CAMBO REPORT

Popup Advertising5 seconds

លេចរូបរាង Nova 4e និង​ជម្រើស​ពណ៌ មុន​ថ្ងៃ​ប្រកាស​ចេញ​មក​ដល់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Huawei បានប្រកាសចេញជាផ្លូវការហើយថា នៅថ្ងៃទី 14 ខែមីនា ឆ្នាំ 2019 (ស្អែកនេះ) ខាងក្រុមហ៊ុននឹងប្រកាសបញ្ចេញ​វត្តមាន​ស្មាតហ្វូន​ម៉ូឌែល Nova 4e ជាខ្សែស្រឡាយជាមួយទូរសព្ទ Nova 4 ដែលមានប្រជុយអេក្រង់នោះ។ ក្នុងនោះ គេបានរំពឹងទុកថា Nova 4e អាចមានកាណុងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ចំណែកអេក្រង់ខាងមុខវិញ អាចជាម៉ូតតំណក់ទឹក មិនមែនប្រជ្រុយដូច Nova 4 ទេ។

ចំនុចជាចម្ងល់នោះ គឺយើងមិនទាន់ដឹងនៅឡើយទេថា Nova 4e នឹងមានរចនាបថបែបណា ព្រោះនៅលើរូបភាព Poster លិខិត​អញ្ចើញ មិនបានបង្ហាញអោយឃើញពីរូបរាងនោះទេ។ មិនបង្អង់យូរ ស្របមុនពេលដែលស្មាតហ្វូននេះ ជិតប្រកាសចេញជាផ្លូវការ ស្រាប់តែពេលនេះ យើងទើបទទួលបានការបង្ហាញរូបរាង Nova 4e រួមជាមួយជម្រើសពណ៌។ យោងតាមរូបភាពឃើញថា អេក្រង់​របស់ Nova 4e ពិតជាមានម៉ូតតំណក់ទឹកមែន មិនមែនប្រជ្រុយឡើយ ចំណែកកាមេរ៉ាខាងក្រោយ ក៏មានចំនួន 3 គ្រាប់ មិនខុស​ពី​អ្វី​ដែល​បានលេចធ្លាយ កន្លងមកទេ។ ទៅលើម៉ូតកាមេរ៉ាខាងក្រោយលើ Nova 4e មិនផ្តាច់មួយគ្រាប់ចេញដូច Nova 4 ទេ តែស្ថិត​នៅ​ផ្នែកចំហៀងដូចគ្នា និងមានសេនស័រនៅចំកណ្តាល។ សម្រាប់ Nova 4e ថ្មីនេះ អាចនឹងមានជម្រើស 3 ពណ៌ ពេលប្រកាសចេញ រួមមានពណ៌ Garnet Blue, ពណ៌ Magic Night និងពណ៌ Pearl White។

គួររំលឹកថា៖ Nova 4e អាចនឹងមានអេក្រង់ទំហំដល់ទៅ 6.15 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ឬ 2312 x 1080 ភិចសែល។ ត្រង់ផ្នែកកាមេរ៉ាខាងមុខ អាចមានទំហំ 32 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយទំហំ 24 មេហ្គាភិចស៊ែល + 8 មេហ្គាភិចសែល + 2 មេហ្គាភិចសែល។ វាអាចប្រើប្រាស់ឈីប Kirin 710, មានរ៉េម 4GB / 6GB ជាមួយអង្គចងចាំ 128GB និងអាចមានថាមពលថ្មទំហំ 3340mAh។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ