CAMBO REPORT

Popup Advertising5 seconds

Samsung Galaxy A30 និង A50 ​ត្រៀម​បង្ហាញ​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រោយពីបានដាក់លក់ ស្មាតហ្វូនកំពូលត្រកូល S ទាំងពីរស៊េរី រួមមានដូចជា Galaxy S10 និង S10 Plus ជាផ្លូវការរួចមក ឥឡូវ​នេះ Samsung ក៏បានប្រកាសក្តែងៗបន្ថែមទៀតថា នឹងនាំយកត្រកូល A មកកម្ពុជាយើង ចំនួន 2 ម៉ូឌែលបន្ថែមទៀត ដែលវា​នោះ​គឺ​ជា Galaxy A30 និង Galaxy A50។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត ដែលមិនទាន់បានជ្រាបច្បាស់អំពី លក្ខណៈសម្បត្តិ​របស់​វា​ទាំង 2 នេះ កាលពីព្រឹត្តិការណ៍ MWC 2019 អាចស្វែងយល់ ខាងក្រោមនេះបាន។

 

Galaxy A50

 

-    អេក្រង់ទំហំ 6.4 អ៊ីញ

-    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

-    កម្រិតបង្ហាញរូបភាព Full HD+

-    កម្រិត Aspect Ratio 19.5:9

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Exynos 9610 (10nm)

-    មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.6GHz

-    រ៉េមទំហំ 4GB / 6GB

-    អង្គចងចាំ 64GB / 128GB អាចបន្ថែមមេម៉ូរីបាន

-    កាមេរ៉ាខាងមុខទំហំ 25 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ មានទំហំ 25 មេហ្គាភិចសែល មានកម្រិត Aperture f/1.7 + 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 (Depth Sensor) + 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 (Ultra-Wide-angle)

-    ថាមពលថ្ម 4000mAh

-    អាចស្គេនម្រាមដៃលើអេក្រង់​ និងអាចដោះសោរតាម Face Unlock បាន

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android តែមិនទាន់បញ្ជាក់ទេថា Oreo ឬ Pie

-    ជម្រើសពណ៌៖ Black, White, Blue, Coral

 

 

Galaxy A30

 

-    អេក្រង់ទំហំ 6.4 អ៊ីញ

-    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

-    កម្រិតបង្ហាញរូបភាព Full HD+

-    កម្រិត Aspect Ratio 19.5:9

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Exynos 7885 (14nm)

-    មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.6GHz

-    រ៉េមទំហំ 3GB / 4GB

-    អង្គចងចាំ 32GB / 64GB អាចបន្ថែមមេម៉ូរីបាន

-    កាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/1.7 + 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2

-    ថាមពលថ្ម 4000mAh

-    មានស្កេននៅខ្នងក្រោយ និងអាចដោះសោរតាម Face Unlock បាន

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android តែមិនទាន់បញ្ជាក់ទេថា Oreo ឬ Pie

-    ជម្រើសពណ៌៖ Black, White, Blue

 

ចំពោះតម្លៃ រូបរាងក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីនមានលក្ខណៈពិសេសបែបណានោះយើងនឹងធ្វើការបង្ហាញជូននៅ​ពេលខាងមុខដ៏​ខ្លី​នេះ! ដូច្នេះសូមត្រៀមខ្លួនក៏ដូចជាទទួលយកបទពិសោធន៍ជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ