CAMBO REPORT

Popup Advertising5 seconds

Huawei ទើបប្រកាស​ចេញ​ដុំ​សាក​ចល័ត Power Bank មាន​កម្លាំង​សាក​ដល់​ទៅ 40W

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Huawei កាលពីម្សិលមិញក្រៅពីមាន ស្មាតហ្វូនចំនួន 2 ក៏ដូចជាកាសឥតខ្សែ នាឡិកាវៃឆ្លាត និងវែនតាវៃឆ្លាតរួច ក្រុមហ៊ុន​អេឡិច​ត្រូនិច​យក្សមួយនេះ នៅសល់ឧបករណ៍បន្ទាប់បន្សំផ្សេងមួយទៀត ជាដំណោះស្រាយដ៏ល្អ សម្រាប់ប្រិយមិត្តមួយចំនួន ដែលតែង​តែ​ខ្វះ​ថ្ម​ប្រើប្រាស់​ជាប្រចាំថ្ងៃ ហើយអ្វីដែលពិសេសបំផុតនោះគឺថា វានឹងជួយកាត់បន្ថយពេលវេលាបានមួយភាគធំ សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍ ឬម៉ាស៊ីន ដែលអាចសាកថ្មតាមមុខងារសាកថ្មលឿនជាដើម។

ជួបជាមួយនឹង Huawei SuperCharge ជាដុំ Power Bank ចល័តស៊េរីថ្មី មានរូបរាងធំល្មម ដែលត្រូវបាន​វេចខ្ចប់​មក​ជាមួយ​នឹង​ថ្ម​មាន​កម្លាំង 12,000 mAh  អាចសាកថ្មបាន 2 ក្នុងពេលតែមួយតាមរយៈរន្ធ USB ប្រភេទ A មានកម្លាំងបញ្ចេញចរន្តអគ្គិសនី 40W ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ម៉ាស៊ីន ឬឧបករណ៍មួយចំនួន ដែលអាចសាកថ្មបានលឿន អាចទទួលយកចរន្តអគ្គិសនីកម្រិត 40W នេះបាន។ មួយវិញទៀតជាប្រភេទ USB C អាចធ្វើការសាកថ្មតាមទូទៅ និងធម្មតាបានគ្រប់ម៉ាស៊ីន និងឧបករណ៍ ជាមួយ​នឹង​មុខងារ Quick Charge អមមកជាមួយនឹងភ្លើង LED ចំនួន 4 សម្រាប់បង្ហាញអំពីកម្លាំងថ្មនៅសល់ ក្បែរប៊ូតុង Power។

ក្នុងនោះក្រុមហ៊ុន Huawei ក៏បានអះអាងក្ដែងៗផងដែរថា ដុំសាកថ្មចល័តមួយនេះ មានសមត្ថភាពក្នងុការសាកថ្មកំពូលស្មាតហ្វូន Huawei P30 Pro របស់ខ្លួនពី 0% ទៅ 70% ដោយចំនាយពេលតែ 30 នាទីប៉ុណ្ណោះ តាមរយៈឌុយ USB ប្រភេទ A កម្លាំង 40W តែមិនមែនមានន័យថា វាប្រើស៊ីគ្នាជាមួយតែស្មាតហ្វូនរបស់ Huawei នោះទេ គឺអាចប្រើបានគ្រប់ម៉ាក ឲ្យតែស្មាតហ្វូន ឬម៉ាស៊ីន​របស់​អ្នក​អាចប្រើប្រាស់ជាមួយមុខងារ Quick Charge ឬទទួលកម្លាំងដល់ 40W បាន។ សម្រាប់ការសាកវិញ ម្ចាស់របស់ Power Bank មួយនេះត្រូវចំនាយពេលប្រមាណជា 2 ម៉ោង និង 14 នាទី ដើម្បីសាកថ្ម បើអ្នកមានដុំសាកថ្មកម្លាំង 40W ឬត្រូវចំនាយ​ពេល​សាក​ជាង 5 ម៉ោង តាមដុំសាកកម្លាំង 10W។

Huawei SuperCharge Power Bank មានតែពីរពណ៌ប៉ុណ្ណោះសម្រាប់ជ្រើសរើសគឺ ខៀវចាស់ និងពណ៌ស មានទម្ងន់សរុប 227 ក្រាម ដែលតម្លៃចេញលក់ក្នុងទីផ្សារអន្តរជាតិប្រមាណជា USD 112 រាងថ្លៃបន្តិចហើយ បើធៀបទៅនឹង Power Bank ចិនភាគច្រើន ដែលកំពុងមានលក់នៅក្នុងទីផ្សារស្រុកខ្មែរយើងនាពេលបច្ចុប្បន្ន តែតម្លៃថ្លៃនេះ អ្នកក៏នឹងទទួលបានទៅ​វិញ​នូវ​គុណភាព​ក្នុង​ការ​ផលិត ក៏ដូចជាមុខងារសាកថ្មបានលឿន ចំនេញពេលវេលាច្រើនផងដែរ ថែមទាំងអាចយកទៅសាកថ្ម កុំព្យូទ័រយួរ​ដៃ​មួយ​ចំនួន​ផង​ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Gadgets Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ