CAMBO REPORT

Popup Advertising5 seconds

ទីបំផុត nVIDIA នាំ​យក​មុខងារ RayTracing មក​កាន់​ក្រាហ្វិច 10 Series និង 16 Series ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះក្នុងព្រឹត្តិការណ៍ GTC ឆ្នាំ 2019 ក្រុមហ៊ុន nVIDIA បាននាំមកនូវដំណឹងល្អ ពិសេសដល់អតិថិជនរបស់ខ្លួន ដែល​កំពុងប្រើប្រាស់ក្រាហ្វិចកាតស៊េរីចាស់ និងស៊េរីទើបតែចេញក្នុងខែនេះផងដែរ ឬនិយាយឲ្យខ្លី ហើយស្រួលស្ដាប់គឺ ក្រាហ្វិច​កាត​ស៊េរី GTX។ ដំណឹងល្អរបស់ nVIDIA លើកនេះ ត្រូវបានប្រកាសឡើងដោយអគ្គនាយករបស់ nVIDIA ផ្ទាល់គឺលោក Jensen Huang ជាការនាំយកនូវមុខងារ RayTracing មកកាន់អ្នកលេងហ្គេម ពិសេសពពួកហ្គេម AAA មានក្រាហ្វិចស្អាតៗ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំយកមុខងារ RayTracing ដែលមានតែនៅលើក្រាហ្វិចកាត RTX ស៊េរីថ្មីនោះ ទីបំផុត​នឹង​បើក​ឲ្យប្រើប្រាស់បាននៅលើ GPU របស់ nVIDIA ទាំង 10 Series និង 16 Series ហើយ ការនាំមកថ្មីលើកនេះ គឺពឹងផ្អែក​ទៅ​លើ​មុខងារ​ថ្មីរបស់ Windows ទៅវិញទេ ដែលភាសាបរទេសហៅថា Microsoft’s DXR API ដំណើរការដូចទៅនឹងមុខងារ RayTracing នៅពេលលេងហ្គេម ឬធ្វើការ Render ក្រាហ្វិច ដោយក្រាហ្វិចកាតអាចទទួលបានការ Render ចំណាំង​ផ្លាត​បាន​ប្រសើរ​ជាជាងអត់ ដោយវាពុំប្រើប្រាស់ RT Core ដូចទៅនឹង RTX កាតឡើយ។ ជាលទ្ធផល ការប្រើប្រាស់មុខងារ RayTracing នៅ​លើ​ក្រាហ្វិច​កាតប្រើប្រាស់ Architecture Pascal គឺ នៅមានកម្រិត មានន័យថា វាអាចធ្វើការ Render ចំណាំងផ្លាតនៅពេលលេង​ហ្គេមបាន តែសម្រាប់ការ Render ធំៗគឺត្រូវប្រើប្រាស់ RT Core ជំនួយ ដែលមាននៅលើក្រាហ្វិច RTX។

 

ក្រាហ្វិចដែលអាចប្រើមុខងារ DXR API លើកនេះអាចដំណើរការជាមួយក្រាហ្វិចកាតដូចជា៖

 

•    nVIDIA Titan V

•    nVIDIA Titan XP

•    nVIDIA Titan X

•    nVIDIA GTX 1080 Ti

•    nVIDIA GTX 1080

•    nVIDIA GTX 1070 Ti

•    nVIDIA GTX 1070

•    nVIDIA GTX 1060 (6GB Version)

•    nVIDIA GTX 1660 Ti

•    nVIDIA GTX 1660

 

សម្រាប់ក្រាហ្វិចប្រភេទចាប់ផ្ដើមដូចជា GTX 1050, 1050 Ti,  គឺពុំត្រូវបានប្រាប់ឲ្យដឹងថា តើវាអាចប្រើប្រាស់មុខងារ API ថ្មីនេះ​បាន ឬក៏អត់នោះទេ អាចថាសមត្ថភាពរបស់វានៅមានកម្រិត។ គួរបញ្ជាក់ផងដែរថា ក្រាហ្វិចនៅលើម៉ាស៊ីន Laptop ទាំងម៉ូឌែល​ធម្មតា និងខ្សែស្រឡាយ Max-Q Design ក៏អាចប្រើប្រាស់មុខងារនេះបានដែរ តែត្រូវធ្វើការរង់ចាំការធ្លាក់មកដល់នូវ Driver ជំនាន់​ថ្មី ដែលនឹងបើកឲ្យ Update នៅក្នុងខែមេសាខាងមុខ ដោយកាលបរិច្ឆេទពិតប្រាកដនៅមិនទាន់ប្រាប់ឲ្យដឹងនោះទេ។

ហេតុដូច្នេះសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ក្រាហ្វិចរបស់ nVIDIA ដូចបានរៀបរាប់ខាងលើ អាចរង់ចាំធ្វើការ Update នូវ Driver ជំនាន់ថ្មី ដែលនឹងធ្លាក់មកដល់នាខែមេសាខាងមុខនេះ តែសម្រាប់លទ្ធផលជាក់ស្ដែងថា តើនឹងមានការធ្លាក់ fps ឬក៏យ៉ាង​ណា​នោះ មានតែរង់ចាំមើលទាំងអស់គ្នា ថាតើវាដំណើរការបានល្អកម្រិតណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: កុំព្យូទ័រ