CAMBO REPORT

Popup Advertising5 seconds

ស្ថានីយ៍រថភ្លើងក្រោម​ដី​របស់​ចិន កំពុង​ពិសោធន៍​​ការ​ស្កេន​សម្គាល់​ផ្ទៃមុខ​អ្នក​ដំណើរ​ដើម្បី​បង់​ថ្លៃ​ឈ្នួល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អាចនិយាយបានថា ចិន គឺជាប្រទេសមានទឹកដីធំ និងមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ហើយជនជាតិចិន ក៏​មាន​រស់​នៅ​គ្រប់​ទិស​ទី ផង​ដែរ។ ទោះយ៉ាងណា រាល់ចំនុច អវិជ្ជមាន ក៏នឹងកើតមានច្រើនដែរ ប្រសិនបើប្រទេសមួយមានប្រជាជនច្រើន ហើយប្រទេសនោះមិនខ្លាំងខាងផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចទេនោះ។ ប៉ុន្តែសម្រាប់ប្រទេសចិន គឺអាចទ្រាំទ្របានយ៉ាងល្អ ដោយ​សារ​តែ​សេដ្ឋកិច្ចរបស់គេខ្លាំង នាំចេញផលិតផលរបស់ខ្លួនទៅក្រៅស្ទើរគ្រប់ទិសទី ហើយបច្ចេកវិទ្យាក៏ខ្លាំងមិនធម្មតាដែរ ព្រោះ​ក្រុមហ៊ុន​ផលិត​ក៏​មានច្រើន។

ថ្មីៗនេះ បើយោងតាមការចុះផ្សាយពីខាង South China Morning Post បានបង្ហាញអោយដឹងថា ស្ថានីយ៍រថភ្លើងក្រោមដី នៅ​រដ្ឋធានី Shenzhen ក្នុងប្រទេសចិន កំពុងធ្វើការតេស្តសាកល្បងទៅលើប្រព័ន្ធដំណើរ ផ្តល់សេវាកម្មបង់លុយ បែបសម័យថ្មី ដោយ​ប្រើប្រាស់​ការស្កេនមុខ ជាមួយការភ្ជាប់បណ្តាញសេវា 5G។ អ្នកដែលចូលទៅក្នុងស្ថានីយ៍ ដើម្បីជិះរថភ្លើងក្រោមដីនោះ អាចស្កេន​មុខ​របស់​ពួកគេនៅលើអេក្រង់ មុននឹងចូលទៅកាន់រថភ្លើងក្រោមដី ប៉ុន្តែមុននឹងអាចស្កេនមុខបាន ពួកគេត្រូវទៅចុះឈ្មោះ​បំពេញ​បែបបទ​ជាមុនសិន ដើម្បីផ្តល់នូវទិន្នន័យផ្ទៃមុខរបស់ពួកគេ និងភ្ជាប់វិធីសាស្រ្តទូទាត់លុយ ទើបអាចជិះបាន។ បន្ទាប់មក តម្លៃថ្លៃ​ឈ្នួល​របស់​ពួកគេ នឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ ពីគណនី ដែលពួកគេបានភ្ជាប់។

សម្រាប់ទីក្រុងមួយនេះ គឺមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចាំឃ្លាំមើលយ៉ាងទូលំទូលាយ ដែលអាចកំណត់មុខប្រជាពលរដ្ឋ អាយុ ភេទ និងកន្លែងស្នាក់នៅក្នុងតំបន់បាន ហេតុនេះចំនុចអវិជ្ជមានផ្សេងៗ អាចនឹងមិនសូវមានទេ។

ក្រោយប្រជុំចប់រួចរាល់លើចំនុចមួយនេះ គឺបានកំណត់អោយមានការស្កេនមុខ នៅឯស្ថានីយ៍រថភ្លើងក្រោមដី នៅរដ្ឋធានី Shenzhen តែមួយសិនប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់បានប្រកាសច្បាស់លាស់នៅឡើយទេថា តើដំណើរការស្កន​សម្គាល់​​មុខ បង់ថ្លៃឈ្នួលសម្រាប់ជិះរថភ្លើងនេះ នឹងដាក់អោយប្រើប្រាស់ នៅពេលណាទេ ព្រោះតែឥលូវ​កំពុង​ស្ថិត​ក្នុង​ការ​តេស្ត​សាក​ល្បង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle