CAMBO REPORT

Popup Advertising5 seconds

Huawei P30 Pro អាចនឹង​គ្មាន​រន្ធ​ដោត​កាស​ទេ តែ​មាន​ថែម​ជម្រើស​ពណ៌​ថ្មី​មួយ​ទៀត​បែប​ស៊ីវីល័យ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Huawei បានកំពុងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការប្រកាសចេញវត្តមាន ស្មាតហ្វូនត្រកូល P ជំនាន់ថ្មី រួមមាន ម៉ូឌែល P30 និង P30 Pro ជាផ្លូវការហើយ។ ក្នុងនោះ ប្រិយមិត្តអ្នកអានភាគច្រើន ក៏ប្រហែលជាបានដឹង ពី​រចនាបថ​រូបរាង និងលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុម​ការងារ ខេមបូ រីផត របស់យើង។

បន្ថែមពីនេះ មានប្រភពលេចធ្លាយពីខាងបរទេសជាច្រើន បានបង្ហាញអោយដឹងថា ស្មាតហ្វូន P30 គឺអាចមានជម្រើស 3 ពណ៌ នៅ​ពេល​ប្រកាសចេញ រួមមានពណ៌ ខ្មៅ, ពណ៌ Aurora និងពណ៌ Ice White។ សម្រាប់ពណ៌ Aurora និងពណ៌ Ice White អាច​និយាយ​បានថា ជាប្រភេទពណ៌បែបស៊ីវិល័យ សម័យថ្មី និងមានភាពឆើតឆាយ ទាក់ទាញ ផងដែរ។

ឥលូវនេះ ស្រាប់តែមានដំណឹងថ្មីមួយ បានមកដល់ទៀតហើយ ដែលយើងទើបនឹងទទួលបាន ជាមួយការបង្ហាញលើ 2 ចំនុច ពាក់ព័ន្ធ​នឹងស្មាតហ្វូនម៉ូឌែល P30 Pro ម្តង។ ទៅលើចំនុចទី 1 គឺថា Huawei អាចនឹងមានជម្រើសពណ៌ថ្មីមួយ បន្ថែម​ពី​លើ​ពណ៌​ដែល​មាន សម្រាប់ P30 Pro នោះជាពណ៌ក្រហមពីដឹតមកស្រាល បែបពណ៌ដូចថ្ងៃលិច តែមិនបានបញ្ជាក់ទេ ថាពណ៌នោះ មាន​ឈ្មោះ​ហៅយ៉ាងម៉េច។ ខាងប្រភពលេចធ្លាយនេះ ក៏មិនបានបង្ហើបអោយដឹងទេថា P30 អាចនឹងមានពណ៌ហ្នឹង ដូចជាមួយ P30 Pro ឬក៏អត់។ 

ចំនុចទី 2 ចុងក្រោយនេះ សម្រាប់ស្មាតហ្វូនម៉ូឌែល P30 Pro អាចនឹងត្រូវបានក្រុមហ៊ុន Huawei លុបបំបាត់រន្ធដោតកាស 3.5 មីលីម៉ែត្រចេញ ដោយជំនួយមកជាកន្លែងដាក់ស៊ីមវិញ ខណៈដែល P30 អាចនឹងនៅមានរន្ធទុកដោតកាស 3.5 មីលីម៉ែត្រ នៅ​ដដែល មិនដកចេញឡើយ។

គួររំលឹកបន្តិចថា ស្មាតហ្វូនម៉ូឌែល P30 និង P30 Pro នេះ នឹងត្រូវបានក្រុមហ៊ុន Huawei ធ្វើការដាក់បង្ហាញវត្តមាន ជាផ្លូវការ នៅ​ថ្ងៃ​ទី 26 ខែមីនា ឆ្នាំ 2019 ក្នុងពេលឆាប់ៗខាងមុខ។ ចុះសម្រាប់ពណ៌ទាំងប៉ុន្មានខាងលើនេះ តើប្រិយមិត្តអ្នកអាន ពេញចិត្តពណ៌មួយ ណា​ជាង​គេ? ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងនឹងអាប់ដេតជាព័ត៌មាន ពេលចេញប្រកាសផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ