CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនអេក្រង់បត់ម៉ូឌែល Motorola Razr អាច​នឹង​ប្រើ​ឈីប​ត្រឹម Snapdragon 710

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងមក គឺមានព័ត៌មានលេចធ្លាយជាច្រើនដែរហើយ ដែលបានចុះផ្សាយពាក់ព័ន្ធលើចំនុចមួយ បង្ហាញពីក្រុមហ៊ុន Motorola អាច​ត្រៀម​នឹងបញ្ចេញស្មាតហ្វូនមានអេក្រង់អាចបត់ចូលគ្នាបាន ជាមួយការយកលំនាំតាមទូរសព្ទម៉ាក Razr ស៊េរីចាស់របស់ខ្លួន។ ទោះ​យ៉ាង​ណា មិនទាន់មានប្រភពច្បាស់លាស់ណាមួយ បានបញ្ជាក់អោយបានដឹងនៅឡើយទេថា ស្មាតហ្វូនម៉ូឌែលមួយនេះ នឹងមាន​វត្តមានជាផ្លូវការ នៅពេលណា គ្រាន់ដឹងថាគឺនៅក្នុងឆ្នាំ 2019 នេះឯង។

បើទោះជាស្មាតហ្វូន Motorola Razr (2019) មិនទាន់បង្ហាញរូបរាងពិតនៅឡើយនោះ គឺស្រាប់តែពេលថ្មីៗនេះ បានបញ្ចេញ Poster មួយ ដោយវាមានភ្ជាប់ត្រឹមពាក្យ razr ប៉ុណ្ណោះ ដែលនេះអាចបញ្ជាក់អោយដឹងថា មិនយូរទៀតនោះទេ វត្តមានស្មាតហ្វូន​មានអេក្រង់អាចបត់ចូលគ្នាបាន នឹងជិតលេចរូបរាងជាផ្លូវការ អោយពិភពលោកបានឃើញហើយ។

ទន្ទឹមគ្នានេះ ក៏មានប្រភពបរទេសមួយ បានបង្ហើបពីលក្ខណៈសម្បត្តិនៅលើ Motorola Razr ស៊េរីថ្មី អោយ បានដឹងខ្លះៗ ផងដែរ ដោយគេបានបង្ហាញថា អេក្រង់លាតធំអាចបត់បានរបស់វា អាចមានទំហំ 6.2 អ៊ីញ ជាមួយកម្រិតបង្ហាញ 876 x 2142 ភិចសែល ចំណែកអេក្រង់ទី 2 ជាអេក្រង់តូច នៅខាងក្រោយ អាចបង្ហាញរូបភាពក្នុងកម្រិត 600 x 800 ភិចសែល តែមិនបានប្រាប់​ទំហំ​នោះ​ទេ។ ទៅលើកម្លាំងម៉ាស៊ីន Motorola Razr អាចនឹងប្រើប្រាស់បន្ទះឈីបត្រឹម Snapdragon 710 មានរ៉េម 4GB / 6GB ជាមួយ​អង្គផ្ទុក 64GB / 128GB និងមានថាមពលថ្មទំហំ 2730mAh។

ចំនុចចុងក្រោយ គឺថាទូរសព្ទនេះ អាចនឹងមានជម្រើស 3 ពណ៌ រួមមានពណ៌ស, ពណ៌ខ្មៅ និងពណ៌មាស និងមាន Codename “ Voyager”។ អញ្ចឹង ចំពោះកម្លាំងម៉ាស៊ីនប៉ុននេះ យើងអាចសន្មត់ថា Motorola Razr មិនមែនជាស្មាតហ្វូន​ស្ថិតក្នុង​លំដាប់​កំពូល​អី​នោះទេ ប្រសិនបើចំនុចដែលបង្ហាញមក នឹងក្លាយជាការពិត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ