CAMBO REPORT

Popup Advertising5 seconds

លេចចេញរូបរាង​ដំបូង ដែល​អាច​ជា​កាស Beats ឥត​ខ្សែ​ត្រៀម​ចេញ​ខែ​មេសា​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ខេមបូរីផត បានចេញផ្សាយម្ដងរួចទៅហើយជុំវិញគម្រោងក្នុងការនាំយកនូវផលិតផលស៊េរីថ្មី របស់​ក្រុមហ៊ុន Beats ដែលសព្វថ្ងៃកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Apple ថាវានឹងត្រៀមចេញនាខែមេសាខាងមុខឆាប់ៗនេះ។ រហូត​មក​ដល់ថ្ងៃនេះ យើងប្រទះឃើញរូបភាពបែកធ្លាយដំបូងរបស់កាសឥតខ្សែនោះហើយ ជាមួយការវិវឌ្ឍន៍ខ្លួនថ្មី ដាក់ក្នុងប្រអប់ យក​ស្ទាយបែប AirPods ទៀតផង ដែលការធ្វើបែបនេះគឺមានភាពងាយស្រួលទៅដល់ការទុកដាក់សម្រាប់អ្នកប្រើប្រាស់។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានឲ្យដឹងថា រូបភាពកាស ដែលបានបែកធ្លាយនេះមានឈ្មោះហៅថា PowerBeats Pro ត្រូវ​បាន​រក​ឃើញ​ក្នុងរូបភាព Animation នៅលើប្រព័ន្ធប្រតិបត្តិការ iOS 12.2 ទើបប្រកាសចេញម្សិលមិញ។ វាមានរចនាបថរូបរាង ក៏ដូចជាក្ដោងតោងត្រចៀក គឺស្រដៀងទៅនឹង PowerBeats 2 និង 3 ខុសត្រង់ថា មួយមានខ្សែភ្ជាប់កាសទាំងពីរជាមួយគ្នា ហើយ​មួយ​ថ្មីនេះ គឺពុំប្រើប្រាស់ខ្សែទៀតនោះទេ ដោយសារតែឥទ្ធិពលនៃបន្ទះឈីប H1 ថ្មី។ ការប្រើប្រាស់ឈីបជំនាន់ថ្មីនេះ ក៏មិនខុសពី AirPods ជំនាន់ទី 2 ដែរ ដោយវាមានល្បឿនតភ្ជាប់រហ័ស អាចនៅឆ្ងាយពីម៉ាស៊ីន ថែមទាំងស៊ីថ្មតិចទៀតផង ថែមទាំង​អាច​មាន​របៀប​ប្រើប្រាស់​ស្រដៀងកាស AirPods ជាមួយនឹងប្រអប់បិទបើក។ ខណៈពេលនេះ យើងនៅមិនទាន់អាច​បាន​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​ស៊ីជម្រៅរបស់វានោះទេ សូម្បីតែឈ្មោះក៏មិនទាន់ផ្លូវការដែរ។

Apple នឹងដាក់ PowerBeats Pro លក់នាខែក្រោយនេះហើយ ដោយតម្លៃនៅមិនទាន់បានលាតត្រដាងនៅឡើយទេ តែវា​អាច​នៅ​ចន្លោះ USD 250-USD 300 អាស្រ័យទៅតាមទីផ្សារនីមួយៗ។ ខេមបូរីផតនឹងចេញផ្សាយបន្ថែមទៀត ជុំវិញលក្ខណៈ​សម្បត្តិ​នៃ​កាស​ឥតខ្សែមួយនេះ ពេលវាបង្ហាញខ្លួនជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ