CAMBO REPORT

Popup Advertising5 seconds

Galaxy Buds បានធ្លាក់​មក​ដល់​ដៃ​ក្រុម IFIXIT ដើម្បី​ដោះ​មើល​គ្រឿង​ក្នុង​ទាំង​កាស និង​ប្រអប់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Buds ជាកាស​ឥត​ខ្សែជំនាន់ថ្មី របស់​ក្រុមហ៊ុន Samsung ដែល​ស្នង​តំណែង និងប្តូរឈ្មោះពី Gear IconX ជាមួយ​ការកែ​​ប្រែ​លើសមត្ថភាពសម្លេង និងគុណភាពប្រើប្រាស់ អោយកាន់តែខ្លាំងជាងមុន ហើយរូបរាងវិញ មានលក្ខណៈស្អាត បែបទាន់សម័យ ផង​ដែរ។ កាសនេះ គឺមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ស, ពណ៌ខ្មៅ និងពណ៌លឿង ជាមួយតម្លៃលក់ នៅក្នុង​ទីផ្សារ​អន្តរជាតិ ត្រឹម 130 ដុល្លារប៉ុណ្ណោះ។ 

យ៉ាងណា ក្រោយពេលដែលក្រុមដៃឆៅ IFIXIT បានធ្វើការដោះគ្រឿងក្នុងលើ Galaxy S10+ ដើម្បីដាក់ពិន្ទុ និងស្វែង​យល់​ពី​គ្រឿង​ក្នុង របស់ស្មាតហ្វូនដែលបានបំពាក់ ចប់រួចរាល់កាលពីសប្តាហ៍មុនមកនោះ គឺថានៅពេលនេះ ដល់វេនកាសឥតខ្សែជំនាន់ថ្មី Galaxy Buds វិញម្តងហើយ។  សម្រាប់ការដោះគ្រឿង បង្ហាញពីផ្នែករឹងលើកនេះ មានទាំងកាស និងប្រអប់ ដើម្បីចង់ដឹងថា វាពិបាកដោះ / ដាក់ចូល ឬងាយស្រួល នៅពេលជួសជុល។

 

កុំអោយខាតពេលយូរ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូមួយនេះ ដូចតទៅ៖

 

 

ជុំវិញការដាក់ពិន្ទុ ទៅលើផលវិបាកនៃការ ជួសជុលម៉ាស៊ីន ក្រុមការងារ IFIXIT បានដាក់ពិន្ទុអោយ Galaxy Buds ចំនួន 6/10 មាន​ន័យថា វាងាយស្រួលក្នុងការដោះ ពេលជួសជុលលើកាសនេះ ក៏ប៉ុន្តែនៅពេលដាក់ចូល វាមានភាពពិបាក និងប្រយ័ត្នគួរសមដែរ ទៅលើការបិតកាវ ព្រោះវាអាចនាំអោយធូលី / ញើស និងទឹកជ្រាបចូលបាន បើបិទមិនស្អាតល្អ ហើយអ្វីដែលសំខាន់ និងត្រូវតែយក​ចិត្ត​ទុកដាក់ ជាងគេនោះ គឺប្រអប់កាស ពេលគាស់ចេញ ព្រោះតែវាជាអ្នកចម្លងថាមពលថ្ម ទៅកាន់កាស Galaxy Buds ហើយការ​បញ្ចូន​ថាមពលអាចធ្លាក់ចុះ បើរៀបចំ មិនបានត្រឹម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: IFIXIT Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ