CAMBO REPORT

Popup Advertising5 seconds

Windows 10 នឹង​ធ្វើ​ការ Uninstall ដោយ​ស្វ័យ​ប្រវត្តិ បើ​អ្នក​អាប់ដេត​ហើយ​កុំព្យូទ័រ​មាន​បញ្ហា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការតម្លើងកំណែ Update នៅលើ Windows 10 គឺជារឿងល្អសម្រាប់អ្នក ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ដែលមាន អាជ្ញាបណ្ណ (License) ត្រឹមត្រូវ ដោយឡែកអ្នកប្រើប្រាស់ជាប្រភេទ Crack Version គឺមិនចង់ឲ្យមានការអាប់ដេតនោះទេ តែវាគឺ ជា​រឿងពិបាកក្នុងការបិទមុខងារ Update ព្រោះថា Windows 10 ខុសពី Windows 8 និង 8.1 ដោយហេតុថា បើទោះបីជាបិទមុខងារ Update ក៏មុខងារនេះបើកដោយស្វ័យប្រវត្តិឡើងវិញដោយខ្លួនឯងផងដែរ ជាហេតុធ្វើឲ្យកំណែ Update ថ្មីៗធ្លាក់មកដល់ អាចនឹង​នាំ​មកនូវបញ្ហានានា។

កំណែ Update ថ្មីៗ បើទោះបីជាភ្ជាប់មកជាមួយនឹងការពង្រឹងបន្ថែមនៃប្រព័ន្ធប្រតិបត្តិការ មុខងារថ្មីៗ និងមានសុវត្ថិភាព​កាន់តែខ្លាំង​ឡើង​ក៏​ដោយ តែមិនប្រាកដថា រាល់កុំព្យូទ័រទាំងអស់ បន្ទាប់ពី Updated រួច វាអាចដំណើរការបានស្រួលដូចការរំពឹងទុកនោះទេ ហើយ​​បញ្ហា​នេះ គឺ Microsoft ផ្ទាល់ បានសហការណ៍ជាមួយក្រុមហ៊ុន OEM ផលិតកុំព្យូទ័រជាច្រើន ដើម្បីកាត់បន្ថយ​បញ្ហា​ទាំង​នោះ​។ មកដល់ថ្ងៃនេះ ការអាប់ដេត Windows របស់ Microsoft បានបោះជំហ៊ាន កាន់តែប្រសើរឡើងថែមមួយកម្រិតទៀតហើយ ដោយ​ហេតុថា រាល់កំណែ Update ថ្មីៗ ត្រូវបាន Updated រួច បើកុំព្យូទ័ររបស់អ្នកមានបញ្ហានៅពេល Startup ឬបើកដំណើរការ​នោះ វានឹងធ្វើការ Uninstall ទៅវិញដោយស្វ័យប្រវត្តិតែម្ដង ដើម្បីសម្រួលទៅដល់បញ្ហាទាំងនោះ និងកាត់បន្ថយហានិភ័យ ដែល​កើត​ឡើងតាម Windows Update មួយនេះ។

 

Microsoft បានឲ្យដឹងថា ក្រោយការ Uninstalled ទៅវិញនូវកំណែអាប់ដេតថ្មីរួច កុំព្យូទ័ររបស់អ្នកដែលដំណើរការដោយ Windows 10 នឹងធ្វើការការពារមិនឲ្យធ្វើការអាប់ដេតសម្រាប់រយៈពេល 30 ថ្ងៃ ដែលការពន្យាពេល 30 ថ្ងៃនេះ នឹងបើកសិទ្ធិឲ្យក្រុមការងារ​ផ្នែក​កម្មវិធីធ្វើការសិក្សាទៅលើបញ្ហា និងស្វែងរកតំណោះស្រាយ និងបន្ទាប់ពី 30 ថ្ងៃកន្លងផុត វានឹងចាប់ផ្ដើមអាប់ដេតម្ដងទៀត ជាមួយ​នឹង​ការសម្រួល ឬដោះស្រាយបញ្ហា ដែលបានកើតមានឡើងនៅលើជំនាន់អាប់ដេតលើកមុន។ គួរបញ្ជាក់ផងដែរថា ដំណោះ​ស្រាយថ្មីពី Microsoft នេះ គឺធ្វើឡើងទាំងអ្នកកំពុងប្រើប្រាស់ Windows 10 ដែលមាន License និងពុំមាន License ទាំងម៉ាស៊ីន Laptop និង Desktop ផងដែរ តែដើម្បីឲ្យវាដំណើរការបាន តម្រូវឲ្យ Windows នោះជាជំនាន់ចុងក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: កុំព្យូទ័រ