CAMBO REPORT

Popup Advertising5 seconds

CPU ជំនាន់ទី 9 សម្រាប់ Laptop ជិត​ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកដល់ថ្ងៃទី 24 ខែមីនា នេះ កុំព្យូទ័រយួរដៃ (Laptop) សម្រាប់ប្រើប្រាស់លេងហ្គេម ឌីហ្សាញ ដែលមានកម្លាំងខ្លាំងៗ គឺបំពាក់​មក​ជាមួយ CPU របស់ក្រុមហ៊ុន Intel ជំនាន់ទី 8 ដែលមានបំពាក់នៅលើកុំព្យូទ័រច្រើនម៉ាក និងម៉ូឌែល មាន CPU ច្រើនលេខ ទៅ​តាម​កម្លាំង និងតម្លៃ ខណៈពេលដែល កុំព្យូទ័រលើតុ (Desktop) បានស្គាល់រសជាតិ CPU ជំនាន់ទី 9 ប៉ុន្មានខែមកហើយ។ មានអ្នក​ប្រើ​ប្រាស់ Gaming Laptop ជាច្រើន បានកំពុងរង់ចាំការមកដល់នៃ CPU ជំនាន់ទី 9 នេះ ដើម្បីយកមកប្រើជាមួយនឹង GPU ជំនាន់​ថ្មីរបស់ nVIDIA គឺ RTX ដែលជម្រុញឲ្យល្បឿន និងសន្ទុះក្នុងការបំពេញកិច្ចការងារ និងល្បឿន fps បានកាន់តែខ្ពស់។

មកដល់ថ្ងៃនេះ ក្រុមហ៊ុន Intel ក៏បានបង្ហើបឲ្យអតិថិជនរបស់ខ្លួនបានដឹងហើយ មិនចាំបាច់ឆ្ងល់ ឬរង់ចាំដំណឹងអ្វីទៀតដែរ ដោយ CPU ជំនាន់ទី 9 សម្រាប់ Laptop ស្ថិតក្នុងខ្សែស្រឡាយ H-Series នឹងចេញដល់ទីផ្សារនៅត្រីមាសទី 2 នាឆ្នាំ 2019 នេះហើយ មានន័យថា យ៉ាងលឿនគឺនៅខែកក្កដា ខាងមុខ យើងនឹងឃើញមាន CPU ជំនាន់ទី 9 ធ្លាក់មកដល់ទីផ្សារហើយ។ ក្នុងនោះ Intel បានលើកឡើងថា “CPU ជំនាន់ទី 9 ថ្មីនេះ នឹងផ្គត់ផ្គង់កម្លាំងទៅដល់កុំព្យូទ័រយួរដៃសម្រាប់អ្នកលេងហ្គេម (Gamer) និងផលិតករ (Content Creator) វាមានល្បឿនអស្ចារ្យ ដែលជាតម្រូវការរបស់អ្នកលេងហ្គេមបច្ចុប្បន្ន ក្នុងការប្រកួតប្រជែងទៅលើការលេង​ហ្គេម​ប្រភេទ AAA និងធ្វើការ Live ហ្គេម ដោយមិនចាំបាច់ខ្វាយខ្វល់ទៅដល់ល្បឿន”។

CPU ជំនាន់ទី 9 នេះបើទោះបីជាពុំមានប្រភពបញ្ជាក់ឲ្យដឹងអំពីលក្ខណសម្បត្តិរបស់វាក្ដី តែមានប្រភពព័ត៌មានបែកធ្លាយជាច្រើន​អះអាង​ថា សម្រាប់ Core i9 ម៉ូឌែលផុតលេខ នៅលើតារាងកំពូល អាចនឹងមានលេខសម្គាល់ហៅថា Core i9-9980H និង Core i9-9980HK ដែលមាន Core ដល់ 8 និង Threads លោតដល់ 16 មិនចាញ់ Core i9 9900K នោះទេ ដែលនឹងធ្វើឲ្យការ​លេង​ហ្គេម​ក្រាហ្វិចធំៗ ឬហ្គេមដែលមានតម្រូវការ CPU ខ្លាំងកាន់តែមានភាពងាយស្រួលទៅដល់ការលេងក្នុងកម្រិតក្រាហ្វិចខ្ពស់។ ហេតុ​ដូច​នេះ​សម្រាប់ប្រិយមិត្ត ដែលកំពុងរង់ចាំទិញ Laptop សម្រាប់លេងហ្គេម ឬធ្វើការងារធ្ងន់ៗជាមួយនឹងកិច្ចការងារក្រាហ្វិច ឬ Render ដែលមានតម្រូវការ CPU ខ្ពស់ អាចរង់ចាំស្វាគមន៍ Intel ជំនាន់ទី 9 របស់ Intel នេះបាន យ៉ាងហោចណាស់ក៏ Core i7 ជំនាន់​ទី 9 នេះខ្លាំងជាងជំនាន់ទី 8 ចន្លោះពី 15% ទៅ 30% ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កុំព្យូទ័រ