CAMBO REPORT

Popup Advertising5 seconds

Walt Disney Studio បាន​បញ្ចេញ Official Trailer រឿង Aladdin ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Walt Disney Studio ងាកមកផលិតជាខ្សែភាពយន្តរឿង អាឡាដាំង ជាថ្មី និងបានបញ្ចេញជា Teaser Trailer លើក​ដំបូង កាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2018 កន្លងទៅ ជាមួយការបង្ហាញជាឈុតខ្លីៗបន្តិចបន្តួច និងបង្ហាញមុខតួអាឡាដាំង រៀប​ចាប់​កាន់​កំសៀវ​វេទមន្ត ដោយតួអង្គ អាឡាដាំងនោះ គឺសម្តែងដោយ លោក Mena Massoud។ លុះមកដល់ថ្ងៃទី 10 ខែកុម្ភៈ ក្នុងឆ្នាំ 2019 នេះ ខាង Walt Disney Studio ក៏បានបញ្ចេញវីដេអូ Special Look ថ្មីមួយ មានរយៈពេលត្រឹម 1 នាទីប៉ុណ្ណោះ និងបាន​បង្ហាញ​មុខ​តួអង្គទេវតាកំសៀវ Genie ថែមទៀត ដែលសំដែងដោយ លោក Will Smith។

ចំពោះលោក Will Smith ដែលសំដែងជាតួអង្គទេវតាកំសៀវនេះ យើងជឿជាក់ថា មានប្រិយមិត្តដែលនិយម​តាម​ដាន​ភាពយន្ត​បរទេស ភាគច្រើនប្រាកដជាស្គាល់ ព្រោះលោកបានសំដែងរឿងល្បីៗ ដូចជា Suicide Squad, Focus, Men In Black និងផ្សេងៗ ជា​ច្រើនទៀត។

យ៉ាងណា គឺម្សិលមិញនេះ ក្រុមហ៊ុន Walt Disney Studio បានសម្រេចចិត្តបញ្ចេញ Official Trailer ក្នុងរឿង Aladdin ចេញមក​ហើយ។ សម្រាប់ Trailer នេះ គឺមានរយៈពេល 2 នាទី 14 វិនាទី ព្រមជាមួយការបង្ហាញមុខតួអង្គសំខាន់ៗទាំងអស់ ដូចជា លោក Mena Massoud សម្តែងតួ Aladdin, លោក Will Smith សម្តែងតួ Genie, លោក Marwan Kenzari សម្តែងតួ Jafar ចំណែក​ខាងតួស្រី រួមមាន កញ្ញា Naomi Scott សម្តែងតួព្រះនាង Jasmine និងកញ្ញា Nasim Pedrad សម្តែងតួ Dalia ជាដើម។

 

ចង់ដឹងថាក្នុង Official Trailer នេះ ល្អមើល និងមានភាពទាក់ទាញប៉ុណ្ណា សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកទស្សនា​ដូចខាង​ក្រោម៖

 

 

អញ្ចឹង ក្រោយពីបានទស្សនាវីដេអូ Official Trailer នេះរួច តើអ្នកមានមតិយោបល់យ៉ាងណាដែរ ទៅលើឈុតឆាកនីមួយនៃរឿង? អ្នកអាចបង្ហាញជា Comment អោយយើងដឹងបាន! អូ... មួយទៀតគឺថា ខ្សែភាពយន្ត Aladdin ឬ អាឡាដាំង នឹងត្រូវចាក់​បញ្ចាំង​ក្នុង​រោងកុន នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2019 ខាងមុខនេះ ហើយកុំភ្លេចត្រៀមខ្លួនណា ដើម្បីទៅទស្សនាសាច់រឿងពេញ​ទាំង​អស់​គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Walt Disney Studio Tag: Lifestyle