CAMBO REPORT

Popup Advertising5 seconds

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ប្តូរ​ពី Galaxy Note 9 ទៅ​កាន់ S10+ អត្ថបទ​នេះ​អាច​ជា​ជំនួយ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy S10 Series ជាស្មាតហ្វូនជំនាន់ថ្មី និងចុងក្រោយគេ របស់ក្រុមហ៊ុន Samsung ដែលបានធ្វើការប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅ រួមមាន Galaxy S10e, S10 និង S10+ និងមាន S10 5G មួយទៀត តែជា Version មិនទាន់ផ្លូវការ។ តួយ៉ាង សម្រាប់ម៉ូឌែល S10 & S10+ ត្រូវបានចេញលក់លើទីផ្សារ ប្រទេសយើងហើយ ក្រោយពីបញ្ចប់ការដាក់អោយកុម្ម៉ង់រួចមក។

 

 

ក្នុងនោះ មានប្រិយមិត្តចំនួន បានផ្ញើរសារមកកាន់ប្រអប់សារ ក្រុមការងាររបស់យើង ជាមួយចម្ងល់មួយថា បើពួកគេកំពុងប្រើ Galaxy Note 9 តើគួរប្តូរមកប្រើស្មាតហ្វូន Galaxy S10+ ដែលជាម៉ូឌែលមួយធំជាងគេ ក្នុងនោះចំនោម S10 Series នោះដែរឬទេ?

 

 

អញ្ចឹង ដើម្បីជាការស្រាយចម្ងល់ របស់ប្រិយមិត្ត ដែលកំពុងចង់ដឹងពាក់ព័ន្ធ នឹងសំណួរមួយនេះ យើងនឹងធ្វើការបង្ហាញ កត្តាមួយចំនួនដែលអាចជា ជំនួយក្នុងការសម្រេចចិត្តរបស់អ្នក។ ជាដំបូង យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិ នៃស្មាតហ្វូននីមួយៗ ទាំង Galaxy Note 9 និង Galaxy S10+ មកធៀបគ្នា ដូចខាងក្រោម៖

 

 

លក្ខណៈពិសេសេ ដែលមាននៅលើ Galaxy Note 9 vs Galaxy S10+

 

•    Galaxy Note 9៖  អាចប្រើប្រាស់ជាមួយប៊ិច S-Pen ជំនាន់ថ្មី ដែលមានមុខងារនៃការប្រើប្រាស់ ទៅលើការសរសេរ គូសចំណាំផ្សេងៗ បានរហ័ស, អាចបញ្ជាទៅលើការថតរូប និងចេញចូលកម្មវិធីបាន ខណៈដែល S10+ មិនអាចធ្វើបាន។ លើសពីនេះ អេក្រង់លើ Note 9 គឺលាត មិនមានម៉ូតឆក ឬប្រជ្រុយដុះក្នុងអេក្រង់ទេ។

 

 

•    Galaxy S10+៖  អាចសាកថ្មឥតខ្សែតាមមុខងារ Power Sharing ទៅកាន់ស្មាតហ្វូនដទៃបាន ដែលទ្រទ្រង់បច្ចេកវិទ្យា Wireless-Charge, អាចស្កេនម្រាមដៃ លើអេក្រង់បាន ខណៈដែល Note 9 មិនអាចធ្វើបាន។ លើសពីនេះ កាមេរ៉ារបស់ S10+ ផ្តល់សេរីភាពបន្ថែម ទៅលើការថតរូប (មានដល់ទៅបីគ្រាប់នៅផ្នែកខាងក្រោយ និងពីរគ្រាប់នៅខាងមុខ, កម្លាំងម៉ាស៊ីនគ្រាន់បើជាង មានគុណភាពអេក្រង់ និង Speaker ល្អជាង។

 

 

អញ្ចឹង សរុបជារួមមកវិញ រាល់ចំនុចពីខាងលើ ដែលយើងបានបង្ហាញ ដល់ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកដែលមានចម្ងល់ អាចស្វែងយល់បាន ពីលក្ខណៈសម្បត្តិ និងចំណុចពិសេស ដែលស្មាតហ្វូនលំដាប់កំពូល ជំនាន់ចុងក្រោយ នៃត្រកូលទាំងពីរនេះមាន។ សម្រាប់ខ្ញុំ សូមផ្តល់ជាយោបល់ខ្លះបង្ហាញថា ចំពោះលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីនលើ Note 9 គឺមិនអន់នោះទេ សម្រាប់ប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន វានៅតែដំណើរការបានរលូនល្អ ជាពិសេស នៅលើសមត្ថភាពប៊ិច S-Pen ដ៏សម្បូរបែបហ្នឹងតែម្តង អាចជួយកត់ត្រា និងបំពេញការងារ ជាច្រើនបានលឿន។

 

 

យ៉ាងណា ប្រសិនបើអ្នកមានលទ្ធភាពគ្រប់គ្រាន់ ចង់បានរបស់ដែលទាន់សម័យ គឺអាចប្តូរមកប្រើ S10+ បាន ព្រោះតែវាមានចំនុចពិសេសៗ និងល្អៗច្រើន សាកសមជាមួយបច្ចេកវិទ្យា ដែលកំពុងដើរ ទៅកាន់អនាគត។ ទៅលើតម្លៃក៏ខុសគ្នាច្រើនគួរសមដែរ ដែលបច្ចុប្បន្ន Galaxy Note 9 ស៊ីមពីរថ្មី (128GB) មានតម្លៃប្រហាក់ប្រហែល $700 និង Galaxy S10+ (128GB) មានតម្លៃ $989 និង សម្រាប់ S10+ (512GB) មានតម្លៃ $1159។

 

•    វីដេអូ Review លើ Galaxy Note 9

 

 

•    វីដេអូ Review លើ Galaxy S10+

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ