CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ Case ការពារ និង​ខ្សែ​នាឡិកា​ពណ៌​ថ្មី​សម្រាប់ iPhone និង Apple Watch!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានប្រកាសចេញផលិតផល របស់ខ្លួនបានច្រើនគួរសមដែរ ហើយក៏មិនមែនប្រកាសចេញ នៅក្នុងថ្ងៃជាមួយគ្នាថែមទៀត គឺចេញម្ដង 1-2 ដេញតាមថ្ងៃរហូតតែម្ដង មិនព្រមប្រកាសម្ដង ចេញទាំងអស់ទេ។ ជាក់ស្ដែងមកដល់ថ្ងៃនេះ Apple បានប្រកាសចេញ បន្ថែមទៀតជាមួយនឹង Case ការពារជំនាន់ថ្មីរបស់ខ្លួន មានច្រើន ពណ៌សម្រាប់ជ្រើសរើស ថែមទាំងមាន Smart Case ដែលមានភ្ជាប់មកជាមួយថ្មទៀតផង និងខ្សែនាឡិកាជ័រ ស្វិតតាមការជ្រើសរើស។

 

 

ការបញ្ចេញ Case បន្ថែមលើកនេះ គឺពុំមានអ្វីប្លែកនោះទេ គ្រាន់តែ Apple បានបន្ថែមពណ៌ទៅដល់ Case ដែលមានប្រជាប្រិយរបស់ខ្លួន ទាំងពីររួមមានដូចជា Smart Battery Case និង Silicone Case។ ក្នុងនោះ Case ការពារជំនាន់ថ្មីជាប្រភេទ Smart Battery Case ក៏ពុំមានអ្វីប្លែក ឬខុសគ្នាពី Case ជំនាន់ចាស់ដែរ ដែលវាត្រូវបាន Apple បន្ថែមមកជាមួយ ពណ៌ផ្កាឈូកស្រាលថ្មី អាចជ្រើសរើសយកទៅ ប្រើប្រាស់ជាមួយ iPhone XS និង XS Max បាន ជាមួយនឹងថ្មរស់បានយូរ តែអ្នកក៏ត្រូវទទួលយកនូវវិមាត្រ ដែលក្រាស់របស់វាផងដែរ។ សម្រាប់ពពួក Case Silicone អាចបិទបើកផ្នែកខាងមុខ ការពារអេក្រង់ ដែលមនុស្សវ័យចំនាស់​ចូលចិត្តប្រើ ក៏ទទួលបាននូវ​ ពណ៌ថ្មីផងដែរគឺស្វាយស្រាល ទឹកក្រូចស្រាល និងទឹកសមុទ្រស្រាល ដែលមានសម្រាប់តែ iPhone XS និង XS Max ប៉ុណ្ណោះពុំមានសម្រាប់ iPhone XR ឡើយ ខណៈ Leather Folio Case មាន 3 ពណ៌ថ្មីគឺខៀវ ការ៉ុត និងបៃតង។

 

 

ក្រៅពី Case ស៊េរីថ្មីបង្ហាញខ្លួន Apple បានបន្ថែមមកជាមួយ ខ្សែនាឡិកាសម្រាប់ Apple Watch ផងដែរ ដែលវាមានទៅ 4 ជម្រើសបន្ថែម មានជា ប្រភេទជ័រទន់ ហើយស្វិត និង ប្រភេទសាច់ក្រណាត់ ដូចរូបភាពខាងក្រោម ដែលអតិថិជន កំពុងប្រើប្រាស់ Apple Watch អាចធ្វើការទិញ ដើម្បីផ្លាស់ប្ដូរតាមស្ទាយ ដែលខ្លួនស្រលាញ់ និងពេញចិត្តបាន តែវាពិបាកសម្រាប់ស្រុកខ្មែរ ដោយសារតែពុំមាន Apple Store តែវានឹងមានលក់តាមទីផ្សារ Online ឆាប់ៗខាងមុខ ដែលប្រិយមិត្តអាចកម្មង់មកប្រើបាន។

 

 

សម្រាប់តម្លៃវិញ Apple លក់ផលិតផលទាំងនេះតាមរយៈគេហទំព័រអន្តរជាតិដូចតទៅ៖


•    Smart Battery Case តម្លៃ USD 129


•    Case ជ័រទន់តម្លៃ USD 129


•    Case ស្បែកបត់តម្លៃ USD 99


•    ខែនាឡិកាតម្លៃ USD 49


តម្លៃ Case ការពារ

 

តម្លៃខ្សែនាឡិកា

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ផលិតផលថ្មី