CAMBO REPORT

Popup Advertising5 seconds

Acer បញ្ចេញ​ម៉ូនីទ័រ​អេក្រង់​លាតខ្លាំង សម្រាប់​ទីផ្សារ​អ្នក​លេង​ហ្គេម​ឬ​ឌីហ្សាញ ជាមួយ​ល្បឿន​លោត​ដល់ 144Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ម៉ូនីទ័របំពាក់មកជាមួយអេក្រង់ប្រភេទ Super Ultrawide Screen មានមិនសូវច្រើនប៉ុន្មាននោះទេ នាពេលបច្ចុប្បន្ន ដោយសារតែវាតម្រូវឲ្យមានតុ រាងធំបន្តិច ហើយជម្រើសម៉ាក និងម៉ូឌែល ក៏ពុំមានច្រើនផងដែរ ដែលមានលក់តែនៅលើ ផលិតផលម៉ាក MSI, ASUS, Samsung  និងម៉ាកមួយចំនួនផ្សេងៗទៀត ដែលពុំសូវជាល្បីឈ្មោះ ក្នុងទីផ្សារ។ មកដល់ឆ្នាំ 2019 នេះ ក្រុមហ៊ុន Acer ដែលជាម្ចាស់គ្រប់គ្រងម៉ាក Predator ទើបតែប្រកាសចេញនូវ ម៉ូនីទ័រពពួក Super Ultrawide មួយនឹងគេដែរហើយ តែក៏មិនធូរថ្លៃប៉ុន្មានដែរ។

Acer បញ្ចេញ EL1 នេះឡើង ក៏មានគោលបំណងមិនខុសពី ក្រុមហ៊ុនផ្សេងៗផងដែរ សម្រាប់អ្នក ដែលធ្វើការប្រើប្រាស់ម៉ូនីទ័រ 27 អ៊ីញ ពីរគ្រាប់ជាមួយគ្នា ពុំចាំបាច់ខ្វល់រឿងផ្គុំម៉ូនីទ័រចូលគ្នា ហើយនៅចន្លោះកណ្ដាល ឃើញគែមអេក្រង់នោះទេ។ ជាមួយអេក្រង់កោងទំហំ 49 អ៊ីញ មានកម្រិត Ratio 32:9 ម៉ូនីទ័រ Acer El419CR មានសមត្ថភាព អាចឲ្យម្ចាស់របស់វា មើលពេញភ្នែក ដែលអាចដោះស្រាយ ទៅដល់អ្នកប្រើប្រាស់ម៉ូនីទ័រ ពីរបាន ថែមទាំងផ្ដល់នូវ បទពិសោធន៍លេងហ្គេម កាន់តែប្រសើរ ឬអាចយកទៅធ្វើការងារ ជាមួយនឹងការបើកប្រើប្រាស់កម្មវិធីច្រើន ក្នុងពេលតែមួយបានទូលំទូលាយ ជាងទៀតផង។ Acer El419CR អាចបង្ហាញរូបភាពកម្រិត 3840 x 1080p ដោយប្រើប្រាស់ បន្ទះបង្ហាញ VA ជំនាន់ថ្មី មានសមត្ថភាពល្បឿនបង្ហាញ 120Hz និងអាចធ្វើការ Overclock ឡើងទៅ 144Hz បាន អមជាមួយល្បឿន 4ms Respond Time។

ក្រៅពីអេក្រង់ល្បឿនលឿនហើយ ម៉ូនីទ័រមួយនេះក៏អាចប្រើប្រាស់លេងហ្គេម ដែលមាន Option ឬទស្សនាខ្សែភាពយន្ត HDR បានផងដែរ រីឯការយកទៅលេងហ្គេម គឺដឹងតែប្រសើរតែម្ដង ព្រោះវាមានបច្ចេកវិទ្យា FreeSync 2 ដែលធ្វើឲ្យការលេងហ្គេម មានភាពរលូនខ្លាំង កាត់បន្ថយបញ្ហា Tearing តែវាមានកម្រិត Brightness ត្រឹម 400nit មានន័យថាការប្រើប្រាស់ នៅទីតាំងមានពន្លឺខ្លាំង គឺនឹងពិបាកធ្វើឲ្យយើងមើលបន្តិច ដោយវាអាចកាត់បន្ថយ គុណភាពពណ៌ជាដើម។ សម្រាប់រន្ធតំណរភ្ជាប់វិញ មានតែ HDMI 2.0 និង DisplayPort 1.2 និង 1.4 ប៉ុណ្ណោះ អមជាមួយរន្ធបំពងសម្លេង 2 គ្រាប់កម្លាំងសរុប 6W ហើយបើអ្នកចង់បានភ្លើង RGB ក៏វាពុំមានបំពាក់មក ជាមួយដែរ តែអ្វីដែលអ្នកទទួលបានគឺល្បឿនអេក្រង់លឿន ផលិតពណ៌ដិតច្បាស់ ដែលលក់ក្នុងតម្លៃ USD 1,200 ក្នុងទីផ្សារអន្តរជាតិ ជាតម្លៃមួយមិនធូរថ្លៃនោះទេ ដោយមានម៉ាកផ្សេង ធូរថ្លៃជាងនេះបន្តិច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Acer Tag: កុំព្យូទ័រ