CAMBO REPORT

Popup Advertising5 seconds

លេងភ្លើង RGB ជាមួយ Desktop របស់​អ្នក​កាន់​តែ​ងាយ​ស្រួល​ជា​មួយ Hue 2 ជំនាន់​ទី 2 ពី NZXT

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ភ្លើង RGB សម្រាប់លេងជាមួយម៉ាស៊ីន Desktop មានច្រើនម៉ាក និងច្រើនជម្រើស តែប្រសិនបើប្រិយមិត្ត​​ ចង់ធ្វើឲ្យទីតាំងតុដាក់ កុំព្យូទ័ររបស់អ្នកឡើងកូដ ជាមួយនឹងភ្លើងពណ៌ស្រទន់ តាមការស្រលាញ់ និងចង់បាន ពិសេសមានភាព ងាយស្រួលក្នុងការគ្រប់គ្រង និងតម្លើង អ្នកអាចមើលបាន ជាមួយនឹងផលិតផល របស់ NZXT ដែលផលិតផលនេះទទួល បានការទទួលស្គាល់ និងគាំទ្រច្រើនពីសំណាក់ អ្នកលេងហ្គេម អ្នករៀបកុំព្យូទ័រ ជាដើម ព្រោះវាផ្ដល់នូវ ភាពបត់បែន សម្រាប់ការតម្លើង មានជម្រើសភ្លើង ច្រើនពណ៌ទៀត។

 

 

ក្ដៅៗក្រុមហ៊ុន NZXT ទើបតែធ្វើការដុះខាត់ និងអាប់ដេតទៅលើផលិតផល Hue 2 Kit ដែលលក់ជាឈុតរបស់ខ្លួន ដើម្បីផ្ដល់ទៅឲ្យអតិថិជន របស់ខ្លួននូវបទពិសោធន៍ ប្រើប្រាស់កាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀត ដែលវាមានឈ្មោះពេញ ហៅថា The Hue 2 Ambient RGB Kit V2។ ផលិតផលជំនាន់ថ្មីនេះ ត្រូវបានឌីហ្សាញ យ៉ាងយកចិត្តទុកដាក់ ដោយផ្តោតទៅលើភាព ងាយស្រួលក្នុងការតភ្ជាប់ ទៅកាន់ឧបករណ៍ផ្សេងៗ មានកាវស្អិតជាងមុន ងាយបិតជាប់ទៅនឹងជញ្ជាំង តុ លោហៈ និងផ្ទៃផ្សេងៗទៀត។ ជាងនេះទៅទៀត NZXT ក៏បានធ្វើការផ្លាស់ប្ដូរ មកជាមួយនូវ តំណភ្ជាប់នៅចំនុចកែង ដែលមានសណ្ឋានជាអក្សរ L ផ្ដល់នូវភាពងាយស្រួល ទៅដល់ការបិទកាច់ជ្រុង ឬកន្លែងកែង ដូច្នេះការប្រើប្រាស់រយៈពេលយូរ គឺមិនងាយហើបមុខ ឡើងប៉ោងឡើយ។

 

 

NZXT ក៏បានវិចខ្ចប់មួយឈុតភ្លើង RGB ដែលអាចផ្លាស់ប្ដូរបាន 16.8 លានពណ៌នេះ ជាមួយនឹងអាកុល សម្រាប់ធ្វើការសំអាតធូលី ស្នាមប្រឡាក់ផ្សេងៗមុន​ នឹងចាប់ផ្ដើមធ្វើការបិទ។ សម្រាប់អ្វីដែលអ្នកនឹងទទួលបាន ក្នុងប្រអប់គឺដុយក្បាលបំបែក សម្រាប់ភ្ជាប់បន្ទះ Straps ដែលបានវិចខ្ចប់ មកចំនួន 8 (ខ្លី 4 និងវែង 4) ក៏ដូចជាឧបករណ៍ងាយៗ។ បើតម្លើងរួច អ្នកអាចធ្វើការ Sync នូវភ្លើងពណ៌ជាមួយ នឹងឧបករណ៍ Hue 2 ផ្សេងៗទៀតបានផងដែរ។

 

 

យ៉ាងណាក៏ដោយឈុត The Hue 2 Ambient RGB Kit V2 នេះពុំមានតម្លៃធូរ​ ថ្លៃប៉ុន្មាននោះទេ ដោយតម្លៃលក់ចេញ ពីក្រុមហ៊ុនផ្ទាល់គឺ USD 109.99 ឯណោះ ដែលត្រៀមនឹងចេញ លក់ពាសពេញទីផ្សារ ពិភពលោកនាខែមេសាខាងមុខ ដោយតម្លៃនេះអាច នឹងមានការប្រែប្រួលតាមទីផ្សារនីមួយៗ។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: NZXT Tag: កុំព្យូទ័រ