CAMBO REPORT

Popup Advertising5 seconds

Huawei FreeLace កាស Bluetooth ស៊េរីថ្មី ងាយ​ស្រួល​ប្រើប្រាស់ ​សាកថ្ម 5 នាទី​ប្រើ​បាន 4 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាសឥតខ្សែ ដែលអនុញ្ញាតឲ្យយើងប្រើប្រាស់សម្រាប់ស្ដាប់តន្ត្រី ទស្សនាខ្សែភាពយន្ត ឬប្រើប្រាស់ទៅលើសកម្មភាព​ផ្សេងៗ​ទៀត នៅ​ពេលបច្ចុប្បន្នពុំមានតម្លៃថ្លៃប៉ុន្មាននោះទេ បើអ្នកស្វែងរកទិញម៉ាក ដែលមិនសូវជាល្បី គឺអាចទទួលបានកាសមួយ ដែល​មាន​គុណភាពសម្លេងល្អគ្រាន់បើ មានមុខងារល្អៗ ផ្ដល់នូវសេរីភាពនៃការប្រើប្រាស់ មិនទាក់ដៃជើង ដូចកាសប្រើខ្សែឡើយ។ ជម្រើស​កាស​ទាំងនោះមានច្រើន កាសឥតខ្សែ និងមានខ្សែភ្ជាប់ផ្នែកខាងឆ្វេង  និងខាងស្ដាំជាប់គ្នាជាអាទិ៍ ដោយក្នុងនោះ Huawei ក៏ទើបតែ​ប្រកាស​ចេញនូវ FreeLace កាសស៊េរីថ្មី មានរូបរាងរចនាបថស្រដៀងទៅនឹងកាស BeatsX។

មើលមួយភ្លែត វាពិតជាស្រដៀងទៅនឹង BeatsX របស់ Apple ពិតមែន តែបើមើលយូរទើបដឹងថាកាសនេះមានរចនាបថ​ប្លែក​នៅ​ត្រង់​ចំនុចមួយចំនួន ហើយក៏មានលក្ខណៈសម្បត្តិមួយផ្នែកតូច ពិសេសជាងកាស Bluetooth ផ្សេងៗទៀតដែរ។ Huawei FreeLace ជាកាស​មានទម្រង់ពាក់ករ ដែលខាងស្ដាំគឺជាប៊ុតុងសម្លេង និងកំណត់បញ្ជា ខណៈខាងឆ្វេង ជាចំនុចពិសេស ដោយវា​អាច​​ដកខ្សែចេញ និងបង្ហាញមកវិញនូវ USB ប្រភេទ C ដែលអាចធ្វើការសាកថ្មផង និងសម្រាប់តភ្ជាប់ផង។ ប្រិយមិត្តអាចនឹងឆ្ងល់ថា តើតភ្ជាប់​របៀប​ណា? ដើម្បីផ្ដល់ភាពងាយស្រួល គឺគ្រាន់តែដោយឌុយ USB ប្រភេទ C របស់ FreeLace ដោតចូលទៅកាន់រន្ធ USB ប្រភេទ C នៅលើស្មាតហ្វូន Huawei ដែលប្រើប្រាស់ EMUI ជំនាន់ 9.1 ឡើងទៅគឺជាការស្រេច កាស និងទូរស័ព្ទអាច​ប្រើប្រាស់​ជាមួយ​គ្នា​បានហើយ ពុំចាំបាច់ចូលទៅកាន់ Bluetooth ហើយស្វែងរកនោះទេ តែបើប្រើ Android ឬ iOS ផ្សេងទៀត គឺត្រូវ​ប្រើប្រាស់​របៀបភ្ជាប់ដូចកាស Bluetooth ផ្សេងៗទៀតដែរ។

 

 

USB ប្រភេទ C នេះទៀតសោកក៏ដើរតួជារន្ធសាកថ្មផងដែរ ដោយ Huawei ផ្ទាល់អះអាងថា ការសាកថ្មតាមកាសនេះចំនាយ​ពេល​តែ 5 នាទី គឺអាចប្រើបានដល់ទៅ 5 ម៉ោងឯណោះ ឬសាកមួយពេញប្រើបានរហូតដល់ទៅ 18 ម៉ោង ជាបទពិសោធន៍ប្រើប្រាស់​សម្រាប់អតិថិជនទូទៅ។ មិនតែប៉ុណ្ណោះគុណភាពនៃការផលិតក៏គ្រាន់បើដែរ ដោយមានខ្សែជ័រការពារជុំវិញ ធានាពីញើស ធូលី ឬទឹក​សាចបាន IPX5 ដោយក្បាលកាសមានដែកឆក់សម្រាប់ឆក់កាសទាំងពីរនេះផ្អឹបចូលគ្នា ដោយការធ្វើបែបនេះគឺផ្ដាច់ Bluetooth ហើយ​ដកមកប្រើ Bluetooth នឹងភ្ជាប់ដោយស្វ័យប្រវត្តិទៅវិញ ជាមួយនឹងគុណភាពសម្លេងធ្ងន់ ប្រើប្រាស់បន្ទះសម្លេងទំហំ 9.2mm អមជាមួយមុខងារកាត់បន្ថយសម្លេង និងខ្យល់រំខានពីខាងក្រៅ ល្អបំផុតសម្រាប់អ្នកលេងកីឡា ឬធ្វើសកម្មភាពច្រើន។

Huawei FreeLace មាន 4 ពណ៌សម្រាប់ជ្រើសរើស ដូចទៅនឹងពណ៌របស់ Huawei P30 និង P30 Pro ដែរ តែសម្រាប់តម្លៃ និង​កាល​បរិច្ឆេទចេញជាក់ស្ដែង នៅមិនទាន់លាតត្រដាងឲ្យបានដឹងនោះទេ តែបើតាមការស្មានវាអាចនឹងមិនថ្លៃដល់ BeatsX នោះដែរ ខណៈវាមានមុខងារច្រើនជាង ថ្មប្រើបានយូរជាង ថែមទាំងផ្ដល់ភាពងាយស្រួលសម្រាប់ម្ចាស់ P30 និង P30 Pro ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ