CAMBO REPORT

Popup Advertising5 seconds

Xiaomi កំពុង​មាន​គម្រោង​បញ្ចេញ Mi Band 4 នៅ​ក្នុង​ឆ្នាំ 2019 នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុន Huami (ជាក្រុមហ៊ុនដែលទទួលខុសត្រូវ ខាងផលិតនូវនាឡិកាវៃឆ្លាតរបស់ Xiaomi) បាន​ចេញ​សេចក្ដីប្រកាសមួយ ដែលធ្វើឲ្យមនុស្យជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហើបប្រាប់ឲ្យដឹងថា បន្ទាប់ពីនាឡិកាដៃ​ឆ្លាតវៃ Mi Band 3 ទទួលបានជោគជ័យយ៉ាងខ្លាំងមក ដូច្នេះក្រុមហ៊ុន Xiaomi កំពុងមានគម្រោង ក្នុងការចាប់ផ្ដើមបញ្ចេញនូវ Mi Band ជំនាន់ថ្មីមួយទៀតនៅក្នុងឆ្នាំ 2019 នេះតែម្ដង។

បើយោងតាមលោក David Cui ដែលជាប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Huami បានប្រកាសឲ្យដឹងថា នាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នឹងបង្ហាញមុខនៅក្នុងឆ្នាំ 2019 នេះ ក៏ប៉ុន្ដែគាត់ក៏មិនប្រាកដថា នឹងអាចចេញលក់នៅខែមីនា ឬក៏ខែមេសានោះទេ ដោយ​គ្រាន់តែដឹងថា នឹងចេញជាផ្លូវនៅក្នុងឆ្នាំនេះតែម្ដង។ លើសពីនេះទៅទៀត គាត់ក៏បានប្រាប់បន្ថែមថា កាលពីមុនៗមក ក្រុមហ៊ុន Xiaomi តែងតែបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ និងលក្ខណៈពិសេសមួយចំនួនទៅលើ Mi Band ជំនាន់ថ្មីៗទាំងអស់ ដូច្នេះ​សម្រាប់ Mi Band 4 ក៏ដូចគ្នាអញ្ចឹងដែរ ដោយយើងនឹងអាចឃើញមាន មុខងារថ្មីខុសប្លែកពី Mi Band 3 ថែមទៀតផង។ ទោះបី​ជា​យ៉ាង​ក៏ដោយ បើយោងទៅតាមពាក្យចចាមអារ៉ាម នាឡិកាឆ្លាតវៃ Mi Band 4 នឹងមិនមានលើទីផ្សារ នៅក្នុងពេលឆាប់ៗនោះឡើយ ដោយ​ប្រហែល​ជាដល់តែ ពាក់កណ្ដាលឆ្នាំ ឬក៏ចុងឆ្នាំ 2019 ឯណោះ។

សរុបមក ក្រុមហ៊ុន Huami បានបង្កើនប្រាក់ចំណូល របស់ខ្លួនបានដល់ទៅចំនួន 78% កាលពីនៅក្នុងឆ្នាំ 2018 ហើយនេះគឺ​តាម​រយៈ​ការ​លក់​ដាច់ នៃនាឡិកាឆ្លាតវៃ Xiaomi Mi Band និង Amazfit ផងដែរ ដោយលោក David Cui ក៏បានសង្ឃឹមថា Mi Band ជំនាន់ទី 4 នឹងអាចធ្វើបានល្អដូចជំនាន់មុនៗអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: XDA Developers Tag: នាឡិកាវៃឆ្លាត