CAMBO REPORT

Popup Advertising5 seconds

Beats ត្រៀម​ចេញ​កាស​ឥត​ខ្សែ​ស៊េរី​ថ្មី ផ្ដល់​បទ​ពិសោធន៍​កាន់​តែ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Beats ដែលជាក្រុមហ៊ុនផលិតកាសដ៏ល្បីល្បាញមួយក្នុងពិភពលោក ដែលជាដៃជើងមួយ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Apple ត្រៀមនឹងប្រកាសចេញនូវកាសស៊េរីថ្មីរបស់ខ្លួនប្រចាំឆ្នាំ 2019 នេះ ដែលផ្ដោតសំខាន់បំផុតទៅលើគុណភាពសម្លេង និង​បទ​ពិសោធន៍ក្នុងការប្រើប្រាស់។ ជាក់ស្ដែងកាលពីដើមសប្ដាហ៍នេះ Apple ទើបតែប្រកាសចេញនូវ AirPods ជំនាន់ទី 2 ថ្មី ដែល​មាន​ការ​ផ្លាស់ប្ដូរតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអ្វីដែលពិសេសគឺការនាំមកនូវឈីបវៃឆ្លាត H1 ថ្មី ដែលនឹងដោះស្រាយបញ្ហានានា ដែល​មាន​នៅលើកាស AirPods 1 ក៏ដូចជា Beats ពពួក Sport សម្រាប់កីឡា ដែលប្រើប្រាស់ឈីប W1។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Beats គ្រោងនឹងប្រកាសចេញនូវកាសសម្រាប់លេងកីឡា ឬហៅថាពពួក Sports ការពារញើស ធូលី និងទឹក ជំនាន់ថ្មីជាផ្លូវការ ដែលជាការដេញស៊េរីលើពពួក BeatsX និង PowerBeats 3 ដែល​មាន​វត្តមាន​ក្នុងទីផ្សារប៉ុន្មានឆ្នាំមកហើយ។ កាស Beats ថ្មី មិនមែនជាប្រភេទក្ដោបត្រចៀកធំៗឡើយ ផ្ទុយទៅវិញវាស្រាល តូច ងាយ​បត់បែន ដែលត្រូវបានរាយការណ៍ឲ្យដឹងថា ជាប្រភេទTrue Wireless មានន័យថា វាពុំប្រើប្រាស់ខ្សែឡើយ ហេតុដូចនេះ វា​អាច​មិនមែនជាម៉ូឌែលដេញឡើងស៊េរីពីកាសទាំងពីរខាងលើឡើយ ផ្ទុយទៅវិញ វាអាចជាកាសមានឈ្មោះថ្មី ត្រកូលថ្មី ដែល​មាន​ភាព​វៃឆ្លាតជាង ជាមួយនឹងការប្រើប្រាស់បន្ទះឈីប H1 ល្បឿនលឿន ងាយស្រួលតភ្ជាប់ ផ្ដាច់ និងស៊ីថ្មតិចទៀតផង។

កាស Beats ស៊េរីថ្មី ដែលស្ថិតក្នុងខ្សែស្រឡាយ Sports ត្រៀមចេញនៅខែមេសា ខាងមុខនេះ នឹងមានតម្លៃប្រហាក់​ប្រហែល​ចន្លោះ​ពី USD 200 ទៅ ក្រោម USD 300។ បើទោះបីជាយើងទទួលបានដំណឹងថា កាសស៊េរីថ្មីជិតដល់ពេលប្រកាសចេញក៏ដោយ តែ​លក្ខណៈសម្បត្តិទូទៅរបស់វានៅមិនទាន់បានលាតត្រដាងឲ្យបានដឹងនៅឡើយទេ តែសម្រាប់ប្រិយមិត្ត ដែលកំពុង​ស្វែងរក​កាស​ស្ដាប់​ត្រចៀក​ឥតខ្សែ អាចរង់ចាំមើល Beats ស៊េរីថ្មីនេះសិនបាន ឬប្រសិនបើអ្នកមិនចូលចិត្តឌីហ្សាញរបស់កាស AirPods អាច​ចាំ​ពិចារណា​​ម្ដង​ទៀត​បាន ព្រោះវាអាចនឹងមានមុខងារដែលអ្នកពេញចិត្ត ដូចជាមុខងារ Noise Cancellation កាត់បន្ថយសម្លេងរំខាន​ពី​ខាង​ក្រៅ​ជា​ដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ