CAMBO REPORT

Popup Advertising5 seconds

Huawei P30 Pro ត្រូវ​បាន​ប្រទះ​ឃើញ​​ការ​ធ្វើ​តេស្ដនៅ​លើ AuTuTu ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Huawei ត្រូវបានរៀបចំខ្លួនជាស្រេច ដើម្បីបើកព្រឹត្តិការណ៍ថ្មីមួយ សម្រាប់ដាក់បង្ហាញស្មាតហ្វូនលំដាប់កំពូលត្រកូល P ជំនាន់ថ្មី ម៉ូឌែល P30 និង P30 Pro នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ បើធ្វើការគណនាទៅគឺត្រឹមតែ 2 សប្ដាហ៍​ទៀតតែប៉ុណ្ណោះ។ ចំណែកឯពេលថ្មីៗនេះវិញ មានស្មាតហ្វូនថ្មី 1 គ្រឿង ដែលអាចសម្គាល់បានថាជាម៉ូឌែល P30 Pro ត្រូវ​បាន​គេ​ប្រទះ​ឃើញឆ្លងកាត់ការធ្វើតេស្ដ AuTuTu ថែមទៀតផង។

បើយោងទៅតាមរូបភាពមួយសន្លឹកនេះ គឺបានបង្ហាញឲ្យយើងបានឃើញថា ស្មាតហ្វូននេះមានលេខម៉ូឌែល Huawei VOG-L29 និងថែមទាំងទទួលបានពិន្ទុចំនួន 286,152 នៅក្នុងការធ្វើតេស្ដកម្មវិធី AuTuTu ដែលហាក់បីដូចជាមានពិន្ទុ Benchmarks លើស​ស្មាតហ្វូនម៉ូឌែល Mate 20 តែបន្ដិចប៉ុណ្ណោះ។ ស្របនឹងពេលធ្វើតេស្ដនៅក្នុងកម្មវិធី AuTuTu នេះ យើងក៏ទទួលបានពត៌មាន អំពី​កម្លាំង​ម៉ាស៊ីន របស់ស្មាតហ្វូនម៉ូឌែល P30 Pro ដូចគ្នា ដែលប្រទះឃើញថា បានប្រើប្រាស់បន្ទះឈីប Kirin 980 ហើយមានរ៉េមទំហំ 8GB ជាមួយទំហំផ្ទុក 256GB ថែមទៀតផង។ លើសពីនេះទៅទៀត នៅក្នុងបញ្ជីមួយនេះ ក៏បានបង្ហោះមកថា P30 Pro នឹងបំពាក់​ដោយ​អេក្រង់ទំហំធំ ដែលអាចបង្ហាញគុណភាពបាន (Full HD+ 2340 x 1080px) ហើយព្រមទាំងមានប្រព័ន្ធប្រតិបតិ្តការ Android 9.0 Pie ចេញពីប្រអប់តែម្ដង។

ចំពោះផ្នែកខាងមុខនៃស្មាតហ្វូនម៉ូឌែល P30 Pro ក៏នឹងអាចមានបំពាក់ដោយ បច្ចេកវិទ្យាស្កេនម្រាមដៃ លើផ្ទៃអេក្រង់ថែមទៀតផង បើសិនជាយោងទៅតាម ពត៌មានលេចធ្លាយផ្សាយចេញ កាលពីមុនៗមក។ រីឯផ្នែកសន្ទះទូរសព្ទខាងក្រោយវិញ អាចនឹង​មាន​សេនស័រ​កាម៉េរាចំនួន 3 គ្រាប់ ដែលក្នុងចំណាមនោះ មានលេនថ្មីមួយ ដែលជាប្រភេទអាចធ្វើការ Zoom បានចម្ងាយឆ្ងាយផងដែរ។

សរុបមក ក្រុមហ៊ុន Huawei បានរៀបចំគម្រោងដាក់បង្ហាញ ស្មាតហ្វូនលំដាប់កំពូលទាំង 2 ម៉ូឌែលរបស់ខ្លួន ដែលជា P30 និង P30 Pro ជានេះផ្លូវការ នៅក្នុងថ្ងែទី 26 ខែមីនា ឆ្នាំ 2019 ដូច្នេះប្រិយមិត្តអ្នកអានទាំងអស់គ្នា នឹងទទួលបានពត៌មានលម្អិតបន្ថែម ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ