CAMBO REPORT

Popup Advertising5 seconds

Insta360 EVO កាមេរ៉ា​ចល័ត អាច​ថត​វីដេអូ 3D និង​ថត​មុំ​កម្រិត​ 360 ឌឺក្រេ​ក៏​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តប្រាកដជាធ្លាប់បានឮអំពីកាមេរ៉ាម៉ាក Insta360 ហើយ ដែលម៉ាកនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹង GoPro ហើយក៏បានចេញផលិតផលរបស់ខ្លួនជាច្រើនម៉ូឌែលថែមទៀតផង បានកំពុងចរាចរណ៍ក្នុងទីផ្សារអន្តរជាតិ។ ក្រៅពីមានកាមេរ៉ា​ជា​ម៉ាស៊ីន​ពពួក Action លក់ហើយ ក្រុមហ៊ុនមួយនេះ ពុំបញ្ឈប់បេសកកម្មរបស់ខ្លួនប៉ុណ្ណេះនោះទេ ជាក់ស្ដែងបានប្រកាសចេញ​នូវ​ម៉ូឌែល​ថ្មីមួយទៀត ដែលមានភាពច្នៃប្រឌិតខ្ពស់ ហើយបើអ្នកចូលចិត្តថតវីដេអូ ឬធ្វើ Vlog ប្រាកដជាពេញចិត្តជាក់ជាមិនខាន។

ជួបជាមួយនឹង Insta360 EVO ទើបតែប្រកាសចេញក្ដៅៗ វាមានរូបរាងរចនាបថចេញជាពីរ អាចបើកពន្លាចេញ(3D 180) ឬបិទ​ភ្ជាប់​គ្នា (360) ការពារខ្លួនដោយជ័រស្វិត មានទំហំតូចងាយស្រួលយកតាមខ្លួន និងទុកដាក់ ហើយក៏ងាយប្រើប្រាស់ទៀតផង។ វាមាន​សមត្ថភាពថតវីដេអូធំៗចំនួន 2 ប្រភេទ ដែលជាគោលដៅស្នូលនៃសមត្ថភាពពិសេសរបស់វាគឺ៖

 

•    ថតលក្ខណវីដេអូ 3D 180 ឌឺក្រេ

•    ថតរីដេអូកម្រិតមុំ 360 ឌឺក្រេមួយជុំវិញខ្លួន

 

ក្រៅពីមានសមត្ថភាពថតវីដេអូ ដែលអ្នកពេញចិត្តហើយ បើនិយាយអំពីកម្រិត Resolution របស់វីដេអូវិញឃើញថា Insta360 EVO អាចថតវីដេអូក្នុងកម្រិត 5.7K ល្បឿន 30fps ឬទម្លាក់ទៅទាបជាងនេះតាមការកំណត់របស់ម្ចាស់។

បើយើងនិយាយអំពីលក្ខណសម្បត្តិរបស់ EVO ក៏មិនខុសពី Insta360 One X ដែរ ដោយកែវលែនទាំងពីរបស់វាមានកម្រិត Aperture ធំបំផុត f/2.2 ប្រើប្រាស់សេនស័រទំហំ 18 មេហ្គាភិចសែលទាំងពីគ្រាប់ អមមកជាមួយមុខងារ 6-Axis សម្រាប់​កាត់​បន្ថយរំញ័រ និងដោះស្រាយបញ្ហាព្រាលវីដេអូជាអាទិ៍។ យើងអាចកាន់វាប្រើប្រាស់ជាប់នឹងដៃក៏បាន ឬភ្ជាប់ទៅកាន់ឧបករណ៍​ផ្សេងៗ​បាន​ផង​ដែរ ពិសេសអាចភ្ជាប់ទៅកាន់ស្មាតហ្វូន ឬថេ្លត តាមប្រព័ន្ធឥតខ្សែ Bluetooth 4.0 ឬ WiFi ល្បឿន 5GHz ដោយរាល់​ទិន្នន័យ​ទាំង​អស់ត្រូវរក្សាទុកនៅក្នុង MicroSD កាត ដែលអាចស្គាល់ត្រឹមកម្រិត 128GB តែតម្រូវឲ្យប្រើប្រាស់​មេម៉ូរី​ល្បឿនលឿន​ទើប​អាច​ទ្រទ្រង់នឹងវីដេអូរបស់វាបាន។

យ៉ាងណាក៏ដោយ បើទោះបីជាមានរូបរាងប្លែក អាចថតវីដេអូតាមការចង់បាន មានមុខងារកាត់បន្ថយរំញ័រល្អពេលកាន់ជាប់ដៃ និង​ថត​រូបបានស្អាតកម្រិត 18 មេហ្គាភិចសែលក៏ដោយ តែវាពុំមានភ្ជាប់មកជាមួយអេក្រង់ សម្រាប់បង្ហាញអំពីការប្រើប្រាស់ ឬការកំណត់​បញ្ជា​ឡើយ ហើយក៏ពុំទាន់ប្រើប្រាស់ឌុយ USB Type C ដែរ បានជាដូច្នេះហើយ គោលគំនិតក្នុងការផលិត​គឺត្រូវ​បានគិត​គូ​យ៉ាង​ល្អិតល្អន់ ធ្វើយ៉ាងណានាំមកនូវបទពិសោធន៍ប្រើប្រាស់ ទៅកាន់អតិថិជនឲ្យបានស្រួលតាមដែលអាចធ្វើទៅបាន។ វាមានប៊ូតុងចុចបញ្ជាតិចបំផុតគឺ 2 រួមមាន៖

 

•    ប៊ូតុង បិទ/បើក

•    ប៊ូតុងផ្លាស់ប្ដូរមុខងារថតរូប

 

 

Insta360 EVO ចាប់ផ្ដើមចេញលក់ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ USD 419.99 សម្រាប់ទីផ្សារអន្តរជាតិ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: DPReview Tag: កាមេរ៉ា