CAMBO REPORT

Popup Advertising5 seconds

មុខងារ Dark Mode សម្រាប់​កម្មវិធី Google Chrome បាន​ដាក់​ឲ្យ​ប្រើ​លើ Mac OS ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Google ទើបនឹងបានដាក់បញ្ចេញ កំណែអាប់ដេតថ្មី សម្រាប់កម្មវិធី Chrome របស់ខ្លួន ទៅកាន់ជំនាន់ទី 73 ដោយរួមមានទាំង នៅលើប្រព័ន្ធប្រតិបតិ្តការ Windows, Mac ហើយថែមទាំង Linux ផងដែរ។ ចំណែកឯក្នុង កំណែអាប់ដេតថ្មីនេះ គឺមានបូករួមទាំងការជួសជុល និងកែលម្អកំហុសផ្សេងៗ ដែលមានកាលពីមុនមក ហើយក៏ត្រូវបាន គេប្រទះឃើញមាន បន្ថែមមុខងារ Dark Mode ដ៏កំពុងពេញនិយម ទៅឲ្យកុំព្យូទ័រ ដែលប្រើប្រាស់ Mac OS នានា ដោយសម្រាប់ Windows វិញ នឹងត្រូវបានដាក់បញ្ចូល តាមក្រោយទៀត។

ចាប់តាំងពីខែមុខឯណោះ ដែលក្រុមហ៊ុន Google បានប្រកាស អំពីមុខងារ Dark Mode ថ្មីមួយនេះ ដោយទើបតែមកដល់ ពេលឥឡូវនេះទេ ទើបគេបានសម្រេចចិត្ត ដាក់ចេញជាផ្លូវការ ហើយមុខងារនេះ មានលក្ខណៈពិសេស ដូចបានឃើញនៅលើ កម្មវិធីដទៃទៀត ដែលមានទទួលមុខងារ Dark mode នេះអញ្ចឹងដែរ។ ចាប់ផ្ដើមពីពេលបច្ចុប្បន្ន នេះតទៅហើយ ក្រុមហ៊ុន Google បាននាំយក កំណែអាប់ដេតថ្មីនេះ ទៅឲ្យអ្នកប្រើប្រាស់ Mac OS គ្រប់គ្នា ទាំងអស់ហើយ ក៏ប៉ុន្ដែបើសិនជា ប្រិយមិត្តអ្នកអាន កំពុងប្រើប្រាស់ Windows ដែលមិនទាន់ឃើញ មានមុខងារ Dark Mode ក្នុងកម្មវិធី Chrome របស់លោកអ្នក នៅឡើយទេនោះ អ្នកទាំងអស់គ្នា ក៏អាចធ្វើការទាញយក Theme ឈ្មោះថា Just Black មាននៅក្នុង Chrome Web Store ស្រាប់ ដែលមានផ្ទៃរូបរាងស្រដៀងគ្នា ទៅនឹងមុខងារ Dark Mode បានមួយចំនួនផងដែរ។ បញ្ជាក់ម្តងទៀត គួរឲ្យសោកស្ដាយ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់ ពីព្រោះមុខងារ Dark Mode ថ្មីនេះ នៅមិនទាន់មាន នៅឡើយទេ ដោយក្រុមហ៊ុន Google បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន នឹងដាក់ឲ្យដំណើរការនៅក្នុង កំណែអាប់ដេត ក្រោយៗទៀត។ 

សរុបមក មុខងារ Dark Mode គឺពិតជាមានភាពនិយម សម្រាប់ពេលបច្ចុប្បន្ននេះ ដែលមានក្រុមហ៊ុន ទាំងធំ-តូចជាច្រើន បានដាក់បញ្ចូលក្នុង កម្មវិធីរៀងៗខ្លួន ហើយរួមទាំងកម្មវិធី Google Chrome ថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវជាចូលចិត្ត ឬក៏មិនគាំទ្រមុខងារ Dark Mode ទេ នោះអ្នកទាំងអស់គ្នា ក៏អាចធ្វើការផ្លាស់ប្ដូរ ទៅកាន់ពណ៌ធម្មតា ដូចដើមវិញក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម