CAMBO REPORT

Popup Advertising5 seconds

ចង់បាន​សុវត្ថិភាព​ខ្ពស់​លើ Galaxy S10? សូម​ប្រើ​មុខ​ងារ​ស្កេន​ម្រាម​ដៃ ជំនួស​ឲ្យ​មុខងារ​ស្កេន​មុខ​វិញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រហែលជាប៉ុន្មានថ្ងែមុននេះ មានសារពត៌មានក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយថាមុខងារដោះសោដោយប្រើផ្ទៃមុខ (Facial Recognition) ដែលមាននៅលើស្មាតហ្វូនម៉ូឌែល S10/S10+ មិនមានសុវត្ថិភាពនោះឡើយ ដោយអាចយកសន្លឹករូបភាព មក​ធ្វើ​ការ​ដោះសោរបានថែមទៀតផង។ ហេតុនេះហើយទើបតែថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសប្រាប់ សារពត៌មានមួយថា សំណូមពរឲ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់មុខងារស្កេនម្រាមដៃ (Ultrasonic Fingerprint Sensor) ជំនួសឲ្យមុខងារស្កេនមុខវិញ បើ​សិនជាចង់បានសុវត្ថិភាពខ្ពស់ សម្រាប់ការដោះសោរទូរសព្ទ។

ពិតប្រាកដណាស់ មុខងារដោះសោដោយប្រើផ្ទៃមុខ (Facial Recognition) អាចបន្លំបានដោយត្រឹមតែ យកសន្លឹករូបភាព ឬក៏​វីដេអូ​ឃ្លីប​ណា ដែលមានមុខអ្នកប្រើប្រាស់ប៉ុណ្ណោះ ហើយក្រៅពីពត៌មាននេះ ត្រូវបានលេចធ្លាយកាន់តែល្បីល្បាញមក ក៏មានឆានែល​ក្នុង​កម្មវិធី YouTube ធ្វើការសាកល្បងជាបន្ដបន្ទាប់គ្នាថែមទៀតផង។ នេះអាចជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយ សម្រាប់មនុស្យមួយចំនួន ក៏ប៉ុន្ដែបើយោងទៅតាម សេចក្ដីណែនាំពីក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ប្រាប់ហើយថា មុខងារដោះសោដោយប្រើផ្ទៃមុខ គឺគ្រាន់​តែ​បង្កើតមកដើម្បីជួយ ពន្លឿនពេលក្នុងការដោះសោតែប៉ុណ្ណោះ ដោយឡែកបើសិនជាអ្នកប្រើប្រាស់មួយចំនួន ដែលចង់បាន​សុវត្ថិភាព​ខ្ពស់​ជាងនេះ ត្រូវតម្រូវឲ្យជ្រើសរើសយក ដំណោះស្រាយស្កេនម្រាមដៃ (Ultrasonic Fingerprint Sensor) មក​ប្រើ​វិញ​ផងដែរ។

 

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះមិនមែនកើតឡើង មានតែនៅលើ Galaxy S10 នោះទេ ដោយឡែកស្មាតហ្វូន​ដែលប្រើប្រាស់​ប្រព័ន្ធ​ប្រតិបតិ្តការ Android មួយចំនួនទៀត ក៏បានប្រទះជួបនូវបញ្ហាមួយនេះផងដែរ។ ចំណែកឯមូលហេតុចម្បងនោះគឺថា ដោយ​សារតែ​ស្មាតហ្វូនទាំងអស់នេះ មិនបានបំពាក់ដោយសេនស័រ 3D Dot Projector ដូចទៅនឹង iPhone X នោះឡើយ ដែលគ្រាន់តែ​ប្រើប្រាស់ សេនស័រកាម៉េរាធម្មតាតែប៉ុណ្ណោះ ដើម្បីធ្វើការស្កេនផ្ទៃមុខអ្នកប្រើប្រាស់ ដើម្បីអនុញ្ញាតឲ្យដោះសោរបាន។

សរុបមក ទន្ទឹមនឹងនេះមុខងារដោះសោរ ដោយវិធីស្កេនផ្ទៃមុខ ពិតជាមានភាពពេញនិយមម្យ៉ាងដែរ ក៏ប៉ុន្ដែបើសិនជាអ្នក​កំពុង​ប្រើប្រាស់ Galaxy S10, Galaxy S10+ ឬក៏ Galaxy S10e ដែលមានការព្រួយបារម្ភអំពីសុវត្ថិភាព នោះអ្នកគួរតែធ្វើតាម​អ្វីដែល​ក្រុមហ៊ុន Samsung បានបញ្ជាក់ប្រាប់ ដោយជ្រើសរើសយក មុខងារស្កេនម្រាមដៃលើផ្ទៃអេក្រង់វិញផងដែរ។ មួយវិញសេនស័រ Ultrasonic Fingerprint នេះគឺជាបច្ចេកវិទ្យាទំនើប ដែលទើបនឹងចេញថ្មីៗ ដូច្នេះបើសិនជាមិនយកមកប្រើប្រាស់នោះទេ ក៏ហាក់​បី​ដូចជាខ្ជះខ្ជាយថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ទូរស័ព្ទ