CAMBO REPORT

Popup Advertising5 seconds

HTC បានប្រកាស​ហើយ​ថា​ស្មាតហ្វូន​ទាំង 3 ម៉ូឌែល​នេះ អាច​ឡើង​ទៅ Android Pie បាន​ក្នុង​ពេល​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខណៈពេលដែលក្រុមហ៊ុន Google កំពុងតែមានគម្រោង ដាក់បញ្ចេញប្រព័ន្ធប្រតិបតិ្តការ Android Q ឲ្យប្រើប្រាស់ សាកល្បង​ទៅ​ហើយ ក៏ប៉ុន្ដែបែរជាក្រុមហ៊ុនមួយចំនួនដូចជា HTC កំពុងមានការស្ទាក់ស្ទើរដាក់ចេញ Android 9.0 Pie ទៅឲ្យស្មាតហ្វូន​របស់ខ្លួន​ទៅ​វិញ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន HTC ក៏បានប្រកាសឲ្យដឹងថា ស្មាតហ្វូនរបស់ខ្លួនចំនួន 3 ម៉ូឌែលនឹងទទួលបានកំណែអាប់ដេត ទៅកាន់ប្រព័ន្ធប្រតិបតិ្តការចុងក្រោយដែលជា Android Pie ឲ្យបានមុនខែមិថុនាឆ្នាំ 2019 ខាងមុខនេះ។

ចំណែកឯនៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន HTC ថ្មីមួយនេះ ក៏បានបង្ហាញជូនអ្នកគាំទ្រ ឬអតិថិជនឲ្យដឹងថា  ខ្លួនមិនទាន់ចុះ​ចាញ់​​នៅឡើយទេ ដោយនៅតែខិតខំធ្វើការព្យាយាម ក្នុងការនំាំយកកំណែអាប់ដេតថ្មីៗ ទៅឲ្យស្មាតហ្វូនម៉ូឌែលមួយចំនួនរបស់ខ្លួន ទោះបីជា មានរយៈពេលយូរក៏ដោយ។ ក្រៅពីនេះចំពោះស្មាតហ្វូនទាំង 3 ម៉ូឌែលដែលក្រុមហ៊ុន HTC បានបញ្ជាក់ប្រាប់នោះ គឺ​រួម​មាន HTC U11, U11+ ហើយនិង U12+ ដែលនឹងដាក់បញ្ចេញជាសាធារណៈ ចាប់ផ្ដើមពីត្រីមាសទី 2 នៃឆ្នាំ 2019 នេះតទៅ​ហើយ​។ ដោយឡែករីឯស្មាតហ្វូនម៉ូឌែល HTC U11 Lite ដែលបានប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Android One គឺត្រូវទទួល​បាន​កំណែ​អាប់ដេតទៅកាន់ Android 9.0 Pie ចាប់តាំងពីក្នុងខែវិច្ឆិកាឆ្នាំ 2018 ឯណោះ។

សរុបមក សេចក្ដីប្រកាសនេះ គឺត្រូវបានបង្ហោះចេញជាផ្លូវការ ពីក្រុមហ៊ុន HTC ផ្ទាល់តែម្ដង ដែលបានជម្រាបជូនឲ្យដឹងថា ស្មាតហ្វូន​ម៉ូឌែល U11, U11+ និង U12+ របស់ខ្លួននឹងទទួលបានកំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបតិ្តការ Android 9.0 Pie នៅក្នុង​ត្រីមាសទី 2 ដោយត្រូវនឹងខែមិថុនាឆ្នាំ 2019 ខាងមុខនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ