CAMBO REPORT

Popup Advertising5 seconds

Apple ប្រកាស​ចេញ iPad Air និង iPad Mini ជំនាន់​ថ្មី​ជា​ផ្លូវការ ប្រើ​ឈីប​ខ្លាំង A12 Bionic និង​អាច​ប្រើប្រាស់​ជាមួយ Apple Pencil បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទោះជាថ្ងៃដាក់បង្ហាញព្រឹត្តិការណ៍មួយ របស់ក្រុមហ៊ុនផ្លែប៉ោម ដែលនឹងធ្វើឡើងនៅថ្ងៃ 25 ក្នុងខែមីនានេះ នៅមិនទាន់មកដល់ក៏ពិត​មែន តែស្ងាត់ៗ និងថ្មីៗនេះ Apple បានបញ្ចេញថេតប្លេតជំនាន់ថ្មីចំនួន 2 ស៊េរីមុនបាត់ទៅហើយ នោះគឺ iPad Air និង iPad Mini។ ទៅលើរចនាបថរូបរាង វាមិនមានអ្វីខុសពី iPad Air 2 និង iPad Mini ជំនាន់មុនឡើយ ប៉ុន្តែវាមានចំនុចអាប់ដេតបន្ថែមមួយចំនួន ដោយយើងនឹងធ្វើការបង្ហាញដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដូចខាងក្រោម៖

 

•    iPad Air

 

សម្រាប់ iPad Air ក្នុងឆ្នាំ 2019 នេះ ជាការផ្លាស់ប្តូរថ្មីមួយ ពីក្រុមហ៊ុន Apple និងមានឈ្មោះហៅថា iPad Air 10.5 អ៊ីញ ក៏ព្រោះ​តែ​ផ្ទៃអេក្រង់របស់វា មានទំហំធំជាងមុនគឺ 10.5 អ៊ីញ ជាប្រភេទ Retina Display អាចបង្ហាញរូបភាពក្នុងកម្រិត 2224 x 1668 ភិចសែល ជាមួយកម្រិត Aspect Ratio 4:3 និងមានកម្រិតដង់ស៊ីតេ 264ppi។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា True Tone ជាមួយកម្រិតពណ៌ DCI-P3 wide ដែលវានឹងជួយផ្តល់ពន្លឺកាន់តែប្រសើរ បើទោះជាចាំងភ្លើង ឬពន្លឺថ្ងៃ ឬមើលចំហៀង ក៏វាមិនកុងដែរ។ វាមានកាមេរ៉ាមុខទំហំ 7 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 ឯកាមេរ៉ាខាងក្រោយ មានទំហំ 8 មេហ្គា​ភិចសែល មានកម្រិត Aperture f/2.4។ ចំពោះកម្លាំងម៉ាស៊ីន iPad Air 10.5 អ៊ីញ ប្រើប្រាស់បន្ទះឈីបខ្លាំង A12 Bionic ជាមួយ Neural Engine ហើយមានខួរក្បាលជំនួយ M12 មួយទៀត និងមានអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB / 256GB។

 

•    iPad Mini

 

ងាកមកមើល iPad Mini ជាជំនាន់ទី 5 នេះវិញម្តង ដោយវាមានទំហំអេក្រង់ 7.9 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 2048 x 1536 ភិចសែល ជាមួយកម្រិត Aspect Ratio 4:3 និងមានកម្រិតដង់ស៊ីតេ 326ppi។ វាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា True Tone ជាមួយកម្រិតពណ៌ DCI-P3 wide ដែលវានឹងជួយផ្តល់ពន្លឺកាន់តែប្រសើរ បើទោះជាចាំងភ្លើង ឬពន្លឺថ្ងៃ ឬមើលចំហៀង មិន​អោយ​កុង​ដូច​ទៅនឹង iPad Air (2019) ដែរ។ វាក៏ប្រើប្រាស់បន្ទះឈីបខ្លាំង A12 Bionic ជាមួយ Neural Engine ហើយមានខួរក្បាល​ជំនួយ M12 និងមានអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB / 256GB ផងដែរ។ បើនិយាយពីសមត្ថភាពនៃកាមេរ៉ារបស់ iPad Mini គឺដូចទាំងស្រុងជាមួយ iPad Air មិនខុសគ្នាឡើយ។

ចំនុចដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺថា iPad Mini ជាជំនាន់ទី 5 និង iPad Air 10.5 អ៊ីញ អាចប្រើប្រាស់ជាមួយ Apple Pencil ទៅលើការគូស ការបញ្ជា និងផ្សេងៗ នៅលើអេក្រង់បាន។ ប៉ុន្តែចំនុចមួយ ដែលមិនបានផ្លាស់ចេញនោះ គឺវានៅតែស្កេន​ម្រាមដៃ Touch ID ដដែល មិនទាន់លោតចូលការស្កេនមុខ Face ID ឡើយ។

 

ថេតប្លេតទាំងពីរ​នេះ មានជម្រើស 3 ពណ៌ រួមមាន ពណ៌មាស (Gold), ពណ៌ប្រាក់ (Silver) និងពណ៌ប្រផេះ (Space Gray) ហើយ​វាមាន 2 ជម្រើសដូចម៉ូឌែល iPad មុនៗដែរ គឺជម្រើសអាចប្រើ WiFi + ស៊ីម និងជម្រើសប្រើតែ WiFi។

 

នេះជាតារាងតម្លៃ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: ថេប្លេត