CAMBO REPORT

Popup Advertising5 seconds

រូបភាពថតចេញ​ដោយ​កាមេរ៉ា 10x របស់ Oppo Reno អាច Zoom ច្បាស់​មែន​ទែន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលការប្រកាសចេញជាផ្លូវការនៃស្មាតហ្វូនស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Oppo ដែលមានសមត្ថភាពថតរូបបានច្បាស់ តាម​រយៈការប្រើប្រាស់កែវលែន ជាការអភិវឌ្ឍន៍ទំនើងចុងក្រោយគេមក យើងក៏ទទួលបាននូវរូបភាពគម្រូមួយចំនួន សម្រាប់បង្ហាញ​ទៅ​ដល់​ប្រិយមិត្តអ្នកអាចឲ្យបានឃើញអំពីភាពអស្ចារ្យ និងសមត្ថភាពរបស់កែវលែនខាងក្រោយនោះអាចធ្វើទៅបានដូចខាងក្រោម៖

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបភាពដែលប្រិយមិត្តបានឃើញខាងលើនេះ គឺត្រូវបានថតឡើងចេញពីកាមេរ៉ា​ខាង​ក្រោយ​របស់​ស្មាតហ្វូន Oppo Reno គ្រោងនឹងប្រកាសចេញជាផ្លូវការនាដើមខែមេសាខាងមុខ។ រូបភាពទាំងនោះ មើលទៅគឺដូចជាការ​ថត​ពី​ចម្ងាយ តែវាត្រូវបានថតឡើងដោយប្រើប្រាស់កែវលែនទូលាយ (Wide Angle) គួបផ្សំគ្នាជាមួយនឹងកែវលែន 10x Zoom នោះ​ឯង ដែលបើកសិទ្ធិឲ្យការ Zoom ចូលនៃរូបភាព នៅរក្សាគុណភាពបានច្រើនដដែល ដែលជាទូទៅកែវលែនទូទៅ នឹងព្រាល ហើយ​ធ្លាក់​គុណភាពបាត់ទៅហើយ។

ក្រៅពីរូបភាព Zoom យើងក៏ទទួលបាននូវរូបភាពថតនៅពេលយប់ និងថតបែប Landscape ដូចរូបភាពខាលើនេះផងដែរ ដែល​តាម​ការពិនិត្យនៃរូបភាពច្បាស់ផ្លូវការឃើញថា វាពិតជាមានសមត្ថភាពថតរូបភាពបានដិតច្បាស់ ដោយពុំមានបញ្ហាព្រាល ឬបាត់បង់​គុណភាព​នៅឡើយទេ។ រាល់រូបភាព ដែលប្រិយមិត្តបានឃើញនេះ គឺត្រូវបានថតឡើងដោយសេនស័រទំហំ 48 មេហ្គាភិចសែល​របស់​វា​ធានាទៅដល់គុណភាពរូបភាពទាំងនៅទីកន្លែងខ្វះពន្លឺ និងមានពន្លឺគ្រប់គ្រាន់ វាអាចថតបានស្អាតមិនធម្មតា។ តើប្រិយមិត្តគិត​យ៉ាង​ណា​ដែរ? យើងនឹងរង់ចាំស្វែងយល់ពី Reno បន្ថែមទៀត នៅពេលវាប្រកាសចេញជាផ្លូវការនាខែក្រោយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ