៍វាយឯកសារ មានភាពងាយស្រួលដដែល។ យ៉ាងណា ការផ្លាស់ប្តូរនេះ ស្រាប់តែបានធ្វើអោយគ្រាប់ Keyboards លាន់ឮខ្លាំងជាងមុនទៅវិញ នេះបើធៀបទៅនឹងក្ដារចុច ដែលបំពាក់​នៅ​លើ MacBook Pro ចាប់ពីស៊េរីឆ្នាំ 2015 ចុះក្រោម។

មិនត្រឹមតែ MacBook អេក្រង់ 12 អ៊ីញមួយទេ ដែលជួបបញ្ហានោះ សូម្បីតែ MacBook Pro ស៊េរី 2016 ប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 1 និង 2017 ប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 2 ក៏មានបញ្ហាហ្នឹងដែរ គ្រាន់តែ Butterfly Switch Keys ជំនាន់ទី 2 មិនលាន់ដូចជំនាន់ទី 1 ឡើយ ក្រោយបានកែប្រែកំហុងឆ្គងមួយនោះចេញ។ ជុំវិញបញ្ហាក្ដារចុចរបស់ Apple នេះ គឺត្រូវបានរិះគន់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផ្ទាល់ជាច្រើន ដែលមានភាពពិបាកក្នុងការប្រើប្រាស់​លើ​បញ្ហា​ដូចជា ចុចជាប់គាំង របើក ចុចមិនស៊ី ឬចុចតែមួយហើយលោតច្រើនដង ជាដើម។ យ៉ាងណា ក្រុមហ៊ុន Apple ក៏បានទទួលស្គាល់​នូវ​បញ្ហា​ដែល​បានកើតឡើងទាំងនោះ ដោយព្រមទាំងបើកទទួលធ្វើការជួសជុលឥតគិតថ្លៃ សម្រាប់រាល់អតិថិជនទាំងអស់ណា ដែល​បាន​ទិញ​ម៉ាស៊ីន Th New MacBook ក៏ដូចជា MacBook Pro មានក្ដារចុចជាពពួក Butterfly Switch Keys ចេញពីហាង Apple Store តែម្តង។

នៅមិនទាន់ចប់ទេ សម្រាប់ MacBook Pro ស៊េរី 2018 ដែលបានប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 3 នោះ ដែល​វា​ជា​ការ​កែប្រែថ្មីមួយ ពីលើ MacBook Pro ស៊េរី 2017 ដែលធ្លាប់បានគាំងប៉ូតុង លេខ 3 ឬអក្សរ G ជាដើម។ ជាក់ស្តែង បើទោះជាមាន​សំលេង​ចុចលើ Butterfly Switch Keys ជំនាន់ទី 3 ស្ងាត់ក៏ពិតមែន តែមិនមានន័យថា វាគ្មានបញ្ហាឡើយ ព្រោះមានអ្នកប្រើប្រាស់​មួយ​ចំនួន ទាំងទំហំ 13 អ៊ីញ និង 15 អ៊ីញ បានធ្វើការ Report មកជាសារថ្មី ជុំវិញបញ្ហាក្ដារចុចគាំង Keys លើអក្សរ E និង R ទៀត​ហើយ ដោយ Apple ក៏បានទទួលដំណឹងនេះរួចរាល់ ផងដែរ។

ជាចុងក្រោយនោះ គឺថាខាងក្រុមហ៊ុន Apple បានធ្វើការសុំអភ័យទោសជាថ្មីម្តងទៀត ទៅលើកំហុសនៃបញ្ហាក្ដារចុច ដែលបានគាំង Keys លើ MacBook Pro ស៊េរី 2018 នេះ និងបានទទួលដឹងពីកំហុសឆ្គងរបស់ខ្លួន។ យ៉ាងណា ពួកគេសន្យាថា នឹងធ្វើការអភិវឌ្ឍន៍​កែប្រែ សម្រាប់ក្ដារចុច Butterfly Switch Keys ជំនាន់ថ្មី អោយបានល្អប្រសើរ ជាងមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ