CAMBO REPORT

Popup Advertising5 seconds

តើ Nokia 5.1 Plus អាច​ធ្វើ​អ្វីបានខ្លះ សម្រាប់​ពេល​បច្ចុប្បន្ននេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Nokia 5.1 Plus ឬមាន​ឈ្មោះ​មួយ​ទៀត Nokia X5 គឺ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ត្រូវ​បាន​ដាក់​អោយ​ដំណើរការ​ដោយ Android One និង​មាន​លក្ខណៈ​សម្បត្តិល្អ​ប្រសើរ អាច​បំពេញ តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បានច្រើន ស្របជាមួយនឹងអ្វីដែល អតិថិជន​ ចង់​បាន។ តួយ៉ាង សម្រាប់ក្រុមហ៊ុន Nokia KTH ប្រចាំប្រទេសកម្ពុជា ក៏បាននាំចូលស្មាតហ្វូនម៉ូឌែល Nokia 5.1 Plus ដើម្បី​​ដាក់​​លក់​​ក្នុង​ទីផ្សារ ប្រទេស​កម្ពុជា​យើង ផងដែរ។

ទៅលើផ្នែកលក្ខណៈសម្បត្តិផ្សេងៗ យើងនឹងបង្ហាញអោយប្រិយមិត្តអ្នកអានបានដឹង ថាវាយ៉ាងណា។ Nokia 5.1 Plus ត្រូវបាន​បំពាក់​ជាមួយ​អេក្រង់ទំហំ 5.86 អ៊ីញ រំលេចម៉ូតឆកទ្រវែង អាចបង្ហាញរូបភាពក្នុងកម្រិត 720 x 1520 ភិចសែល និងមានកម្រិត Aspect Ratio 19:9។ ទំហំអេក្រង់ប៉ុននេះ អាចនិយាយបានថា វាមិនធំពេក ហើយក៏មិនតូចពេកដែរ តែវាមានភាព​ទ្រវែង​ល្មម​ហើយ។

ស្មាតហ្វូននេះ មានកាណុងកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដោយមានមួយគ្រាប់ទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 + 5 មេហ្គាភិចសែល ជាសេនស័រថតព្រាល និងមានអមដោយភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយ ដល់ការថតរូប ឬវីដេអូ នៅកន្លែងដែលងងឹត ឬកន្លែងដែលមានពន្លឺទាប ជាដើម។ ចំណែកកាមេរ៉ាខាងមុខវិញ មានទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.2។ សម្រាប់ទំហំកាមេរ៉ាភ្លោះខាងក្រោយ វាអាចផ្តិតរូបភាព បានច្បាស់ល្មមអាចទទួលយកបាន ជាពិសេសនៅ​ពេល​ប្លង់​​មាន​ពន្លឺ​ជះ​ចូលគ្រប់គ្រាន់ ចំណែកកាមេរ៉ាមុខវិញ ក៏មិនអន់ដែរ ទៅលើការថត Selfie។

ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Helio P60 (12nm), មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz និងប្រើ GPU Mali-G72 ដែលវាអាចកំដរការលេងហ្គេម ដែលមានក្រាហ្វិចល្មមបាន ។ Nokia 5.1 Plus មានរ៉េមទំហំ 3GB និងអង្គផ្ទុក​ទិន្នន័យ 32GB។ ស្មាតហ្វូននេះ ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 (Android One) និងមានកម្លាំងថាមពលថ្មទំហំ 3060mAh អាចកំដរការប្រើប្រាស់ បានគួរសម ផងដែរ។

អញ្ចឹង សម្រាប់ប្រិយមិត្តចង់ក្លាយជាម្ចាស់ស្មាតហ្វូន ​Nokia 5.1 Plus នេះ អ្នកអាចរកជាវ បាននៅហាងលក់ទូរសព្ទនានា នៅ​ទូទាំង​ប្រទេស ដែលភ្ជាប់ជាមួយនឹងការធានាត្រឹមត្រូវ ជាមួយកញ្ចប់តម្លៃ ប្រហាក់ប្រហែលជាង 200 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Nokia KTH Tag: ទូរស័ព្ទ