CAMBO REPORT

Popup Advertising5 seconds

ត្រៀម NVIDIA និង AMD ពេលនេះ Intel បង្ហាញ​រូប​រាង​ផ្លូវ​ការ​ដំបូង​នៃ​ក្រាហ្វិច​កាត​ខ្លួន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គម្រោងផលិតក្រាហ្វិចកាតដាច់ ឬភាសាបច្ចេកទេសហៅថា Discrete GPU របស់ Intel គឺបានស្ថិតក្នុងការសិក្សា អភិវឌ្ឍន៍ និងធ្វើតេស្ដ អស់រយៈពេលប៉ុន្មានឆ្នាំហើយ ដោយស្ដេចផលិត CPU ដ៏ល្បីល្បាញមួយនេះ បានសន្យាថា ក្រាហ្វិចកាតដំបូងរបស់ខ្លួន នឹងវាយលុកទីផ្សារនាឆ្នាំ 2020។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ GDC 2019 ក្រុមហ៊ុន Intel បាននាំយកនូវក្រាហ្វិតកាត ដែលលេចចេញរូបរាង ជាដំបូងរបស់ខ្លួន បង្ហាញឲ្យពិភពលោកបានឃើញ ហើយក៏ប្រាក់ជាដំណឹងទៅដល់ NVIDIA និង AMD ចាំទទួលផងដែរ។

 

 

ការបង្ហាញរូបរាងជាផ្លូវការ របស់ក្រាហ្វិចកាត Intel នេះ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងងើយឆ្ងល់ជាងគេបំផុត គឺស្ថិតនៅលើទំហំ គឺថាវាខ្លី ហើយបើយោងតាមរូបភាព ដែលប្រិយមិត្តបានឃើញ ទៀតនោះគឺថា វាមានដែកត្រជាក់បន្ថយកម្ដៅតូច មានកង្ហារតែមួយ ដែលជាប្រភេទបាញ់ ខ្យល់ក្ដៅទៅក្រោយ មើលទៅមិនសូវជាទំនង ហើយក៏មិនអាច រត់ត្រជាក់នោះដែរ ពេលវារត់ 100% ពេលលេងហ្គេម ឬ Render។ ប្រភពព័ត៌មានអន្តរជាតិបានឲ្យដឹងថា ក្រាហ្វិចកាត ដែលបង្ហាញខ្លួននោះ គឺមិនមែនទាល់យក ជាផ្លូវការបាននៅឡើយទេ ព្រោះវាគ្រាន់តែជារូបភាព គម្រូប៉ុណ្ណោះ ហើយ Intel ក៏ពុំទាន់បានយកផលិតផល គម្រូងមកដាក់តាំង បង្ហាញផងដែរ។

 

 

ដោយហេតុថា ក្រាហ្វិចកាតនេះនៅសល់ពេល 1 ឆ្នាំទៀតទើបបង្ហាញខ្ឡួននោះ Intel ក៏ពុំប្រាប់ឲ្យដឹងថា តើវានឹងមានកម្លាំង ឬមានសមត្ថភាព ពិសេសអ្វីដែរ តែមានមតិជាច្រើនលើកឡើងថា ក្រាហ្វិចកាតនេះ មិនអាចជាកំពូលក្រាហ្វិចកាត លើតារាងនោះទេ ដោយវាអាចស្ថិត ក្នុងកម្រិតចាប់ផ្ដើម ឬកម្រិតកណ្ដាលប៉ុណ្ណោះ ដោយតម្លៃអាចនឹង មិនលោតខ្ពស់ជាង 300$ ឡើយ។ នេះគ្រាន់តែជាដំណឹង ដំបូងប៉ុណ្ណោះ តែ Intel អាចនឹងបង្វិលទីផ្សារក៏ថាបាន ព្រោះនៅសល់ពេលច្រើនដែរ ដើម្បីសម្រេចចិត្តក្នុងការផលិតទ្រង់ទ្រាយធំ ទៅលើក្រាហ្វិចកាត ដំបូងរបស់ខ្លួន ហើយយើងនឹងរង់ចាំ មើលទាំងអស់គ្នាថា តើវាខ្លាំងកម្រិតណា!

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: PCGamer Tag: កុំព្យូទ័រ