CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ចំនុច​ខ្លះៗ​ដែល​អាច​មាន​នៅ​លើ​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ទី​ 5 របស់ Apple!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ពិតជាបានដឹងហើយថា Apple Watch គឺជានាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុន Apple ដោយវាមានចំនុចល្អច្រើន សម្រាប់អ្នកប្រើប្រាស់ ពីមួយស៊េរី ទៅមួយស៊េរី។ មកទល់ពេលនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ ចំនួន 4 ស៊េរីហើយ ដោយ Apple Watch Series 4 ចុងក្រោយនេះ មានលក្ខណៈ ពិសេសច្រើនជាង 3 ស៊េរីមុន ជាមួយការរចនាបថថ្មី ស្លីមជាងមុន មានផ្ទៃអេក្រង់រីកធំជាងមុន ថាមពលថ្មធំជាងមុន ខួរក្បាលប្រសើរជាងមុន និងមានមុខងារតាមដានសុខភាព កាន់តែល្អជាងមុន។

 

 

យ៉ាងណានៅក្នុងថ្ងៃនេះដែរ ស្រាប់តែដំណឹងលេចធ្លាយថ្មីមួយ ក៏បានមកដល់ តាមការវិភាគរបស់លោក Minh-Chi Kou ពាក់ព័ន្ធនឹងចំណុចខ្លះៗ នៅលើនាឡិកាឆ្លាតវៃជំនាន់ទី 5 របស់ក្រុមហ៊ុន Apple នោះគឺ Apple Watch Series 5 ហ្នឹងឯង។ លោកបានលើកឡើងថា សម្រាប់រចនាបថ នៅលើ Apple Watch Series 5 ជំនាន់ថ្មី អាចនឹងមានរូបរាង មិនសូវខុសពី Series 4 ប៉ុន្មានឡើយ រួមទាំងទំហំផ្ទៃ 40mm & 44mm គឺរក្សានៅដដែល។ ចំពោះការប្រើប្រាស់វិញ វានឹងមានភាពប្រសើរជាមុន រួមជាមួយផ្ទៃអ៊ីនធើហ្វេសចេញពី Watch OS ជំនាន់ថ្មី កាន់តែទាក់ភ្នែក ទាក់អារម្មណ៍ជាងមុនផងដែរ មិនត្រឹមតែប៉ុណ្ណោះ លោក Kou បានបន្ថែមលើចំនុចមួយទៀតថា Apple Watch Series 5 នឹងទទួលបាន ការផ្តោតសំខាន់ខ្ពស់ជាងមុន លើផ្នែកតាមដានលើសុខភាព ដូចជាស៊េនស័រ វាស់ចង្វាក់បេះដូង, GPS, វាស់សម្ពាធឈាម, ជំហ៊ានដើរ និងមួយចំនួនទៀត ក៏នឹងធ្វើការកាន់តែ ត្រឹមត្រូវល្អជាក់លាក់។

 

 

ជាចុងក្រោយ ចំពោះតម្លៃដែលគេរំពឹងទុកលើ Apple Watch Series 5 នេះ គឺអាចនឹងរក្សាទុកអោយ នៅប្រហាក់ប្រហែល ជាមួយតម្លៃលើ Series 4 អញ្ចឹងដែរ ទាំងម៉ូឌែលលើជម្រើស WiFi និង WiFi + Cellular ហើយនាឡិកាជំនាន់ទី 5 ថ្មី អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលខែកញ្ញា ចុងឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានមួយប៉ុណ្ណោះ ដោយយើងមិនទាន់អាច ជឿបានទាំងស្រុងនោះទេ តែអាចចំណាំទុកបាន។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: នាឡិកាវៃឆ្លាត