CAMBO REPORT

Popup Advertising5 seconds

Facebook & Messenger - Instagram - WhatsApp កំពុង Error និង​ស្ថិត​ក្នុង​ដំណើរ​ការ​រអាក់​រអួល​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងជឿជាក់ថា សម្រាប់ប្រិយមិត្តដែលកំពុងអានអត្ថបទនេះ សុទ្ធតែមានប្រើប្រាស់គណនី Facebook យ៉ាងតិចម្នាក់មួយ ហើយ​ក្នុង​នោះដែរ យើងក៏ជឿជាក់ថា យប់មិញនេះ មានប្រិយមិត្ត ដែលបានជួបបញ្ហាលើកម្មវិធី Facebook ក៏ដូចជាកម្មវិធីផ្ញើសារ Facebook Messenger។ មិនតែប៉ុណ្ណោះ គឺសូម្បីតែកម្មវិធី Instagram / WhatsApp ក៏ជួបបញ្ហារអាក់រអួលដែរ នេះក៏ព្រោះ​តែ​វា​ស្ថិត​ក្នុង​ក្រុម​តែ​មួយ គ្រប់គ្រងដោយ Facebook។

ជាការពិតណាស់ សម្រាប់បញ្ហាដែលកើតនៅលើកម្មវិធី Facebook គឺបានធ្វើអោយគណនីជាច្រើន លើពិភពលោក មិនអាចចុច Like រូបបាន, មិនអាច Comment លើរូបបាន ហើយគណនីខ្លះ មិនអាច Share លើ Post ក៏មានដែរ និងមានមួយចំនួនទៀត ស្រាប់តែ​គណនី Log Out ចេញមកក្រៅឯងៗ តែម្តង។ ចំណែកនៅក្នុងកម្មវិធី Facebook Messenger មានចំនុច Error ធំតែមួយប៉ុណ្ណោះ គឺមិ​នអាចផ្ញើរសារ ឬឆាតចេញ ទៅកាន់នរណាម្នាក់បាន ហ្នឹងឯង ដោយវានឹងលោតចេញសញ្ញាឧទានណ៍ពណ៌ក្រហម។

លុះមកដល់ពេលទៀបភ្លឺ ក្នុងថ្ងៃនេះ ស្រាប់តែកម្មវិធី Instagram / WhatsApp ក៏ដល់វេនម្តង ដោយវាបានជួបបញ្ហារអាក់រអួល អញ្ចឹងដែរ ព្រោះមានគណនីមួយចំនួន ពេលអូស Refresh វាមិនទទួលបាន New Feeds ថ្មីៗ ទាល់តែសោះ។ សម្រាប់ WhatsApp វិញ បាន Error ទៅលើប្រព័ន្ធផ្ញើសារ មិនអាចផ្ញើរចេញ ឬតបបាន ប៉ុន្តែមិន​មែនកើតឡើងគ្រប់គណនី​ទាំងអស់នោះ​ទេ។

រហូតមកដល់ពេលនេះ គ្រប់បញ្ហាដែលមាននៅលើកម្មវិធីទាំងអស់ខាងលើនេះ គឺនៅមិនទាន់ដំណើរការត្រលប់មកសភាពដូចដើម បានពេញលេញនៅឡើយទេ តែខាងក្រុមបច្ចេកទេស Facebook បានដុតដៃដុតជើង ដើម្បីស្តារបញ្ហាអោយបានល្អមកវិញ ជាបន្ត​បន្ទាប់​ហើយ ចំណែកគណនីខ្លះ ក៏បានដូចដើម អាចលេង និងប្រើប្រាស់បានធម្មតា ផងដែរ។ នេះជាប្រវត្តិសាស្ត្រដំបូងហើយ ដែល​កម្មវិធី​របស់ក្រុមហ៊ុន Facebook ទាំងអស់ មានបញ្ហាបន្តបន្ទាប់ជាប់គ្នាបែបនេះ ដោយត្រង់ចំនុចនេះ វាអាចបណ្តាលមកពីបញ្ហាផ្នែក Server មិនមែនមាននរណាមក Hacks គណនីរបស់យើងឡើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ