CAMBO REPORT

Popup Advertising5 seconds

AMD ស្ងាត់ៗបញ្ចេញ CPU ស៊េរីថ្មី ដែល​ភ្ជាប់​មក​ជាមួយ​ក្រាហ្វិច​របស់​ខ្លួន​ស្រាប់​ក្នុង​តម្លៃ​ជាង 35$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្ងាត់ៗ ក្រុមហ៊ុន AMD ពុំបានចំនាយថវិកាច្រើនក្នុងការប្រកាសចេញនូវបន្ទះឈីប CPU ជំនាន់ថ្មីរបស់ខ្លួនឡើយ អាចថាវាគឺជា CPU ដែលមានតម្លៃធូរថ្លៃបំផុតសម្រាប់ឆ្នាំ 2019 នេះ ដែល AMD អាចលក់ចំនេញបានតិចក្នុងទីផ្សារ តាមដែលអាចធ្វើទៅបាន ទើប​បាន​ជា​មិនសម្រេចចិត្តប្រកាសចេញធំដុំដូចត្រកូល Ryzen ឬ Athlon។ CPU នោះមិនត្រូវបានហៅថា CPU ដូច Intel នោះទេ វាគឺជា​ប្រភេទ APU ដែលប្រើប្រាស់ Socket AM4 មានន័យថា វាអាចយកទៅប្រើប្រាស់បានជាមួយនឹង Motherboard ជាច្រើនស៊េរី ដែល​ប្រើប្រាស់ Chipset A320, B350, B450, X370 និង X470 ដូចនឹងត្រកូល Ryzen ចេញថ្មីៗដែរ។

AMD APU ម៉ូឌែល A6-9400 មានទំហំ 28 ណាណូម៉ែត្រ ដែលមាន Core ចំនួន 2 ដែលរត់នៅក្នុងល្បឿនទូទៅ 2.4GHz ហើយ​អាច​បង្កើន​ល្បឿនឡើងទៅ 3.7GHz អមមកជាមួយនឹងទំហំ L2 cache 1MB ធ្វើឲ្យវាអាចផ្ដល់នូវដំណើរការបានល្បឿន​អាច​ទទួល​យក​បាន សម្រាប់កិច្ចការងារស្រាលៗ ដូចជាកិច្ចការងារការិយាល័យ ការប្រើប្រាស់ឆែកអ៊ិនធឺណិត ទស្សនាខ្សែភាពយន្ត វីដេអូ​ជាដើម។ ក្រៅពីមាន CPU គ្រាប់ APU មួយនេះ ក៏មានភ្ជាប់មកជាមួយក្រាហ្វិចមកជាមួយផងដែរ ជាប្រភេទ Radeon R5 មាន​សមត្ថភាព​ល្មមសម្រាប់ប្រើការទូទៅបាន ជាមួយនឹង Stream Processor ចំនួន 384 មាន Core Clock រត់ក្នុងល្បឿន 720 MHz និងឡើងទៅ 1,029 Mhz បើកសិទ្ធិឲ្យការទស្សនាវីដេអូកម្រិត 2K បានរហូតល្អ ជាជាងអត់ ហើយក៏អាចសន្សំសំចៃថវិកាពុំចាំបាច់​ទិញ​ក្រាហ្វិចកាតពីខាងក្រៅទៀតផង។

A6-9400 ស៊ីភ្លើងខ្លាំងបំផុត 65W មានសមត្ថភាពប្រើប្រាស់ជាមួយនឹង RAM លោតអស់ទំហំ 32GB ប្រភេទ Dual Channel បាន 2 ដើម ដែលមានល្បឿន Bus 2400 MHz ដែលត្រៀមនឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនៅថ្ងៃទី 20 ខែមីនា នេះតែម្ដង ក្នុងតម្លៃ​ប្រហាក់​ប្រហែល USD 35 តែប៉ុណ្ណោះ ជាតម្លៃប្រកួតប្រជែងបំផុង ពិតជាល្អសម្រាប់​អ្នក​ចង់​បាន​កុំព្យូទ័រ​ទុក​សម្រាប់​គ្រាន់​តែ​ធ្វើការ​ល្មមៗ​បាន ជាជាងចំនាយប្រាក់ច្រើនលើសលប់ទិញ APU ឬ CPU ថ្លៃៗមកប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Tom’s Hardware Tag: កុំព្យូទ័រ